ភ្នំពេញ៖ ម្សិលមិញនេះគូស្នេហ៍ថ្មីរបស់តារាភាពយន្តជើងចាស់ ដ៏មានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យម្នាក់ទៀតហើយ ក្រោយពេលដែល អ្នកនាង ចន ច័ន្ទលក្ខិណា ខ្លួនឯងផ្ទាល់ ទើបតែបានធូរស្រាលពីជំងឺផងដែរកាលពីប៉ុន្មានថ្ងៃមុនកន្លងមក បន្ទាប់ពីត្រលប់មកពីចូលរួមពិធីសម្ពោធហាងលក់កាបូប និងស្បែកជើងប្រ៊េនៗរបស់កញ្ញា លី ចាន់សីហា

យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញឱ្យដឹងដូច្នេះថា៖ «រវល់រៀងខ្លួន ឈឺរៀងខ្លួន ឥឡូវគាត់ឈឺដែរ កុំអោយចាញ់គ្នា ម្នាក់ធូរ ម្នាក់ឈឺ !!!! ឆាប់ជា honey Heng Loong»

គួរឱ្យដឹងដែរថា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាភាពយន្តជើងចាស់ ដ៏មានប្រជាប្រិយភាព និងជាពិធីការនីនាពេលបច្ចុប្បន្ននេះ បានបង្ហាញពីភាពមានសុភមង្គលរបស់ខ្លួន ជាមួយនឹងស្នេហាថ្មី ក្រោយលែងលះគ្នាជាមួយអតីតស្វាមី យុត្ថារ៉ា ឆានី ដោយបន្សល់ទុកនូវកូនស្រីគួរឱ្យស្រលាញ់ម្នាក់ ដែលមានឈ្មោះថា ជូលី បច្ចុប្បន្នមានអាយុ ១០ឆ្នាំហើយ៕ 

លោក ហេង ឡុង សង្សារ ចន ច័ន្ទលក្ខិណា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ចូលពេទ្យមួយបាត់ ក្រោយចេញពីសម្ពោធហាង លី ចាន់សីហា។

ក្រោយចេញពីកម្មវិធីសម្ពោធហាងលក់ស្បែកជើង និងកាបូបថ្មីរបស់ តារាសម្តែងស្រីវ័យក្មេង កញ្ញា លី ចាន់សីហា តារាស្រីជើងចាស់ និងមានសមត្ថភាពពហុជំនាញ អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដោយមានការព្យួរសេរ៉ូមផងដែរ ដើម្បីឱ្យមានអាការៈធូរស្បើយ។

ដោយនៅក្នុងហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ចេញពីសម្ភោធហាងអូន លី ចាន់សីហា ឥឡូវសុំសម្រាកដាក់សេរ៉ូមសិន ហើយក៏សុំដាក់ Silent ទូរស័ព្ទដែរ បើមិនអញ្ចឹងទេ ដឹងតែអត់មានកំលាំងលក់គ្រឿងសម្អាង និងផ្កាថ្ងៃ Valentines ទេ»។

គួរឱ្យដឹងដែរថា ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មានភាពមមាញឹកណាស់នៅក្នុងការងារសិល្បៈទាំងការសម្តែង ការដើរបង្ហាញម៉ូត និងជាពិធីការិនីនៅតាមកម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬជប់លៀងតូចធំនានា ក៏ដូចជាជាប់រវល់នៅក្នុងការមើលខុសត្រូវមុខជំនួញរកស៊ីរបស់ខ្លួនផងដែរ៕ 

ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា