ភ្នំពេញៈតារាសម្តែងស្រីទសវត្សរ៍ ៩០ អ្នកនាង សុខ ស្រីមុំ ប្រិយមិត្តនឹងចង់ចាំច្បាស់ពីការសម្ដែង ដែលមានសមត្ថភាពឥតខ្ចោះ ក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យស្ងើចសរសើរ ទោះជាឈប់សម្តែងក្តីក៏រូបសម្រស់ នៅតែសិចស៊ីរាងឡើងខ្ញង់ដដែល ។ 

តារាស្រីថ្ពាល់ខួចសម្បូរ ស្នេហ៍ម្នាក់នេះ បានរសាត់ឆ្ងាយពីខ្សែចក្ខុទស្សនិកជន នៅក្នុងប្រទេសអស់រយៈកាលជា ច្រើនឆ្នាំមកហើយ បន្ទាប់ពីនាងបានដាច់ចិត្ត ឈានជើងទៅរស់នៅឯទឹកដី សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ១៩៩៤ ។ 

ទោះជាយ៉ាងណា តារាល្បីលំដាប់ជួរមុខកាល ពីជាងម្ភៃឆ្នាំមុនរូបនេះ ក៏បានហោះហើរមកលេងស្រុកកំណើត បានម្តងដែរកាលពីឆ្នាំ ២០០៧ ជាមួយស្វាមីក្រោយ របស់អ្នកនាង ។ 

ទោះបីជារសាត់ឆ្ងាយពីវិស័យ ភាពយន្តអស់រយៈកាលជាច្រើនឆ្នាំ ហើយក្តីក៏ដោយ ក៏គេសង្កេតឃើញ រូបសម្រស់របស់នាង នៅតែស្រស់ផូរផង់ ហើយនៅតែមានដងខ្លួន ស្រឡូនសិចស៊ីមិនចាញ់ កាលពីនៅទឹកដី កំណើតប៉ុន្មានឡើយ ។ 

សូមរំលឹកថា បច្ចុប្បន្ននេះ អ្នកនាង សុខ ស្រីមុំ កំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ជាមួយស្វាមី ក្រោយម្នាក់ទៀតដែលជាផលិតករភាពយន្ដ នៅសហរដ្ឋអាមេរិក ។ 

ចំណែកឯស្វាមីរបស់នាងមុនដែលមានឈ្មោះថា ខៃ ចាន់តារា ហៅ អ៊ួក រៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៩៣ នោះ បានលែងលះគ្នាទៅហើយ ដោយបន្សល់ទុក នូវកូនប្រុសមួយជាចំណងដៃ ។

សូមមើលសម្រស់ដ៏ស្រស់ត្រកាលរបស់ សុខ ស្រីមុំ នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពេលដែលរសាត់អណ្តែតឆ្ងាយ ពីវិស័យភាពយន្តខ្មែរ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

លឺហើយរំជួលចិត្ដ «ទោះបងគ្មានផ្ទះ ឬឡានជូនអូន តែបងមានស្នេហ៍ស្មោះ និងមើលថែអូនអស់មួយជីវិត»

ថៃ៖ មនុស្សមួយចំនួនអាចនឹងលះបង់ដៃគូរបស់ខ្លួន ក្រោយពីប្រទះឃើញថា ពួកគេអសមត្ថភាព ដូចជា ពិការ មិនអាចរកប្រាក់ចំណូល និងរូបសម្រស់មិនស្រស់ស្អាតជាដើម។ យ៉ាងណាមិញ ស្នេហ៍ស្មោះ ពិតជាមានមែននៅលើលោកនេះ ដែលបុរសម្នាក់នៅតែមើលថែប្រពន្ធយ៉ាងល្អឥតខ្ចោះ និងមិនបានបោះបង់ចោលគាត់ ទោះជាគាត់មិនអាចដើរបានក៏ដោយ នៅក្នុងផ្ទះតូចមួយ នៃខេត្ដ Sa Kaeo។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ភរិយាសំណាងរបស់បុរសចំណាស់ស្មោះស្នេហ៍នេះ ត្រូវបានពស់ចឹកកាលពីឆ្នាំមុន ដែលបណ្ដាលឲ្យសាច់ដុំដៃ និងជើងរបស់គាត់ឈប់លូតលាស់ ស្ពឹកស្រពន់ និងធ្វើឲ្យកម្រើកលែងបាន។

ជួបជាមួយនឹងបុរសស្មោះស្នេហ៍នេះ បាននិយាយឲ្យដឹងថា «កាលពីមុនយើងបានស្បថស្បែជាមួយគ្នាថា នឹងដើរលើផ្លូវជីវិតនេះរួមគ្នាជារៀងរហូត។ ប្រពន្ធរបស់ខ្ញុំជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំ ហើយខ្ញុំក៏នឹងមិនបោះបង់ចោលនាងដែរ»។ នៅក្នុងនេះបានឲ្យដឹងទៀតថា ដោយសារតែក្ដីបារម្ភខ្លាចប្រពន្ធញ៉ាំមិនឆ្អែត ជាទូទៅគាត់តែងតែបញ្ចុកអាហារឲ្យប្រពន្ធមុន ហើយនៅសល់ប៉ុន្មានគឺជារបស់គាត់ ហើយជាលទ្ធផល រូបគាត់ក៏មិនដែលទទួលទានបានឆ្អែតនោះដែរ។

ទោះជាយ៉ាងនេះក្ដី រូបគាត់បាននិយាយពាក្យមួយម៉ាត់ថា អ្វីដែលគាត់លះបង់នេះ គឺចេញពីចិត្ដរបស់គាត់ ហើយគាត់ក៏សប្បាយចិត្ដនឹងធ្វើដែរ។ គាត់បន្ដថា «ខ្ញុំប្រហែលជាគ្មានផ្ទះស្អាតធំទូលាយ ឬរថយន្ដទំនើបអ្វីនោះទេ ប៉ុន្ដែខ្ញុំមានបេះដូងស្មោះ ដែលអាចជូននាង ហើយខ្ញុំក៏មិនក្រឡាស់សម្ដីដែរ»។

គួរឲ្យដឹងថា បុរសជាស្វាមីមិនអាចចាកចេញពីផ្ទះ ទៅធ្វើការនោះទេ ដោយសារជាប់រវល់នៅមើលថែភរិយា ដែលពួកគាត់ទាំងពីរទទួលបានប្រាក់ឧបត្ថម្ភ ៧០០បាតថៃ ឬជាង ១៩ ដុល្លារអាមេរិកមួយខែ និងទទួលបានអាហារឧបត្ថម្ភពីអ្នកជិតខាងជារៀងរាល់ខែផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]