ភ្នំពេញ៖ ក្រោយចេញពីកម្មវិធីសម្ពោធហាងលក់ស្បែកជើង និងកាបូបថ្មីរបស់ តារាសម្តែងស្រីវ័យក្មេង កញ្ញា លី ចាន់សីហា កាលពីព្រឹកមិញ មុននេះបន្តិចតារាស្រីជើងចាស់ និងមានសមត្ថភាពពហុជំនាញ អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដោយមានការព្យួរសេរ៉ូមផងដែរ ដើម្បីឱ្យមានអាការៈធូរស្បើយ។

ដោយនៅក្នុងហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖

«ចេញពីសម្ភោធហាងអូន លី ចាន់សីហា ឥឡូវសុំសម្រាកដាក់សេរ៉ូមសិន ហើយក៏សុំដាក់ Silent ទូរស័ព្ទដែរ បើមិនអញ្ចឹងទេ ដឹងតែអត់មានកំលាំងលក់គ្រឿងសម្អាង និងផ្កាថ្ងៃ Valentines ទេ»។

គួរឱ្យដឹងដែរថា ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មានភាពមមាញឹកណាស់នៅក្នុងការងារសិល្បៈទាំងការសម្តែង ការដើរបង្ហាញម៉ូត និងជាពិធីការិនីនៅតាមកម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬជប់លៀងតូចធំនានា ក៏ដូចជាជាប់រវល់នៅក្នុងការមើលខុសត្រូវមុខជំនួញរកស៊ីរបស់ខ្លួនផងដែរ៕ 

ចន ច័ន្ទលក្ខិណា

កំណត់ហេតុខ្មែរឡូត៖

ដូចគ្នានេះដែរ ព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ ព្រឹកមិញ លី ចាន់សីហា សម្ពោធហាងថ្មី លក់កាបូប និងស្បែកជើងប្រ៊េនៗ ដែលបានខិតខំបង្កើតឡើងដោយខ្លួនឯងផ្ទាល់!

តារាសម្តែងស្រីវ័យក្មេង កញ្ញា លី ចាន់សីហា កាលពីព្រឹកមិញនេះ បានសម្ពោធបើកហាងលក់កាបូប និងស្បែកជើង យ៉ាងថ្មី ដែលមានឈ្មោះថា «S.H collection» មានទីតាំងនៅ ផ្ទះលេខ N 451Eo ផ្លូវ 310 ខាងជើងទួលស្លែង ទល់មុខភោជនីយដ្ឋាន V2 រាជធានីភ្នំពេញ។

នៅក្នុងការបើកសម្ពោធហាងនាលើកនេះ ក៏មានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសង្គមសិល្បៈជាច្រើននាក់ផងដែរ ដូចជា កញ្ញា ពៅ លីដា កញ្ញា សារ៉ាយ សក្ខណា លោក ហ្វៃ សំអាង ជាដើម។

ក្រៅពីបើកហាងលក់ថ្មីនេះហើយ ក៏មានសម្អាងការនៅជាមួយផងដែរ ដែលបានមកពីកម្លាំងញើសឈាមរបស់កញ្ញា លី ចាន់សីហា ក្រោមការខិតខំកសាងបង្កើតឡើងដោយខ្លួនឯង។

គួរឱ្យដឹងដែរថា កន្លងមក កញ្ញា លី ចាន់សីហា បានទិញផ្ទះថ្មីជារបស់ខ្លួនឯង និងមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខរបរបើកសម្អាងការ។ ជាពិសេស ពេលនេះក៏មានហាងលក់ស្បែកជើង និងកាបូប ថែមទៀត ដែលកំពុងតែចាប់ផ្តើមបើកដំណើរការទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា