ជាការពិត មិនមែនប្រាកដឲ្យតែទាក់ទងគ្នា គឺអាចក្លាយជាគូស្វាមីភរិយា ទៅអនាគតបានទាំងអស់គ្នានោះទេ ជួនកាលនារីខ្លះ បានត្រឹមតែជាសង្សារនឹងគ្នាតែប៉ុណ្ណោះ តែនារីខ្លះ ក៏អាចក្លាយជា អនាគតបានដែរ តែស្ថិតមើលត្រង់ចំណុចមួយចំនួន។ ចុះអ្នកដឹងទេថា តើចំណុចអ្វីខ្លះរបស់មិត្តស្រី ដែលទាញចិត្តអ្នក ឲ្យចង់បាននាង ជាភរិយានោះ?

១) នាងអាចឲ្យអ្នកញញឹមបាន៖ មិនថាអ្នក នៅកណ្តាលសួន ឬនៅប្រទេសបារាំងខាងត្បូង ជាមួយនាងនោះទេ គឺនាងនៅតែអាចឲ្យអ្នកសប្បាយរីករាយបាន ដូចនេះ អ្នកក៏គួរតែបង្ហាញពីភាពរីករាយរបស់អ្នក និងលេងជាមួយនាងដូចគ្នា។ ការធ្វើបែបនេះ វាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នក និងនាង កាន់តែងាយស្រួលខ្លាំងឡើងៗ ហើយអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា មានសុវត្ថិភាព និងស្រណុកចិត្ត ក្នុងការចែករំលែកអារម្មណ៍របស់អ្នក ជាមួយនឹងនាង។

២) ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ គឺល្អបំផុត៖ ប្រសិនបើអ្នក កំពុងតែគិតច្បាស់លាស់នឹងរៀបការជាមួយនាង ហើយអ្នកមានអារម្មណ៍ ថាមានស្រណុកចិត្ត នៅពេលនិយាយជាមួយនាង គ្រប់រឿងទៀតនោះ វាល្មមដល់ពេលហើយ។

៣) ឪពុកម្តាយអ្នកពេញចិត្តនាង៖ នេះជាសញ្ញាមួយ ដែលនាងអាចជាមនុស្សម្នាក់ ដែលជាប់តេស្តរបស់ឪពុកម្តាយអ្នក។ ជាពិសេស គឺអ្នកម្តាយរបស់អ្នកតែម្តង ដែលគាត់ ចូលចិត្តរិះគន់ទៅលើមិត្តស្រីអ្នក។ តែប្រសិនបើម្តាយអ្នក ត្រូវរ៉ូវជាមួយមិត្តស្រីអ្នក និងសមាជិកគ្រួសារផ្សេងទៀត នោះនាង ប្រៀបដូចជាឈ្នះរង្វាន់ធំ ដែលជិតនឹងក្លាយភរិយារបស់អ្នកហើយ។

៤) តើនាងមានការចូលចិត្តស្រដៀងនឹងអ្នកអត់? ៖ រឿងមួយនេះ ពិតជាសំខាន់ ទៅលើចំណង់ចំណូលចិត្ត។ ប្រសិនបើអ្នក ជាមនុស្សប្រភេទនេះ បែរជានាង ចូលចិត្តបែបនោះទៅវិញ ដូច្នេះជម្លោះនឹងកើតមានឡើង។ ទាល់តែអ្នកទាំងពីរ រៀនពីការសម្របសម្រួលគ្នាសិន។ ប៉ុន្តែបើអ្នកទាំងពីរ ភាគច្រើនចំណង់ចំណូលចិត្តស្រដៀងគ្នា នោះវាជាសញ្ញាមួយ ដែលអ្នកទាំងពីរ កំពុងដើរចូល ផ្លូវអាពាហ៍ពិពាហ៍ ប្រកបទៅសុភមង្គល និង នៅជាមួយគ្នាបានយូរ។

៥) នាងមានការងារច្បាស់លាស់មួយ៖ អ្នកតែងគិតថា អ្នកនឹងមើលថែមិត្តស្រីរបស់អ្នក ទៅពេលអនាគត លើការរ៉ាប់រងថ្លៃចាយវាយ តែវាក៏ជារឿងល្អមួយផងដែរ នៅពេលដឹងថា អ្នកមានមនុស្សម្នាក់ ដែលអាចពឹងបាននូវរឿងខ្លះ ដោយនាង មានការងារច្បាស់លាស់មួយ។

៦) នាងមិនចាប់អារម្មណ៍ ទៅលើរឿងកំប៉ិកកំប៉ុក ឬក៏ការប្រច័ណ្ឌ៖ ការប្រច័ណ្ឌខ្លះ គឺវាជារឿងធម្មជាតិទៅហើយសម្រាប់មនុស្សស្រី នៅក្នុងទំនាក់ទំនងស្នេហា តែយ៉ាងណា មិត្តស្រីរបស់អ្នក នៅតែអាចគ្រប់គ្រងខ្លួននាងបានយ៉ាងល្អ ព្រោះដោយសារតែ នាងជឿជាក់ទៅលើអ្នក។

៧) នាងធ្វើឲ្យអ្នកមានសុវត្ថិភាព៖ មនុស្សស្រី មាន២ប្រភេទខុសគ្នា ដែលមាន មិត្តស្រី ការពារអ្នក និងមួយទៀត លើសពីការពារ ហើយមនុស្សស្រី ដែលការពារអ្នក គឺជាប្រភេទមនុស្ស ដែលអ្នកគួរតែរៀបការជាមួយ។ តោះតាមដាន ពីភាពខុសគ្នា របស់ប្រភេទមនុស្សស្រី ទាំង២នេះ៖

ជាឧទាហរណ៍ នៅយប់ថ្ងៃសុក្រ អ្នកបានចេញក្រៅ ជាមួយនឹងមិត្តភក្តិប៉ុន្មានអ្នក ស្រាប់តែពេលនោះ ទូរស័ព្ទរបស់អ្នកមានបញ្ហា ហើយអ្នកក៏ចង់ប្រាប់ទៅ មិត្តស្រីអ្នក ថានឹងទៅផ្ទះ មួយម៉ោងក្រោយ។ ចន្លោះពេលនោះ បើមិត្តស្រី ដែលលើសពីការពារ គឺនាង នឹងផ្ញើសារជាសម្លេង២ដង និងផ្ញើសារ ៣ដង ហើយទាមទារចង់ដឹងថា ពេលនេះ អ្នកនៅឯណា និងម្នាក់ស្រី ដែលនៅជាមួយអ្នក ឈ្មោះអ្វី ជាមួយនឹងចិត្តអន្ទះសារ និងខឹងយ៉ាងខ្លាំង។

ងាកមកមើល មិត្តស្រីជាប្រភេទការពារវិញ គឺនាងនឹងផ្ញើសារជាសម្លេងដែរ តែនៅពេលនោះ គឺនាង នឹងបារម្ភពីសុវត្ថិភាពអ្នកច្រើនជាង មិនមែនគិតពីភាពផិតក្បត់នោះទេ។ ប្រភេទមនុស្សស្រីបែបនេះ គឺអាចធ្វើឲ្យអ្នក ស្រណុកចិត្ត នៅពេលអ្នកមិនបានធ្វើអ្វីខុស ហើយនាង​ ក៏មិនរីករាយ និងមិនចូលចិត្ត ក្នុងការបង្កើតរឿងប្រច័ណ្ឌច្រើននោះទេ៕

ក្រោយពីបានអត្ថបទនេះហើយ តើអ្នកបាន ជួបមិត្តស្រីបែបនេះឬនៅ? បើបានជួបហើយ កុំភ្លេចណា សុំនាងរៀបការ ដើម្បីកសាងសុភមង្គលជាមួយគ្នា ព្រោះមិនងាយមានមនុស្សស្រីល្អៗបែបនេះនោះទេ៕

ប្រភព៖ huffingtonpost.com &mademan.com & lovefairy.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]