តាមការដកស្រង់ពីគេហទំព័ររបស់សឹង្ហបុរី បានឲ្យដឹងថា អ្នកគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍របស់ TVB បានប្រើប្រាស់ហិង្សា ទៅលើតារាសម្ដែង ក្នុងអំឡុងពេលថតកុន ដែលហេតុការណ៍នេះ ត្រូបានគេថតទុក និងបញ្ជូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ។

នៅក្នុងវីដេអូនេះ អ្នកគ្រប់គ្រងដែលមានឈ្មោះថា Cheung Wing-ho បានយកស្បោងប្លាស្ទិកមក គ្របលើក្បាល តារាសម្ដែងដែលមានអាយុ ២៤ឆ្នាំ  និងបានប្រើហិង្សា ដោយការវាយខ្ទប់នឹងជញ្ជាំង ដែលនៅពេលនោះ គេសង្កេតឃើញថា តារានេះយំជាខ្លាំង។ យ៉ាងណាមិញ អ្នកគ្រប់គ្រងដែលធំជាងគេ នៅក្នុងស្ថានីយ៍ទូរទស្សន៍នេះ បែរជាធ្វើលើការបដិសេធ និងបាននិយាយការពារ Cheung Wing-ho ថា សកម្មភាពទាំងនេះគ្រាន់ តែជាបង្ហាត់បង្រៀន តារាវ័យក្មេងនេះ ប៉ុណ្ណោះព្រោះតែនាង មិនមានបទពិសោធន៍។ បន្ទាប់ពីមានហេតុការណ៍នេះ  Cheung បានធ្វើការសុំទោសជាសាធារណៈ ទៅលើ Jenny ហើយវីដេអូនោះក៏ត្រូវបានគេ លុបចេញពីក្នុងអ៊ិនធើណេតផងដែរ។ សម្រាប់ Jenny វិញ នាងបែរជាធម្មតា ហើយក៏មិនខឹងសម្បារអ្វីនោះដែរ។ តែសម្រាប់ទស្សនិកជនជាច្រើនវិញ យល់ថាទង្វើររបស់អ្នកគ្រប់គ្រង នេះមិនមែនបង្រៀននោះទេ គឺប្រើហិង្សាតែម្ដង។

បើសិនជាចង់យល់កាន់តែច្បាស់ សូមមើលរូបភាពទាំងអស់គ្នា៖ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]