ភ្នំពេញ៖ ស្នាមសាក់អក្សរចិនមួយជួរ ដែលនៅលើខ្នងរបស់តារាម៉ូដែលស្រី ចូលចិត្តលេងស្ទាយតែងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា ដែលជារឿយៗនាងចូលចិត្តស្លៀកឈុតវាលខ្នង និងថតរូបបង្ហាញស្នាមសាក់មួយនេះជាប្រចាំ ដែលបានធ្វើឲ្យមហាជនជាច្រើន ពិតជាចង់ដឹងខ្លាំងមែនទែន ថាតើស្នាមសាក់អក្សរចិនមួយជួរនេះ មានអត្ថន័យយ៉ាងណាខ្លះសម្រាប់នាង?

ទាក់ទងនឹងភាពងឿងឆ្ងល់របស់ប្រិយមិត្តផងដែរ ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា ក៏បានទម្លាយអត្ថន័យ ស្នាមសាក់មួយនេះប្រាប់ទៅកាន់មហាជន ដើម្បីជម្រះមន្ទិលសង្ស័យដែលមានកន្លងមកផងដែរ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«អ្នកគឺជាជីវិតរបស់ខ្ញុំ អ្នកគឺជាបេះដូងរបស់ខ្ញុំ អ្នកគឺជាដង្ហើម និងអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំក្នុងជាតិនេះ ការស្រលាញ់ដែលខ្ញុំជូនទៅអ្នកគឺជារៀងរហូត ហើយក៏គ្មានថ្ងៃសាបសូន្យ គឺ (ព្រះទាំង២របស់ខ្ញុំ) គឺជាអត្ថន័យដែលជាអក្សរចិននៅលើខ្នងរបស់ខ្ញុំសម្រាប់លោកទាំង២ (ខ្ញុំស្រលាញ់អ្នកជារៀងរហូត) good morning everyone pls have a nice day!!! Pan RaNy ទឹម វណ្ណា (ម្តាយរបស់ ទឹម រដ្ឋា) »៕

តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះស្នាមសាក់មួយនេះ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត ទាក់ទងទៅនឹង៖ «ស្នាមសាក់នៅលើខ្លួនរបស់តារាសិល្បៈខ្មែរល្បីៗ ដែលអ្នកមិនធ្លាប់បានចាប់អារម្មណ៍!»។

កាលពីសម័យដើមអ្នកដែលមាន «ស្នាមសាក់» នៅលើខ្លួនគឺជាមនុស្សដែលគេសម្គាល់ថា ជាអ្នកមានអាគម អូមអាមពូកែស័ក្តិសិទ្ធិ។ ប៉ុន្តែបច្ចុប្បន្ន សាក់ចាត់ទុកថា គឺជាសិល្បៈនៃការតុបតែងខ្លួនមួយបែប ដែលយុវវ័យសម័យថ្មីនិយមចូលចិត្ត។

អ្នកខ្លះចូលចិត្តសាក់នៅលើដៃ ជើង ស្មា និងនៅលើដងខ្លួនជារូបផ្សេងខុសៗគ្នា ដូចជា រូបផ្កា រូបសត្វ រូបតុក្តតា គួរឱ្យស្រលាញ់ ឬសាក់ជាអក្សរអង់គ្លេសជាដើម។ ពួកគេតែគិតថាវាគឺជាការលម្អខ្លួន ឬជាការបង្ហាញភាពស្រស់ស្អាតម្យ៉ាងទៀតនៅក្នុងខ្លួនរបស់ពួកគេ។

ងាកមកមើកសិល្បករ-សិល្បការិនីខ្មែរយើងមួយចំនួន ដែលជាតារាល្បីៗនៅក្នុងប្រទេស ក៏មានស្នាមសាក់ជាប់ខ្លួនផងដែរ ដែលបង្ហាញពីសិល្បៈនៃការតុបតែងខ្លួនមួយបែបផ្សេងទៀត ក្រៅពីសម្លៀកបំពាក់ និងគ្រឿងអលង្ការនានា ដែលអ្នកស្ទើរតែមិនធ្លាប់បានចាប់អារម្មណ៍ឃើញ។

ចង់ដឹងថាមានតារារូបណាខ្លះ តោះទៅតាមដាមជាមួយខ្មែរឡូតទាំងអស់គ្នា៖

១. កញ្ញា ទេព បូព្រឹក្ស៖ នាងជាតារាចម្រៀងមួយដួង ប្រចាំនៅផលិតកម្មរស្មីហង្សមាស ដែលបច្ចុប្បន្នគ្រប់គ្នាធ្លាប់តែបានស្គាល់ថានាងនិមយច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ និងមានស្ទាយទៅរកតារា K-POP របស់កូរ៉េ។ នាងមានស្នាមសាក់នៅត្រង់ស្មា និងកញ្ចឹង ក។

២. កញ្ញា កែវ នីសា៖ តារាសម្តែងស្រីដែលភាគច្រើនដើរតួកំសត់ មានចរិតស្លូតបូត សុភាពរាបសារ។ នាងមានស្នាមសាក់នៅលើខ្នង ក្រោមស្មា ហើយស្នាមសាក់នេះនាងបានធ្វើដំណើរទៅសាក់ដល់ប្រទេសថៃឯណោះ។

៣. កញ្ញា ទឹម រដ្ឋា៖ តារាសម្តែងស្រីស៊ិចស៊ីដួងនេះ ក៏មានស្នាមសាក់ដែរ គឺនាងឆ្លាក់នៅត្រង់ក.ជើង មានទម្រង់ដូចជាខ្សែយ៉ាងដូច្នោះដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា