ភ្នំពេញ៖ លោក ខេង រតនៈ ហៅ នាយព្រែក ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង និងជាពិធីករ ពូកែខាងវោហាស័ព្ទកំប្លុកកំប្លែងមិនចេះរីងស្ងួត កាលពីម្សិលមិញនេះ លោកបានទម្លាយប្រវត្តិស្នេហាគ្រាដែលបានជួបគ្នាដំបូង ជាមួយនឹងគូដណ្តឹងបណ្តូលចិត្ត កញ្ញា ជា ស្រីតី នៅលើកម្មវិធី «ពេញចិត្តឬអត់? វគ្គ៤» ប្រធានបទស្តីពី សេចក្តី ស្រលាញ់។

ដោយក្នុងនោះផងដែរ នាយព្រែក បាននិយាយរៀបរាប់ពីដំណើរដើមទងប្រវត្តិស្នេហា ជាមួយនឹងស្រីតី ដោយលើកឡើងថា ស្នេហារបស់ពួកគេគឺកើតឡើងដោយភាពចៃដន្យ នៅក្នុងកម្មវិធី ពេញចិត្តឬអត់ នេះតែម្តង ដោយអាចនិយាយបានថាជានិស្ស័យក៏ថាបានដែរ៕

ដូចនេះបើចង់ដឹងឲ្យកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពិធីករ លោក ខេង រតនៈ ហៅនាយព្រែក ដែលត្រូវគេដឹងថា ជាកូនប្រុសយាយយ៉យ បានភ្ជាប់ពាក្យជាមួយ គូដណ្តឹងវ័យក្មេងរបស់លោក ឈ្មោះ ជា ស្រីតី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។

ចំពោះស្នេហារបស់នាយព្រែក និងគូដណ្តឹង ត្រូវបានគេដឹងថា បានស្រលាញ់គ្នា យូរឆ្នាំណាស់មកហើយ ទម្រាំបានរៀបចំពិធីភ្ជាប់ពាក្យនេះឡើង។ ហើយជាពិសេស នាយព្រែក ក៏តែងឆ្លៀតពេលវេលានៅក្បែរគូស្នេហ៍ជារឿយៗ ទោះបីរវល់ខ្លាំងនឹងការងារជាពិធីករក៏ដោយ។

ជាពិសេសទៀតនោះ គូដណ្តឹងរបស់លោក បានបង្អួតចិញ្ចៀនភ្ជាប់ពាក្យដ៏ស្រស់ស្អាត នៅក្នុងហ្វេសប៊ុកផងដែរ ដោយបានសរសេរថា "បញ្ចាំចិត្ត"។ ហើយក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានសាកសួរពីតម្លៃ និងទំហំនៃគ្រាប់ពេជ្រថាប៉ុន្មានការ៉ាត់ តែរូបនាង មិនបានបញ្ជាក់ប្រាប់នោះទេ។

យ៉ាងណាមិញ សម្រាប់នាយព្រែក មិនទាន់បានបង្ហើបទេថា រូបលោក និងគូដណ្តឹង នឹងចូលរោងការជាមួយគ្នា នៅថ្ងៃណានោះ គ្រាន់តែពេលនេះ សុំភ្ជាប់ពាក្យកក់ទុកជាមុនសិន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក