ភ្នំពេញ៖ នៅថ្ងៃនេះ តារាសម្តែងវ័យក្មេង និងនៅតែមានប្រជាប្រិយក្នុងស្រទាប់យុវវ័យ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានវិលត្រលប់មកកម្ពុជាវិញហើយ ក្រោយដឹកដៃគ្នាធ្វើដំណើរកម្សាន្តលំហែកាយឆ្លងប្រទេស ទៅទឹកដីអឺរ៉ុប អស់រយៈពេលជាង១សប្តាហ៍រួចមក។

ដោយនៅក្នុងដំណើរកម្សាន្តរបស់គូស្វាមីភរិយាវ័យក្មេងមួយគូនេះ បានទៅលេងក្រៅប្រទេសដែលសុទ្ធសឹងតែជាប្រទេសល្បីៗនៅលើពិភពលោក។ ពួកគេបានទៅលេង បណ្តាប្រទេសជាប់ៗគ្នាឯណោះ ដែលរួមមានដូចជា ប្រទេសស្វីស អង់គ្លេស អ៊ីតាលី និងបារាំងផងដែរ។

ក្រោយដំណើរកម្សាន្តអ្នកនាង គង់ ចាន់ស្រីមុំ ក៏មិនភ្លេចបង្ហោះរូបភាពស្អាតៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាមផងដែរ ហើយរូបភាពចុងក្រោយនៅក្នុងដំណើរកម្សាន្តរបស់នាងគឺ ការថើបនៅជុំវិញពិភពលោកជាមួយនឹងលោក គឹម សីហា ជាស្វាមីខ្លួន យ៉ាងស្វីត (Sweet) ធ្វើឱ្យអ្នកដែលបានឃើញ ហើយពិតជាលួចច្រណែននឹងពួកគេទាំងពីរនាក់ជាមិនខាន។

ជាមួយនឹងរូបថតដ៏ផ្អែមល្ហែម អ្នកនាង គង់ ចាន់ស្រីមុំ ក៏មិនភ្លេចរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា៖ «ថើបអូនជុំវិញពិភពលោកណាប្តីសំលាញ់ ស្នាមថើបដែលបង្កប់គ្រប់អត្ថន័យ ស្នាមថើបដ៏មានន័យសំរាប់អូន គាត់មិនមែនជាកូនអ្នកមាន ហើយក៏មិនមែនជាមហាសេដ្ឋី គាត់គឺជាមនុស្សម្នាក់ដែលធម្មតា ធម្មតាបំផុត តែគាត់អាចផ្តល់ឲ្យខ្ញុំគ្រប់យ៉ាង និងសុភមង្គលដ៏អស្ចារ្យ សេចក្តីសុខដ៏មានន័យ។

អ្វីដែលយើងមាននៅថ្ងៃនេះ គឺកើតចេញមកពីការខំប្រឹងប្រែងរបស់យើងទាំងពីរ អរគុណណាស់ដែលខំកែប្រែខ្លួនឯង គ្រប់យ៉ាងដើម្បីអូន បងសន្យាថានឹងធ្វើឲ្យអូនជាមនុស្សស្រីម្នាក់ដែលមានសុភមង្គល និងសេក្តីសុខជាងគេលើលោក កាន់ដៃអូនរហូតដល់ចាស់កោងខ្នង សង្ឃឹមថាបងនឹងរក្សាសន្យា តែពេលនេះអូនមានសេក្តីសុខបំផុតហើយ Kiss me around the world, Life is perfect with you!»។ 

ប្តីប្រពន្ធវ័យក្មេងមួយគូនេះ ពិតជាមានសេចក្តីសុខណាស់ នៅក្នុងជីវិតស្នេហារបស់ពួកគេទាំងពីរនាក់៕

ទស្សនាកម្រងរូបភាពផ្អែលល្ហែមរបស់ពួកគេដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ