ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគំតន្ត្ រីដ៏ធំកក្រើកល្បីប្រចាំឆ្នាំ២០១៧ Ganzberg Uber Valentine’s Festival នឹងធ្វើឡើងនៅថ្ងែអង្គារ៍ទី ១៤កុម្ភៈ នេះតែម្ដង នៅកោះពេជ្រ ខណៈតារាល្បីៗទាំងខ្មែរ និងកូរ៉េ សុទ្ធត្រៀមបទញាក់ទ្រើតៗគ្រវីទាំងអស់ ធានាថាទប់ជើង និងដងខ្លួនមិនជាប់នោះឡើង។

GANZBERG Valentine’s UBER Music Festival នឹងមានវត្តមានតារាជាច្រើនដូចជា លោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុខពិសី អ្នកនាង ពេជ្រ សោភា និង លោក G.Devith និងក្រុម Girls Girls ម្ចាស់បទ JUICY SECRET និងលោកគីម សុនហ្យ៉ង់ ។ ជាពិសេសព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះ លោកអ្នកអាចរីករាយក្រេបរសជាតិស្រាបៀរ GANZBERG ថ្មីៗស្រស់ៗ ជាមួយអ្នកជាទីស្រលាញ់លើសពី រសជាតិធម្មតា ថែមទាំងមានឱកាសលេងល្បែងកម្សាន្តប្លែកៗ ឈ្នះរង្វាន់ម៉ូតូធំ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]