ភ្នំពេញ៖  DKSH គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់លើទី្វបអាស៊ី។ ក៏ដូចជាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លៀងដល់ដៃគូ ពាណិជ្ជកម្មឆ្នើមរបស់ Abbott នៅក្នុងសណ្ឋាគារ Naga World រាជធានីភ្នំពេញ។ 

ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ ហើយទន្ទឹមនឹងនេះក៏យើងសង្កេតឃើញដែរថា តម្រូវការអាហារូបត្ថម្ភចំពោះកុមារ និងមនុស្សវ័យចំណាស់ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះជាសញ្ញាវិជ្ជមានបញ្ជាក់ពីភាពកើនឡើងនូវការលក់នៅលើទីផ្សារ សម្រាប់អាហារូបត្ថម្ភ ដែលមានគុណភាពខ្ពស់។ 

ក្នុងព្រឹត្តិការណ៍នេះ មានការសម្តែងរបាំមុងសាយ ដែលតំណាងសុខភាពល្អ និងសិរីសួស្តីនៅក្នុងឆ្នាំមាន់នេះជូនដល់ដៃគូពាណិជ្ជករឆ្នើម ដែលបានខិតខំចែកចាយបន្តដល់អ្នកប្រើប្រាស់។

លើសពីនេះក៏មានការប្រគំតន្ត្រី និងញុំាស្រាសំប៉ាញរូមគ្នា ដើម្បីតំណាងភាពជោគជ័យឆ្នាំថ្មី។ អាជីវករឆ្នើមទាំងអស់ត្រូវបានទទួលរង្វាន់ កោតសរសើរព្រមទាំងមានការចាប់ឆ្នាតផ្សងសំណាងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]