ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រទន់ពោរពេញដោយមនោសញ្ចេតនា កញ្ញា សុគន្ធ និសា ត្រូវបានគេដឹងថា ក្រោយពីនាងបានបញ្ចប់កិច្ចកុងត្រាជាមួយនឹងផលិតកម្ម ថោន មក នាងក៏បានសម្រេចចិត្តវិលត្រលប់ចូលទៅផលិតកម្ម រស្មីហង្សមាស ជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀងពិរោះជាច្រើនបទ ដូចជាបទ «បើស្រលាញ់ម្តេចទុកអូនចោល» ដែលនាងបានរួមសម្តែងជាមួយនឹងលោក ហ្សូណូជាដើម ។

ដោយឡែក ក្រឡេកមកសម្ព័ន្ធភាព រវាងកញ្ញា សុគន្ធ និសា ជាមួយនឹងមិត្តរួមផលិតកម្មវិញម្តង។ ដោយកាលពីថ្មីៗនេះ កញ្ញា សុគន្ធ និសា បានបង្ហោះរូបថត ស្និទ្ធស្នាលជាច្រើនសន្លឹក ជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង លោក ហ្សូណូ ដែលជាមិត្តភក្តិរួមផលិតកម្មជាមួយគ្នា ព្រមទាំងបានសរសេរថា៖ 

«ថ្ងៃនេះសុំផុសឲ្យច្រើនបន្តិចហើយ ព្រោះយូរៗជួបគ្នាម្តង»។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ពួកគេសុទ្ធតែមានការងារសិល្បៈមមាញឹករៀងៗខ្លួន ទើបធ្វើឲ្យពួកគេមិនសូវមាន ពេលវេលាជួបមុខគ្នាប៉ុន្មាននោះទេ។

កញ្ញា សុគន្ធ និសា ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយរូប ដែលបានអត្តចរិតរួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ជាពិសេសជាមួយមិត្តរួមការងារតែម្តង៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីលើកមុន តារាចម្រៀងដែលនិយម តែងខ្លួនបែបស្រគត់ស្រគំ កញ្ញា សុគន្ធ និសា បានរំលេចសារបង្ហាញ ពីអារម្មណ៍សប្បាយ និងរំភើបចិត្តនិងអរគុណយ៉ាងខ្លាំង នៅពេលដែល នាងត្រូវបានតារា ចម្រៀងរួមដំបូល គឺអ្នកនាង ពេជ្រ សោភា ចេញមុខសរសើរនាង ដោយមិនក្រែងចិត្តថា នាងនៅតែស្អាត 

នៅក្នុងឱកាសចូលរួមកម្មវិធី ជប់លៀងរបស់គ្រួសារហង្សមាស គេសង្កេតឃើញថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហាញភាពស្និទ្ធស្នាល ជាមួយសមាជិកគ្រួសារហង្សមាស គ្រប់ៗគ្នា ដោយនៅក្នុងនោះ នាងបានរំលេចសារ សរសើរទៅដល់ តារាចម្រៀង កញ្ញា សុគន្ធ និសា ថា «និសានៅតែស្អាត, នីសាមានតែស្នាមញញឹម» ។

ក្រោយពីបានឃើញ ការសរសើរពីមិត្តរួមដំបូលរួចមក តារាចម្រៀងដែលទើប វិលរកទ្រនំចាស់ មិនទាន់បានមួយឆ្នាំស្រួលបួល កញ្ញា សុគន្ធ និសា ក៏រំលេចសារអរគុណ និងសរសើរគ្នាតបទៅវិញថា « អគុណភាដែលបានសរសើរខ្ញុំ ពិតជារំភើបណាស់ ចំណែកភាក៏ជាមនុស្ស ដែលមិនវាយឬក ហើយមានសមត្ថភាពតស៊ូ រហូតជោគជ័យមានជំហររឹងមាំ ហើយមិនចេះលាក់គំនួច ជូនពរអោយភាទទួលបានភាព ជោគជ័យលើសនឹងទៀត »។

តារាចម្រៀងរូបនេះក៏បាន សរសេរបន្ថែមទៀតថា « សំរាប់ខ្ញុំចង់បានតែមិត្ត មិនចង់បង្កើតសត្រូវទេ បើយើងញញឹមដាក់គេ គេនឹងញញឹមដាក់យើងវិញ សើចដាក់គេខ្ញុំជឿថា គេប្រាកដជាសើច ដាក់យើងវិញ អោយតំលៃគេ គេនឹងអោយតំលៃវិញ អោយចិត្តស្មោះទៅគេ នោះគេនឹងអោយមកយើងវិញ និយាយរួមទៅមនុស្សធ្វើអី នឹងទទួលបានការ តបស្នងបែបនឹងវិញ មនុស្សយើងអាយុកាលមិនយូរអង្វែងទេ បើយើងចេះស្រទ្បាញ់គ្នាធ្វើល្អដាក់គ្នាដោយចិត្តស្មោះ អោយតំលៃគ្នាដោយចិត្តស្មោះ ខ្ញុំជឿថាពិភពលោកនេះ នឹងពោរពេញ ដោយភាពស្អាតស្រស់ថ្លា » ។

តាមរយៈការបង្ហាញសារ សរសើរគ្នាទៅវិញទៅមក របស់តារាចម្រៀងស្រីមួយគូនេះ ហាក់បង្ហាញពីភាព ចុះសម្រុងរបស់ពួកគេ និងការស្រលាញ់រាបអានគ្នា យូរអង្វែង បើទោះជា កញ្ញា សុគន្ធ នីសា បានផ្អាកការងារនៅ ផលិតកម្មយូហើយ ទើបត្រឡប់ទៅវិញក៏ដោយ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ