នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែមានមនុស្សរាប់រយនាក់ បានរត់ស្រាតចូលទៅក្នុងទឹក ដើម្បីបង្កើតកំនត់ត្រាពិភពលោក ប៉ុន្តែវាជារឿងមួយដែលសោកស្តាយខ្លាំងណាស់ ព្រោះការបង្កើតកំនត់ត្រាពិភពលោកនោះ មិនបានសំរេចទេ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្សប្រហែលជា ២០០នាក់ ដែលមានភាពក្លាហាន ក្នុងការបង្កើតកំនត់ត្រាពិភពលោក ដោយមិនខ្លាចក្តៅ និងហ៊ានស្រាត ចំពោះមុខមនុស្សជាច្រើននាក់ ហើយបានរត់សំដៅទៅសមុទ្រ ដើម្បីលោតចូលទៅក្នុងនោះ។ ព្រឹត្តិការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងនៅក្នុងទីក្រុងមួយ ដែលមានឈ្មោះថា Druridge Bay ប្រទេស អង់គ្លេស។ អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ បាននិយាយថា គេធ្វើដូច្នេះក្នុងគោលបំណង ដើម្បីបង្កើតកំនត់ត្រាពិភពលោក និងដើម្បីលំហែខួរក្បាល ពីព្រោះថាធ្វើដូច្នេះគឺពិតជាមានភាពសប្បាយខ្លាំងណាស់។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]