(ភ្នំពេញ)៖ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយសារឥទ្ធិពល ខ្យល់មូសុងឦសាន បានធ្វើឱ្យអាកាសធាតុចុះត្រជាក់ នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ជាពិសេសតំបន់ខ្ពស់រាប។

ក្រសួងបានឱ្យដឹងថា ខេត្តរតនីគិរី និងខេត្តមណ្ឌលគិរី នឹងមានសីតុណ្ហភាពអប្បបរមា អាចនឹងចុះមកទៅក្នុងរង្វង់១៥ អង្សារសេ នៅពេលយប់ និងពេលព្រឹក៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹ

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ គួរឲ្យរន្ធត់! មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅក្បែររង្វង់មូលស្ពាន លី យ៉ុងផាត់ ដោយមិនទាន់ដឹងមូលហេតុ

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រើកាំភ្លើង K54 បាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្បែររង្វង់មូលខាងកើត ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ការបាញ់សម្លាប់ខ្លួ​នឯងនេះ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ពីមូលហេតុនោះទេ​ ដោយនៅពេលនេះកំពុងតែធ្វើការស្រាវជ្រាវ។

លោកអនុសេនីយ៍ទោ ម៉េង សារ៉ាត់ នាយនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានប្រាប់ថា «យើងមិនទាន់ដឹងពីមូលហេតុទេ មកទល់ពេលនេះព្រោះមន្ត្រីជំនាញ កំពុងសហការ ត្រួតពិនិត្យកោសល្យវិច្ច័យលើសព»។

លោក ម៉េង សារ៉ាត់ បានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ឃុត សាវុធ អាយុ៣៧ឆ្នាំ ជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]