អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool គឺជាក្រុមមួយដែលទទួលបានជោគជ័យច្រើន នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ប្រទេសអង់គ្លេស មិនតែប៉ុណ្ណោះថែមទាំងមានអ្នកគាំទ្រជាច្រើនលាននាក់នៅជុំវិញពិភពលោកទៀតផង។

ដោយឡែកថ្មីៗនេះ បើតាមប្រភពព័ត៌មានបានផ្សាយឲ្យដឹងថា មានអ្នកជំនួញវិនិយោគធំៗជាច្រើនធ្លាប់ទទួលបានសំណើរដើម្បីទិញ និងវិនិយោគលើក្លិបហង្សក្រហម Liverpool ហើយអ្វីដែលនឹកស្មានមិនដល់ ក្នុងនោះក៏មានមហាសេដ្ឋីពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gate ផងដែរ។

បើតាមការឲ្យដឹងពីឯកសាររបស់តុលាការ ត្រូវបានទម្លាយថា Bill Gate ធ្លាប់ទទួលបានសំណើរទិញក្លិបហង្សក្រហម Liverpool កាលពីឆ្នាំ២០១០ តែចុងក្រោយបែរជាគ្មានការឆ្លើយតបពីសំណាក់មហាសេដ្ឋីរូបនេះ។

គួរឲ្យដឹងថា Bill Gate មានទ្រព្យសម្បត្តិរហូតទៅដល់ជាង៨៤ពាន់លានដុល្លារសហរដ្ឋអាមេរិក និងត្រូវបានទស្សនាវដ្ដី Forbes ប្រសិទ្ធិនាមជាកំពូលមហាសេដ្ឋីទី១ក្នុងពិភពលោកទៀតផង។

ទាក់ទងនឹងបញ្ហាសំណើរទិញក្លិបនេះ គួរបញ្ជាក់បន្ថែមទៀតថា សូម្បីតែម្ចាស់ក្លិបកីឡាបាល់ឱបរបស់ New England Patriots ដែលទើបទទួលបានពានថ្មីៗនេះ ក៏ធ្លាប់មានឈ្មោះនៅក្នុងសំណើរនេះដែរ ប៉ុន្តែត្រូវបានបដិសេធ៕

ចុះប្រិយមិត្តក្រុម Liverpool យល់យ៉ាងណាដែរ? ហើយបើសិនជា Bill Gate បានទិញក្លិបនេះមែននោះ តើនឹងមានរឿងអ្វីកើតឡើង? 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ ប្រធានក្លិប Atl Madrid ដាក់មួយម៉ាត់នេះ អាចនឹងធ្វើឲ្យអ្នកគាំទ្រ ក្រុមបិសាចក្រហម Man Utd ឆ្អែតចិត្ត

អេស្ប៉ាញ៖ ការផ្ទេរកីឡាករឆ្នើម Antoine Greizmann ពីក្លិប Atletico Madrid ទៅលេងនៅ Manchester United មិនបានទទួលលទ្ធផលជាផ្លែផ្កានៅឡើយទេ ខណៈទីផ្សារដោះដូរកីឡាករត្រូវបានបិទទៅវិញ ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិបបិសាចក្រហមរបស់អង់គ្លេសមួយនេះ មិនទាន់បោះបង់ចោលនៅឡើយទេ ពោលគឺពួកគេនឹងតាមប្រមាញ់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះម្តងទៀត នៅពេលបញ្ចប់រដូវកាល។

ទាក់ទងនឹងបញ្ហាផ្ទេរកីឡារឆ្នើមប្រចាំក្លិបរបស់ខ្លួននេះ បានធ្វើឲ្យប្រធានក្លិបរបស់ Atl. Madrid លោក Enrique Cerezo ព្រលយសម្តីមួយម៉ាត់ថា « Manchester United គ្រាន់តែជាកូនក្លិប ឬក្លិបតូចតាចប៉ុណ្ណោះ» ធ្វើអ្នកគាំទ្រក្លិបបិសាចក្រហមជាច្រើនបានបញ្ចេញប្រតិកម្មមិនល្អចំពោះពាក្យមួយឃ្លានេះ។

គួរបញ្ជាក់ដែរថា ប្រធានក្លិប Atl. Madrid រូបនេះគឺមានចេតនាចង់ឲ្យខ្សែប្រយុទ្ធវ័យក្មេង Antoine Griezmann បន្តកុងត្រាថ្មីនៅជាមួយក្លិបរហូតដល់ឆ្នាំ២០២១ ដោយលោកបានបញ្ជាក់ថា «ខ្ញុំជឿជាក់ទៅលើកុងត្រាដែលបុគ្គលបានចុះហត្ថលេខា ហើយកុងត្រានេះគឺសម្រាប់បុគ្គល២រូប គ្រូបង្វឹក Diego Simone និងកីឡាករ Griezmann ផ្ទាល់» ។

ទាក់ទងនឹងបញ្ហានេះ លោក Enrique Cerezo ក៏ធ្លាប់បានលើកករណីកីឡាករ Sergio Aguero ដែលធ្លាប់លេងនៅ Atl. Madrid ពីមុនមកនិយាយដែរថា «គេជាកីឡាករល្អម្នាក់ តែគេបានគិតខុស នៅពេលដែលចាកចេញពីលីកអេស្ប៉ាញ ទៅលេងនៅអង់គ្លេសឲ្យក្លិប Manchester City។ ជាក់ស្តែងដូចដែលបានឃើញ Aguero ប៉ុន្មានប្រកួតចុងក្រោយនេះ គឺអង្គុយនៅខាងក្រៅជាកីឡាករបំរុងតែប៉ុណ្ណោះ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]