ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា លី ចាន់សីហា កាលពីព្រឹកមិញនេះ បានសម្ពោធបើកហាងលក់កាបូប និងស្បែកជើង យ៉ាងថ្មី ដែលមានឈ្មោះថា «S.H collection» មានទីតាំងនៅ ផ្ទះលេខ N 451Eo ផ្លូវ 310 ខាងជើងទួលស្លែង ទល់មុខភោជនីយដ្ឋាន V2 រាជធានីភ្នំពេញ។

នៅក្នុងការបើកសម្ពោធហាងនាលើកនេះ ក៏មានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសង្គមសិល្បៈជាច្រើននាក់ផងដែរ ដូចជា កញ្ញា ពៅ លីដា កញ្ញា សារ៉ាយ សក្ខណា លោក ហ្វៃ សំអាង ជាដើម។

ក្រៅពីបើកហាងលក់ថ្មីនេះហើយ ក៏មានសម្អាងការនៅជាមួយផងដែរ ដែលបានមកពីកម្លាំងញើសឈាមរបស់កញ្ញា លី ចាន់សីហា ក្រោមការខិតខំកសាងបង្កើតឡើងដោយខ្លួនឯង។ 

គួរឱ្យដឹងដែរថា កន្លងមក កញ្ញា លី ចាន់សីហា បានទិញផ្ទះថ្មីជារបស់ខ្លួនឯង និងមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខរបរបើកសម្អាងការ។ ជាពិសេស ពេលនេះក៏មានហាងលក់ស្បែកជើង និងកាបូប ថែមទៀត ដែលកំពុងតែចាប់ផ្តើមបើកដំណើរការទៀតផង៕

ទស្សនាទិដ្ឋភាពពិធីសម្ពោធហាងថ្មី របស់ លី ចាន់សីហា ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុន កញ្ញា លី ចាន់សីហា ក៏ធ្លាប់បានប្រាប់ថាមានគម្រោងប្តឹងនារីម្នាក់នៅក្នុងហ្វេសប៊ុក បើនៅតែព្រហើនយករូបនាងទៅបង្ហោះផ្តេសផ្តាស។

ប្រិយមិត្តពិតជាបានស្គាល់ច្បាស់មកហើយមែនទេ សម្រាប់តារាស្រីវ័យក្មេងមួយរូប ដែលមានទេពកោសល្យល្បីល្បាញ ខាងផ្នែកសម្តែងតាំងពីតូចក្រូចឆ្មារ ដោយនាងនិយមដើរតួកម្សត់ ត្រូវគេវាយទាត់ធាក់ ស្រក់ទឹកភ្នែករហេមរហាម តាំងពីដើមរហូតដល់ចប់រឿង។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ តារាសម្តែងស្រី លី ចាន់សីហា ហាក់ស្ងប់ស្ងាត់ខ្លាំងពីវិស័យសិល្បៈ។

ទោះជាយ៉ាងនេះក្តី ក៏កញ្ញា លី ចាន់សីហា មិនបានបាត់មុខទៅណាដែរ ថ្មីៗនេះនាងបានចេញឃ្លីបវីដេអូមួយ និយាយពីម្ចាស់ Account Facebook ម្នាក់ ដែលមានឈ្មោះថា Theary nai ដែលបានព្យាយាមធ្វើរឿងមិនគប្បី និងបានផ្ញើរូបភាពមួយចំនួនទៅដល់មិត្តភក្តិរបស់នាង ជាច្រើនក្នុងគោលបំណងមិនល្អផ្សេងៗ។ ជាក់ស្តែងថ្មីៗនេះ ម្ចាស់ Account Facebook ឈ្មោះ Theary nai ក៏បានផ្ញើរូបបងធម៌ និងគូដណ្តឹងរបស់កញ្ញា លី ចាន់សីហា ទៅកាន់អ្នកនាង ម៉ៅ ស៊ីណាត ផងដែរ។

ក្រៅពីនេះនៅលើប្រូហ្វាល់ (Profile) ហ្វេសប៊ុករបស់នារីម្នាក់នោះ បានដាក់រូបកញ្ញា លី ចាន់សីហា ផ្ទាល់តែម្តង ហើយថែមទាំងបានធ្វើការបង្ហោះរូបភាពរបស់សីហាជាច្រើនផងដែរ ដោយរំលោភសិទ្ធិបុគ្គលរបស់គេ។

ដោយសារតែមានបញ្ហានេះបានកើតឡើង ទើបកញ្ញា លី ចាន់សីហា ធ្វើវីដេអូ និងដាក់ចំណងជើងលើវីដេអូរបស់ខ្លួនថា៖ «ជូនចំពោះម្ចាស់ acc Theary nai ដែលបានបង្ហាញរូបនាងខ្ញុំ សូមបញ្ឈប់ការបង្ហោះរូបភាពរបស់នាងខ្ញុំតទៅទៀត នាងខ្ញុំសូមរក្សាអភ័យឯកសិទ្ធសម្រាប់រូបភាពរបស់នាងខ្ញុំផ្ទាល់ សង្ឈឹមថានឹងយល់ បើមិនដូចច្នោះទេនាងខ្ញុំនឹងចាត់តាមវិធានការតាមផ្លូវច្បាប់»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា