ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ ឃុំ​ភូមិធំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​ពាក្យបណ្ដឹង​របស់​ឪពុក​បង្កើត​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ​នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។

ជនសង្ស័យ​ឈ្មោះ វី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចំណែក​​ឪពុក​ឈ្មោះ គឹ​ម ណា​វី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

យោង​តាម​របាយការណ៍​ របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឪពុក​បង្កើត​បាន​ប្តឹង​សមត្ថកិច្ច​ថា កូនប្រុស​បង្កើត​របស់​ខ្លួន​បាន​ឡូឡា រករឿង​គ្រួសារ និង​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដូច​ជា ទូរទស្សន៍​១៤​អ៊ិ​ញ​១​គ្រឿង កង្ហារ​១​គ្រឿង និង​ទូ​ដាក់​ខោអាវ​១ ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ព្រមទាំង​វត្ថុ​តាង​កាំបិតប៉័ងតោ រួច​នាំ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ដំបូង​រួច ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អាយុ​ទើប​១៤​ឆ្នាំ​ ហ៊ាន​ចាប់​អូស​ដៃ​នាង​​តូចឡើង​​ផ្ទះ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​បបួល និង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ បាន​សម្រេច ក្រោយមក​ត្រូវ​ម្តាយ​ក្មេង​ស្រី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ នៅ​ថ្ងៃ​ទី​11 កុម្ភៈ ឆ្នាំ​2017 មាន​ស្ត្រី​ម្នាក់​ឈ្មោះ កែវ វួ​ច​សារ អាយុ​27​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​1 ឃុំ​ត្រែង​ត្រ​យឹ​ង បាន​មក​ប្ដឹង​សមត្ថកិច្ច​ថា ក្មេង​ប្រុស​ឈ្មោះ​ស៊ុ​ក រតនា ភេទ​ប្រុស អាយុ​14​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់​ដែល​មាន​អាយុ​ទើបតែ​៤​ឆ្នាំ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​បាន​បំភ្លឺ​ថា មូលហេតុ​ដែល​គាត់​ប្តឹង​ក្មេង​ប្រុស​សង្ស័យ គឺ​ក្រោយ​ពេល​គាត់​ឃើញ​អ​ការៈកូន​ស្រី​របស់​គាត់​ខុស​ប្រក្រតី ក៏​ជជីក​សួរ​ថា មានរឿង​អ្វី​កើតឡើង​ចំពោះ​កូន ពេល​នោះ​កូនស្រី​របស់​គាត់​ឆ្លើយ​ថា ឈ្មោះ​ស៊ុ​ក រតនា បាន​ចាប់​អូស​ដៃ​ខ្លួន​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ចាប់រំលោភ​នាង​។ បន្ទាប់​ពី​កូនស្រី​រៀបរាប់​ប្រាប់ ទើប​គាត់​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​នេះ កើតឡើង​តាំងពី​ថ្ងៃ​ទី​10 កុម្ភៈ 2017 វេលា​ម៉ោង​13​និង​30​នាទី​មក​ម្ល៉េះ ហើយ​ម្តាយ​កុមារី​រង​គ្រោះ ទើបនឹង​ដឹង​រឿង ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ឈ្មោះ ស៊ុ​ក រតនា មក​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ម្តាយ​កុមារី​រង​គ្រោះ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ប្រុស​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​បបួល និង​ចាប់ដៃ​កុមារី​ឡើង​ទៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ប្រាកដ​មែន​។

បច្ចុប្បន្ន​ក្មេង​ប្រុស​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​នីតិវិធី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]