ភ្នំពេញ៖ ឲ្យតែជិតដល់ថ្ងៃ Valentine តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ PeyPey Dy និង តារាចម្រៀង និងអ្នកនិពន្ធ ទ្រី សក្កដា តែងចាប់ដៃគ្នា ព្យាយាមរកនឹកអ្វីប្លែក សម្រាប់បម្រើអារម្មណ៍ទស្សនិកជន។
តាមការពិតទៅ តារាទាំងពីរដួងនេះ បានសម្រេចចិត្តនូវសមិទ្ធផលចេញចម្រៀងក្នុងថ្ងៃ Valentine ជាមួយគ្នា បាន៣ឆ្នាំមកហើយ ជាពិសេស បទដែលពួកគេ បានតាក់តែង និពន្ធនោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យផងដែរ។
ក្នុងឆ្នាំនេះផងដែរ PeyPey Dy និង សក្កដា កាន់តែធ្វើឲ្យបទចម្រៀងពួកគេ ទាក់ទាញជាងមុនទៅទៀត ព្រោះលើកនេះ មានតារាហ្វេសប៊ុកជាច្រើនដួង បានចូលរួមថតសម្តែង ដែលធ្វើឲ្យបទទាំងមូល ពោរពេញទៅដោយភាពកំប្លុកកំប្លែងយ៉ាងខ្លាំង។
ចំពោះបទថ្មីនេះ មានចំណងជើងថា «ស្រលាញ់ខ្លួនឯង» ដែលមិនទាន់ដល់រយៈពេល១ថ្ងៃផង មានអ្នកចុចចូលទស្សនា រាប់ម៉ឺនដង ហើយក៏មានអ្នកចុច Share ជិត១ម៉ឺនដង៕
ចង់ដឹងថា «ស្រលាញ់ខ្លួនឯង» របស់ PeyPey Dy និង សក្កដា ពិតជា ទាក់ទាញយ៉ាងណា តោះទស្សនាទាំងអស់គ្នា៖
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា PeyPey Dy និង លោក ទ្រី សក្កដាបានចេញចម្រៀងមួយបទ ចំណងជើងថា «សុចិបុលិ»។
ជារឿងពិតមួយ យុវវ័យជាអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ក្នុងប្រទេស កម្ពុជា ភាគច្រើនសុទ្ធតែ បានស្គាល់នូវ តារាហ្វេសប៊ុក មួយរូប ដែលពូកែថតជា វីដេអូក្នុងការនិយាយឌឺដង ឬក៏បញ្ចេញ ភាពក្រមិចក្រមើម ដែលនោះគឺជា PeyPey Dy ដែលធ្វើឲ្យមាន ការចាប់អារម្មណ៍ ពីសំណាក់មនុស្ស ជាច្រើនទៅលើរូបគេ។
PeyPey Dy បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ កាន់តែខ្លាំងទៀតហើយ បន្ទាប់ពីបានបញ្ចេញ បទចម្រៀងថ្មី របស់ខ្លួន ដែលមាន ចំណងជើងថា «សុចិបុលិ» ហើយបទនេះដែរ ច្រៀងរួមគ្នា ជាមួយនឹង ដៃគូម្នាក់ទៀត ឈ្មោះថា អាដា សក្កដា (Ah Da Sakada)។
តាមរយៈអត្ថន័យ នៅក្នុងបទចម្រៀងថ្មី របស់ PeyPey Dy មួយនេះ គឺចង់រំឭកទៅដល់ អនុស្សាវរីយ៍ នៃជីវិតក្នុង វ័យសិក្សាកាលពី កុមារភាពដែល ពោរពេញទៅដោយ ភាពរឹងម៉ាំ និងក្តីរីករាយ មិនខ្វល់អ្វីទាំងអស់ ដែលធ្វើឲ្យអ្នកបានស្តាប់ហើយ ស្រមៃនឹកដល់ ភាពរីករាយ និងការចងចាំល្អៗ ជាច្រើនដែល អ្នកធ្លាប់មាន កាលពីនៅវ័យកុមារ៕
តោះចង់ដឹងថា តើបទនេះ មានអត្ថន័យ ឬក៏ពិរោះ បែបណានោះ សូមស្តាប់ទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]