ភ្នំពេញ៖ រាជនីក្រមា កញ្ញា មាន សូនីតា កាលពីម្សិលមិញនេះ បានបើកសម្ពោធហាងលក់ក្រមារបស់ខ្លួន ដែលមានឈ្មោះថា «ផ្ទះស្រលាញ់» (Slanh House) ជាផ្លូវការហើយ ក្រោមបរិយាកាសយ៉ាងអធិកអធម។

ទន្ទឹមនឹងនេះ កញ្ញា មាន សូនីតា ក៏បានចាត់ទុកថ្ងៃទី ១០ កុម្ភៈម្សិលមិញនេះ ដែលត្រូវជាថ្ងៃខួបកំណើតគម្រប់អាយុ២៧ឆ្នាំ និងជាថ្ងៃបើកសម្ពោធហាងថ្មីរបស់នាង គឺជាថ្ងៃនៃក្តីស្រលាញ់សម្រាប់នាងផងដែរ។

នៅក្នុងពិធី «បើកសម្ពោធហាងលក់ក្រមា» ថ្មីនេះ ក៏មានការចូលរួមអបអរពីសំណាក់តារាចម្រៀង តារាសម្តែងល្បីៗ ជាច្រើនដួងនៅក្នុងវិស័យសិល្បៈខ្មែរយើងដែរ ដែលមានដូចជា ឱក សុគន្ធកញ្ញា, ឈិត សុវណ្ណបញ្ញា, មាស សុខសោភា, សារ៉ាយ សក្ខណា, ដួង ហ្សូរីដា, ទឹម រដ្ឋា, ចន ច័ន្ទលក្ខិណា, យ៉ែម ស្រីពេជ្រ, គង់ សុជាតិ, កញ្ញាម៉ាក សែនសូនីតា និងតារាស្រីជាច្រើនដួងទៀត។

ទស្សនាការចូលរួមអបអរសាទរនៅក្នុងកម្មវិធីជប់លៀងសម្ពោធហាងលក់ក្រមារបស់ កញ្ញា មាន សូនីតា ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

រំលឹកព័ត៌មានចាស់កាលពីលើកមុន ខួបកំណើតឆ្នាំនេះមិត្តភក្តិ កញ្ញា មាន សូនីតា ក៏បានបង្កើតវីដេអូឃ្លីបនិយាយជូនពរ រហូតធ្វើឱ្យនាង ស្រក់ទឹកភ្នែកក្នុងបេះដូងទៀតផង។

តារាសម្តែងវ័យក្មេង ដែលគ្រប់គ្នាតែងតែហៅថា «រាជនីក្រមា» កញ្ញា មាន សូនីតា បានជួបរឿងមួយ ដែលធ្វើឱ្យនាងពិតជាមានភាពសប្បាយរីករាយ ព្រមទាំងរំភើបចិត្តខ្លាំងមែនទែន រហូតដល់ស្រក់ទឹកភ្នែកក្នុងបេះដូង ដោយសារតែវីដេអូឃ្លីបខ្លីមួយ ដែលមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន បានបង្កើតឡើង ដើម្បីជូនពរនៅក្នុងថ្ងៃខួបកំណើតនៅឆ្នាំ២០១៧នេះ។

ក្នុងវីដេអូឃ្លីបខ្លីមួយ ដែលមានរយៈពេលប្រមាណជាជាង៤នាទី មិត្តល្អរបស់កញ្ញា មាន សូនីតា៤នាក់ បានរៀបរាប់អំពីរឿងរ៉ាវជាច្រើនដែលទាក់ទងនឹងនាង តាំងពីការស្គាល់គ្នាជាលើកដំបូង ក៏ដូចជាអនុស្សាវរីយ៍ដែលធ្លាប់មានជាមួយគ្នាកំឡុងពេលស្គាល់គ្នា ព្រមទាំងប្រាប់ពីអត្តចរិតរបស់នាងផងដែរថា ដូចជាពេលខឹង ឬពេលមានរឿងអ្វីកើតឡើងជាបន្ទាន់ៗជាដើម គឺបញ្ចេញធាតុពិតមកបែបណាខ្លះ។

អ្វីដែលគួរឱ្យរំភើប និងចងចាំ គឺនៅចុងបញ្ចប់នោះនៃឃ្លីបវីដេអូ ក៏មានពាក្យពេចន៍ជូនពរក្នុងថ្ងៃខួបកំណើតទៅកាន់កញ្ញា មាន សូនីតា យ៉ាងមានន័យស្តាប់ទៅរំភើបចិត្តខ្លាំងណាស់ ហើយរឹតតែស្រលាញ់មិត្តភក្តិទាំងនោះទ្វេឡើង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា