ភ្នំពេញ៖ បទចម្រៀងដែលកំពុងមានការពេញនិយមខ្លាំង សម្រាប់ស្រទាប់យុវវ័យ ចំណងជើងថា«ពីរនាក់បានហើយ» របស់កញ្ញា អេដា (Adda) ដែលត្រូវបានគេដឹងថា វីដេអូនៃបទចម្រៀងដ៏សែនរ៉ូមែនទិកមួយបទនេះ ត្រូវបានសម្តែងឡើងដោយ គូស្នេហ៍ពិតៗកំពូលSweet គឺតារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា ជាមួយនឹងមិត្តស្រី របស់លោកផ្ទាល់តែម្តង។

ជាការពិតណាស់ បន្ទាប់ពីវីដេអូបទចម្រៀងមួយបទនេះ បានបង្ហោះទៅលើបណ្តាញសង្គមភ្លាម យើងឃើញថា លោក ម៉ា ច័ន្ទបញ្ញា ជាមួយនឹងមិត្តស្រីទទួលសន្ទុះនៃការគាំទ្រ និងការពេញចិត្តស្រលាញ់ យ៉ាងច្រើនខ្លាំងមែនទែនពីសំណាក់មហាជន។ ពីព្រោះថាមិនត្រឹមតែការសម្តែងនៅក្នុងបទចម្រៀង ឬក៏នៅខាងក្រៅនោះទេ គឺពួកគេតែងតែបង្ហាញភាពផ្អែមល្អែម និងសេចក្តីស្រលាញ់ដាក់គ្នាជាប្រចាំ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនលួចច្រណែននឹងស្នេហាអ្នកទាំង២ទៀតផង។

លើសពីនេះ កាលពីមួយរយៈមុននេះ ពួកគេទាំង២នាក់ ថែមទាំងបានចេញទៅដើរលេង នៅឯក្រៅប្រទេសជាមួយគ្នាថែមទៀតផង។

ដោយឡែក ក៏ដូចជាថ្មីៗនេះ ដោយឃើញថា ការងារនៅក្នុងសិល្បៈរបស់អ្នកទាំង២កាន់តែ កាក់កបប្រសើរឡើងជាលំដាប់ ដោយមានទាំងថតផ្សាយពាណិជ្ជកម្មរួមគ្នា និងជាច្រើនទៀត ក៏បានធ្វើឲ្យតារាចម្រៀងOriginal Song កញ្ញា Adda ដែលជាម្ចាស់បទ «ពីរនាក់បានហើយ» បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងបង្ហោះសារបង្ហាញពីអារម្មណ៍រំភើបរីករាយ ដោយមានអត្ថន័យថា៖

«បីនាក់បានហើយ សប្បាយចិត្តពេលឃើញពួកគាត់ទាំងពីរកាន់តែរវល់ បន្ទាប់ពីបទយើងបានទទួលជោគជ័យ ស្រលាញ់មួយគូហ្នឹងណាស់»។

ដោយនេះជាសារត្រេកអរមួយ ដែលពួកគេទាំង៣នាក់ ទទួលបានរឿងល្អ២នៅក្នុងពេលតែមួយ គឺបទចម្រៀងក៏ទទួលបានជោគជ័យ រីឯអ្នកទាំង៣ក៏ទទួលបាន ការងារមមាញឹកច្រើននៅក្នុងសិល្បៈថែមទៀតផង៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកគួររំលឹកផងដែរថា តារាចម្រៀង Original Song ដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យសម័យថ្មី អ្នកនាង អេដា (Adda) បានបង្ហាញរថយន្តស៊េរីទំនើប ដ៏ថ្មីស្រឡាងមួយគ្រឿងម៉ាក «Range Rover» នៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន។

មិនតែប៉ុណ្ណោះ អ្នកនាង អេដា ក៏បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះផងដែរថា៖ « Heheheh after 1 year hard work! C u soon (see you soon) ច្រៀងចង់ដាច់សសៃក បានប៉ុណ្ណឹង»។

គួរឱ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះ អ្នកនាង អេដា ទទួលបានប្រជាប្រិយភាពនិងការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ទស្សនិកជន ទាំងក្នុង ក៏ដូចជាក្រៅប្រទេសផងដែរ ដោយសារតែការធ្វើបទចម្រៀង Original Song ថ្មីដែលមានចំណងជើងថា៖ «ពីរនាក់បានហើយ»។ ដោយបទនេះ ក៏បានទទួលការគាំទ្រជាច្រើនហូរហែបន្តបន្ទាប់ តាំងពីកំឡុងដើមខែមករាឆ្នាំថ្មី២០១៧នេះមក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា