ភ្នំពេញ៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co. Ltd មានកិតិ្តយសប្រកាស បើកលក់ជាផ្លូវការនូវផលិតផលឡេលាបខ្លួនស៊ូគូប៊ូស៊ុ រេឌានដ៏ថ្មីបំផុតរបស់ខ្លួន។

ក្រុមហ៊ុន ស៊ូគូប៊ូស៊ុ ពិតជាមានមោទនភាព ដែលបាននាំមកជូននូវអាថ៌កំបាំងសម្រស់ពីប្រទេសជប៉ុន ជាឡេលាបខ្លួន រេឌាន(Radiance Body Lotion) ដែលធ្វើឲ្យស្បែកសម៉ដ្ឋរលោងតាមបែបធម្មជាតិ ជាមួយនឹងរូបមន្តដ៏ល្អប្រណិតរបស់ជនជាតិជប៉ុន។

អ្វីដែលពិសេសបំផុតសម្រាប់ផលិតផលដ៏ថ្មីនេះគឺ ជួយឲ្យស្បែកសភ្លឺថ្លា ទន់រលោង គ្មានជាតិខ្លាញ់ និងមានរូបមន្តផ្សេងគ្នាបីប្រភេទដូចជា៖

ព្យួរប្រាយថិននីង: ជាមួយនឹងរូបមន្តធ្វើឲ្យស្បែកសជាងមុន ៣ដង ជួយធ្វើឲ្យស្បែកសស៊ីជំពូតាមបែបធម្មជាតិ។

យូវីប្រាយថិននីង: ជាមួយនឹងរូបមន្តចម្រាញ់ចេញពីប្រេងផ្កាឈូករ័ត្ន ជួយឲ្យស្បែកគ្រើមប្រែជារលោង និងជួយឲ្យស្បែកខ្មៅស្រអាប់ប្រែ ជាភ្លឺថ្លាតាមបែបធម្មជាតិ។

ជែនថលស៊ូស្ស៊ីង : ជាមួយរូបមន្តចម្រាញ់ពីផ្កា Chamomile ជួយព្យាបាលស្បែកដែលឆាប់មានប្រតិកម្ម និងជួយបន្ឋូរអាការៈស្បែកដែលរលាក និងមានស្នាម។

ឆ្លៀតក្នុងឧិកាសដ៏ពិសេសនេះដែរ ស៊ូគូប៊ូ មានកិត្តិយស សូមអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ និងភាពរីករាយជាមួយនឹងអាថ៌កំបាំងសម្រស់របស់ជនជាតិជប៉ុនជាមួយ ស៊ូគូប៊ូស៊ុ ទាំងអស់គ្នា។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]