(ភ្នំពេញ)៖ អតីតតារាសម្តែងសិចស៊ី ធ្លាប់មានឈ្មោះល្បី នៅលើវិថីសិល្បៈ អ្នកនាង កែវ សុរិយា ថ្មីៗនេះ ត្រូវបានប្រភពទម្លាយ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការរង នូវអំពើរហឹង្សា ដោយសារតែស្វាមីវាយដំ ធ្វើបាបយ៉ាងដំណំ រហូតដាច់សាច់សុដន់មួយដុំ និងរបួសស្ទើរសុះសាច់ ទៀតផង។

ផ្អែកតាមប្រភពមួយចំនួន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា អតីតតារាសម្តែងសិចស៊ី អ្នកនាង កែវ សុរិយា មានវាសនាមិនខុសពីតារាស្រី អ្នកនាង យ៉ាន លីនដា នោះទេ ព្រោះថាថ្មីៗនេះ នាងបានទម្លាយនូវភាពឈឺចាប់ ស្ទើររកអ្វីមកប្រៀបផ្ទឹមគ្មាន ដោយសារតែស្វាមីបានប្រើហិង្សា ធ្វើទារុណកម្ម វាយដំលើរាងកាយ សឹងតែសុះសាច់អស់ទៅហើយ។

ប្រភពដដែលនេះ បាននិយាយទៀតថា អំឡុងមួយរយៈពេលចុងក្រោយនេះ នាងត្រូវបានស្វាមីបង្ខាំង ក្នុងនៅតែក្នុងបន្ទប់ និងបានប្រើហិង្សាលើនាង ជាបន្តបន្ទាប់ ខណៈមុននេះបន្តិចសាមីខ្លួន គឺអ្នកនាង កែវ សុរិយា ក៏បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីទុក្ខលំបាក និងការឈឺចាប់របស់ខ្លួនផងដែរ។

យ៉ាងណាមិញ ទាក់ទងរឿងនេះដែរ គេហទំព័រ Khmertalking នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅមិនទាន់ស្វែងរកការបំភ្លឺបន្ថែម ពីអ្នកនាង កែវ សុរិយា បាននៅឡើយទេ។ ដូច្នេះ Khmertalking នឹងស្វាគមន៍ជានិច្ច ចំពោះការចេញមុខបញ្ជាក់ការពិត ពីអ្នកនាង កែវ សុរិយា នៅពេលក្រោយ ដើម្បីស្រាយមន្ទិលឲ្យមហាជន អស់ការសង្ស័យ៕

ប្រភព៖ Khmertalking

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា តារាសម្ដែងស្រីម្នាក់ក៏ធ្លាប់ត្រូវបាន អតីតសង្សារខ្លួនប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។

តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយះ និងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្លិបកម្សាន្តស្កាយ ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ជាមួយមិត្តភក្តិរបស់នាង។

ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយលោកគៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយ​នាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្ត ទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោក គៀង ហេង បានវាយធ្វើបាបនាង​ជាច្រើន​ដងមកហើយ និងបានគំរាមកំហែងទៀត ព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន។ អាវីហ្សា ក៏បានបញ្ជាក់ថា លោកគៀង ហេង គឺជាប្អូនថ្លៃ​របស់លោកឧកញ៉ា ទ្រី ភាព​ ដែលជាឈ្មួញឈើដ៏ល្បី​ នៅស្រុកខ្មែរ។

កញ្ញា ពេជ្រ អាវីហ្សា បានអះអាងថា កាលពីនៅទាក់ទងគ្នា លោកគៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងផងដែរ ដល់ថ្នាក់មានរបួស ប៉ុន្តែនាងចេះតែទ្រាំ ដើម្បីកុំឲ្យខ្មាសគេ តែពេលនេះនាងទ្រាំលែងបានហើយ ព្រោះឈប់ទាក់ទងគ្នាហើយ នៅតែលោក គៀង ហេង មកលបស្ទាក់​វាយដដែល និងនៅពេលជួបនាងម្តងៗ នៅទីកន្លែងណាក៏ដោយ ក៏លោក គៀង ហេង តាមរករឿងធ្វើឲ្យនាងខ្មាសគេ ដោយសារតែអាងបងថ្លៃ មានងារជាឧកញ៉ា។

ជុំវិញករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោក ចុះទៅស្រាវជ្រាវករណីនេះហើយ ថាពិតជាបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ឫមួយយ៉ាងណា ពីព្រោះរហូតមកដល់ពេលនេះលោក មិនទាន់ទទួលបានរបាយការណ៍ពីកម្លាំងមូលដ្ឋាន​នៅឡើយទេ។

សូមបញ្ជាក់ផងដែរ ថា យោងតាមច្បាប់ ទោះបីជនរងគ្រោះអត់ប្ដឹងក៏ពិតមែន តែមានភស្តុតាងបទល្មើសជាក់ស្ដែងបែបនេះ ព្រះរាជអាជ្ញាមានអំណាចប្ដឹងចោទប្រកាន់តាមច្បាប់បាន គឺពីបទហិង្សាដោយចេតនា និងពីបទបង្ករបួសស្នាម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]