ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» ដែលប្រិយមិត្តទន្ទឹងរង់ចាំ នឹងឈានមកដល់នាថ្ងៃទី ២៥ ខែកុម្ភៈនេះហើយ។ រហូតមកដល់ពេលនេះ មានប្រិយមិត្តជាច្រើនបានមកទិញសំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីពិសេសមិនធ្លាប់មាននេះយ៉ាងច្រើនកុះករ។

ស្របពេលជាមួយគ្នានេះដែរ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានរៀបចំកម្មវិធីមួយចំនួន ដើម្បីឲ្យប្រិយមិត្តអាចទទួលបានសំបុត្រចូលរួមទស្សនាកម្មវិធី «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» ដោយឥតគិតថ្លៃ។

វិធីទីមួយ៖

លោកអ្នកគ្រាន់តែទស្សនាកម្មវិធីសន្ទនាពេលព្រឹករបស់ភីអិនអិន ហើយទូរស័ព្ទចូលក្នុងកំឡុងពេលផ្សាយផ្ទាល់ នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៧ ដល់ម៉ោង៩ព្រឹក ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

វិធីទីពីរ៖

ចំពោះអ្នកដែលមិនទាន់ឈ្នះសំបុត្រតាមពីរវិធីខាងលើ ក៏អាចចូលរួមផ្សងសំណាងផ្សេងទៀតដែរ តាមរយៈការផ្ញើរសារដោយវាយពាក្យថា «PNN James Ji 2017» រួចផ្ញើរទៅកាន់លេខ 7222 ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ តទៅ។

ឈ្មោះអ្នកឈ្នះនឹងប្រកាសនៅក្នុងកម្មវិធីមួយចំនួនរបស់ភីអិនអិនដូចជា៖ កម្មវិធីកម្ពុជាល្ងាចនេះ, កម្មវិធីជីវិតនិងកំសាន្ត, កម្មវិធីវេទិកាព្រហ្មម៉ាញ, កម្មវិធីស៊ីអារម្មណ៍ និងកម្មវិធីភីអិនអិនHighlight។

ការផ្សងសំណាងនេះសម្រាប់អតិថិជនរបស់ Smart, CellCard និង Metfone តម្លៃផ្ញើរសារមួយលើក១០សេន។

ការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ«James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» ដែលមានវត្តមានតារាសម្តែងដ៏ល្បីនៃប្រទេសថៃលោក James Jirayu នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ នៅឯសាលមហោស្រពកោះពេជ្រ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]