ភ្នំពេញ៖ កាលពីថ្ងៃទី១១ខែកុម្ភៈកន្លងទៅ តារាចម្រៀងរ៉េប នេនទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកឡានជ្រុលចង្កូតរេទៅបុករនាំងពុះចែកទ្រូងផ្លូវ ប៉ុន្តែមិនបានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គឺលោកគ្រាន់តែប៉ះទង្គិច ត្រង់ស្មាបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយកើតហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះឡើង បានធ្វើឱ្យមានការយល់ច្រឡំថា លោក នេនទុំ សេពគ្រឿងស្រវឹងពេលកំពុងបើកបរទើបបណ្តាលឱ្យជ្រុលចង្កូតទៅបុករនាំងទ្រូងផ្លូវដូច្នេះ។ 

បន្ទាប់មកលោកក៏បានចេញវីដេអូឃ្លីបបកស្រាយថា នៅថ្ងៃកើតហេតុនោះលោកមិនបានសេពគ្រឿងស្រវឹងនោះទេ ប៉ុន្តែចៃដន្យទូរស័ព្ទដៃ បានធ្លាក់ចុះទៅក្រោមម្តុំកន្លែងជាន់ហ្រ្វាំង ហើយលោកក៏អោនរើស ស្រាប់តែកើតរឿងរ៉ាវបែបនេះកើតឡើងតែម្តង។

ដោយ នេនទុំ ក៏បានប្រាប់ថាកន្លែងនោះអាចនឹងមានជើងកបអ្វីមួយ ទើបបណ្តាលឱ្យលោកមើលរនាំងបាំងចែកទ្រូងផ្លូវមិនឃើញ៕

ចង់ជ្រាបច្បាស់ តោះទៅស្តាប់វីដេអូបកស្រាយរបស់ នេនទុំ ទាំងអស់គ្នា៖ 

នេនទុំ

កំណត់ហេតុខ្មែរឡូត៖ 

រំលឹកព័ត៌មានចាស់កាលពីលើកមុន នេនទុំ បានចេញវីដេអូឃ្លីប ពេលទៅជួបផ្ទាល់ជាមួយគ្រូអគ្គីនេត្រ ក្រោយ MY TV សម្រេចផ្អាកមិនឱ្យលោកគ្រូឡើងកម្មវិធី «ពេញចិត្តឬអត់»។

លោកគ្រូស្ទាវ ឬហោរាអគ្គីនេត្រ បច្ចុប្បន្នកាន់តែបានធ្វើឱ្យមហាជនទាំងក្នុង និងក្រៅសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយភាពល្បីល្បាញនេះ ក៏បានបណ្តាលឱ្យ នេនទុំ ដែលគ្រប់គ្នាធ្លាប់តែបានស្គាល់ថា គឺគាត់ជាតារាចម្រៀងរ៉េបមួយដួង នៅក្នុងពិភពសិល្បៈខ្មែរ ក៏បានធ្វើដំណើរស្កាត់ទៅជួបជាមួយលោកគ្រូហោរាអគ្គីនេត្រផ្ទាល់កាលពីថ្ងៃទី៧ ធ្នូ។

មិនតែប៉ុណ្ណោះ ក៏មានវត្តមានរបស់ ឌីជេតាប៊ុយ ជាអ្នករៀបចំផ្តួចផ្តើមកម្មវិធី ពេញចិត្តឬអត់? ទៅជួបលោកគ្រូស្ទាវនោះផ្ទាល់ដែរ ថែមទាំងមានគម្រោងយក គ្រូអគ្គីនេត្រ រូបនេះ ឡើងកម្មវិធី ពេញចិត្តឬអត់? របស់ស្ថានីយ៍ទូរទស្សន៍ MY TV ទៀតផង។

ប៉ុន្តែបន្ទាប់ពីមានការសម្តែងចេញមក នូវភាពមិនពេញចិត្ត ពីសំណាក់អ្នកលេងបណ្តាសង្គមហ្វេសប៊ុកទាំងឡាយថា មិនគួរយកលោកគ្រូម្នាក់នេះទៅបង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ទេ ព្រោះនឹងនាំឱ្យកម្មវិធីនោះបាត់បង់ប្រជាប្រិយភាព។ ដូច្នេះដោយសារតែមានការបញ្ចេញមតិយោបល់ស្របគ្នាជាច្រើន ខាងទូរទស្សន៍ MY TV ក៏បានរំសាយចោលគម្រោងហើយ នេះបើយោងតាមការបកស្រាយរបស់នេនទុំ នៅក្នុងវីដេអូឃ្លីប ។

ទន្ទឹមគ្នានេះដែរ ទើបនេះជាមូលហេតុដែលនាំឱ្យ នេនទុំ បញ្ចេញវីដេអូបកស្រាយសកម្មភាពថ្ងៃ ដែលលោកបានទៅជួបជាមួយគ្រូអគ្គីនេត្រផ្ទាល់ ហើយតាមរយៈវីដេអូ នេនទុំ បានបកស្រាយយ៉ាងច្បាស់លាស់ ពីបំណងដែលខ្លួនបានទៅរកលោកគ្រូនៅថ្ងៃនោះ ហើយក៏ចង់បង្ហាញថា នេនទុំមិនបានជឿលើមន្តអាគមរបស់គ្រូអគ្គីនេត្រ នោះឡើយ។ គួរឱ្យដឹងផងដែរថា លោកគ្រូនេះក៏ធ្លាប់បានប្រកាសចង់ជួបជាមួយ Pey Pey Dy តារាហ្វេសប៊ុកដែលធ្លាប់បានឌឺដងឱ្យខ្លួនផងដែរ ប្រសិនបើបានឡើងក្នុងកម្មវិធី ពេញចិត្តឬអត់?៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ