វេទិកាដើម្បីស្វែងរកអ្នករចនាម៉ូដដ៏ល្អឯកសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន

● ក្រុមហ៊ុនអាកាសចរណ៍បានពង្រីកវិសាលភាពព្រឹត្តិការណ៍ស្វែងរកអ្នករចនាម៉ូដ AirAsia Runway Ready Designer Search រដូវកាលទីបី ឆ្នាំ២០១៧ សម្រាប់បណ្តាប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន។

● ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅរាជធានី ឬរដ្ឋធានីនៃប្រទេសនីមួយៗចាប់ពីខែ មេសា ដល់ ខែ មិថុនា។

● អ្នករចនាម៉ូដជើងឯកពីររូបប្រចាំប្រទេសនីមួយៗនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ជាង RM350,000 (ប្រហែល 78722.46 ដុល្លារ) ព្រមជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យពីឧស្សាហកម្មច្នៃម៉ូដល្បីៗ។

សេប៉ាង - ៨ កុម្ភៈ ២០១៧៖ ក្រុមអ្នករចនាម៉ូដដ៏ល្បីល្បាញនៅក្នុងតំបន់អាស៊ាននឹងមានឱកាសដ៏ពិសេសបំផុតដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Runway Ready Designer Search របស់ AirAsia ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅក្នុងបណ្តាប្រទេសទាំង១០នៃតំបន់អាស៊ាន។

ការប្រកួតប្រជែងនេះនឹងប្រព្រឹត្តទៅនៅក្នុងរាជធានី ឬរដ្ឋធានីនៃប្រទេសនីមួយៗចាប់ពី ខែមេសា រហូតដល់ខែមិថុនា ក្នុងគោលបំណងដើម្បីជ្រើសរើសអ្នករចនាម៉ូដដែលមានថ្វីដៃកំពូលពីររូបប្រចាំប្រទេសនីមួយៗដើម្បីមានឱកាសចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ the Grand Finale ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង គូឡាឡាំពួ ក្នុងខែ សីហា ឆ្នាំ ២០១៧ ខាងមុខនេះ។

បេក្ខជនដែលទួលបានជ័យលាភីនៅក្នុងកម្មវិធីនេះនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា ទឹកប្រាក់ចំនួន RM350,000 (ប្រហែល 78846.60 ដុល្លារ) រួមជាមួយនឹងឱកាសចូលទស្សនាព្រឹត្តិការណ៍បង្ហាញម៉ូដ KL Fashion Week Ready To Wear ឆ្នាំ ២០១៨ ដ៏អស្ចារ្យនៅទីក្រុង គូឡាឡាំពួ ហើយក៏មានរង្វាន់ទឹកប្រាក់ចំនួន RM25000 (ប្រហែល 5624.93 ដុល្លារ) ដែលឧបត្ថមដោយ FashionValet ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ capsule collection ដែលនឹងត្រូវដាក់លក់នៅក្នុងគេហទំព័រ FashionValet.com ហើយអ្វីដែលកាន់តែពិសេសនោះគឺទទួលបាន AirAsia BIG Points 150,000 ពិន្ទុ រួមជាមួយនឹងការធ្វើដំណើរដោយជើងយន្តហោះ AirAsia ដោយមិនគិតថ្លៃ និងរង្វាន់ជាច្រើនទៀត។

អ្នករចនាម៉ូដម៉ាកល្បីៗមកពីប្រទេសនីមួយៗដូចជា Q Design and Play មកពីប្រទេសថៃ Anthony Ramirez មកពីប្រទេសហ្វីលីពីន និង Mel Ahyar មកពីប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាគណៈកម្មការសម្រាប់ការប្រកួតនៅក្នុងទីក្រុងប្រចាំប្រទេសនីមួយៗ ចំនែកឯស្ថាបនិករបស់ KL Fashion Week Ready To Wear និង Andrew Tan រួមជាមួយនឹង សហស្ថាបនិករបស់ FashionValet និង Vivy Yusof នឹងធ្វើជាគណៈកម្មការអចិន្ត្រៃយ៍សម្រាប់ការប្រកួតទាំងអស់នៅទូទាំងបណ្តាប្រទេសទាំង១០នៃតំបន់អាស៊ាន។

នាយកប្រតិបត្តិ AirAsia Berhad លោក Aireen Omar មានប្រសាសន៍ថា “តំបន់អាស៊ានជាតំបន់ប្រជុំដោយវប្បធម៌ចំរុះដែលសម្បូរដោយអ្នកច្នៃម៉ូដដ៏ល្បីល្បាញជាច្រើនមកពីជុំវិញពិភពលោក ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងសង្ឃឹមថាយើងនឹងអាចទទួលបានអ្នកច្នៃម៉ូដមានទេពកោសល្យ លើសគេប្រចាំតំបន់ដែលអាចជួយឲ្យឧស្សាហកម្មដើរឈានមុខគេតាមរយៈព្រឹត្តិការណ៍ការប្រកួតកប្រជែងជ្រើសអ្នករចនាម៉ូដនៅក្នុងតំបន់មួយនេះ។ យើងខ្ញុំមានមោទនភាពណាស់ដែលបានពង្រីកវិសាលភាពព្រឹត្តិការណ៍ AirAsia Runway Ready Designer Search នេះដោយនឹងប្រព្រឹត្តទៅនៅក្នុងបណ្តាប្រទេសទាំង១០នៃតំបន់អាស៊ាន។ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នានូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ!” ។

ស្ថាបនិក Kuala Lumpur Fashion Week Ready To Wear លោក Andrew Tan មានប្រសាសន៍ថា “យើងពិតជារំភើបរីករាយខ្លាំងណាស់ដែលបានចាប់ដៃគូជាមួយ AirAsia សម្រាប់ព្រឹត្តិការណ៍ AirAsia Runway Ready Designer Search ឆ្នាំ ២០១៧ ដ៏ធំសម្បើមនេះ។ គួរបញ្ចាក់ផងដែរថា សក្តានុពល និងគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់នៅក្នុងការប្រកួតកាលពីឆ្នាំមុនពិតជាអស្ចារ្យខ្លាំងណាស់! ដូច្នេះហើយការរៀបចំព្រឹត្តិការណ៍នៅឆ្នាំនេះកាន់តែមានភាពអស្ចារ្យជាងឆ្នាំមុនទៅទៀតដោយយើងបានពង្រីកវិសាលភាពបន្ថែមប្រាំប្រទេសទៀតនៅក្នុងតំបន់អាស៊ាន។ AirAsia Runway Ready Designer Search ជាព្រឹត្តិការណ៍ដ៏ធំបំផុតតែមួយគត់ប្រចាំនៅតំបន់អាស៊ាន។ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដ៏ធំទូលាយ រួមជាមួយនឹង ឧស្សាហកម្មច្នៃម៉ូដល្បីៗអាចនឹងជួយឲ្យអ្នកទទួលបានជ័យលាភីសម្រេចនូវក្តីសុបិនក្នុងការច្នៃម៉ូដសម្លៀកបំពាក់ដែលមានម៉ាកល្បីផ្ទាល់ខ្លួននៅថ្ងៃអនាគត។ហើយឥឡូវនេះពួកយើងពិតជាចង់ឃើញអ្នករចនាម៉ូដដែលទទួលបានជ័យលាភីបង្ហាញនូវស្នាដៃរចនាម៉ូដដ៏ល្អឯកនៅក្នុងព្រឹត្តការណ៍ KLFW RTW ក្នុងខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ!

សហស្ថាបនិក FashionValet លោក Vivy Yusof មានប្រសាសន៍ថា “ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ស្វែងរកអ្នករចនាម៉ូដ AirAsia Runway Ready Designer Search ដ៏ធំសម្បើមក្នុងរដូលកាលទីបីនេះ! ព្រឹត្តិការណ៍ឆ្នាំមុនជាបទពិសោធន៍ដ៏អស្ចារ្យមួយ ប៉ុន្តែព្រឹត្តិការណ៍ឆ្នាំនេះកាន់តែអស្ចារ្យជាងឆ្នាំមុនទៅទៀត ហើយនេះជាឱកាសដ៏ពីសេសតែមួយគត់សម្រាប់អ្នករចនាម៉ូដនៅតំបន់អាស៊ាន ដូច្នេះហើយយើងសង្ឃឹមថានឹងបានទស្សនានូវម៉ូដ និងភាពច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ វេទិកាស្វែងរកអ្នករចនាម៉ូដនេះបើកចំហជាសាធារណៈដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងបណ្តាប្រទេសទាំង១០ នៃតំបន់អាស៊ាន ដែលមានអាយុមិនលើសពី 30 ឆ្នាំ។ ស្ត្រី ចំនួន៣រូប នឹងត្រៀមខ្លួនជាមួយនឹងសម្លៀកបំពាក់ធម្មតាដែលតម្រូវទៅតាមបណ្តាប្រទេសអាស៊ានគឺត្រូវផ្ញើនូវពាក្យសុំចុះឈ្មោះពេញលេញ និងត្រឹមត្រូវពីគេហទំព័រ៖ klfashionweek.com។ អ្នកចូលរួមប្រកួតប្រជែងទាំងអស់អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈអ៉ីម៉ែល៖ [email protected]

AirAsia គឺជាដៃគូសហការក្នុងការធ្វើដំណើរផងដែរសម្រាប់ពឹ្រត្តិការណ៍បង្ហាញម៉ូដ KL Fashion Week Ready To Wear ដ៏ធំអស្ចារ្យក្នុងឆ្នាំ២០១៧នេះ លើសពីនេះទៅទៀត AirAsia ក៏នឹងធ្វើការហោះហើរជាមួយនឹងអ្នករចនាម៉ូដទូទាំងបណ្តាញផ្លូវហោះហើរដ៏ធំទូលាយរបស់ AirAsia Group ដែលក្នុងនោះរួមមាន ប្រទេស ឥណ្ឌា ចិន អូស្ត្រាលី ជប៉ុន និង ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញអំពីព្រឹត្តិការណ៍បង្ហាញម៉ូដ KL Fashion Week Ready To Wear ពីថ្ងៃទី ១៦ ដល់ ២០ ខែសីហា ឆ្នាំ ២០១៧។

សូមចូលទៅកាន់ YouTube Channel របស់ AirAseayoutube.com/user/AirAsia សម្រាប់ វីដេអូ ដែលបង្ហាញអំពីការធ្វើដំណើររបស់អ្នកចូលរួមទាំងអស់ ឬក៏វាយពាក្យ#AirAsiaRunway នៅលើបណ្តាញទំនាក់ទំនងសង្គមរួមមាន Facebook (facebook.com/AirAsia) និង Tweeter (twitter.com/AirAsia)។

តារាងពេលវេលាសម្រាប់ព្រឹត្តិការណ៍ AirAsia Runway Ready Designer Search 2017 Audition

Date Location

1 April 2017 Manila, Philippines

8 April 2017 Singapore

15 April 2017 Bandar Seri Begawan, Brunei

22 April 2017 Kuala Lumpur, Malaysia

6 May 2017 Ho Chi Minh City, Vietnam

20 May 2017 Bangkok, Thailand

27 May 2017 Yangon, Myanmar

3 June 2017 Jakarta, Indonesia

10 June 2017 Vientiane, Laos

17 June 2017 Phnom Penh, Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]