ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រី២ដួង និងអ្នកដឹកនាំម្នាក់ បានចាកចេញ ពីផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់ ជាមួយនឹងមូលហេតុផ្សេងៗគ្នា។ ជាពិសេស ចំពោះការចាកចេញនេះ ក៏បានធ្វើឲ្យមហាជន និងតារារួមផលិតកម្ម បានសម្តែងភាព សោកស្តាយពន់ពេក។

កាលពីម្សិលមិញនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលជ្រកកោន នៅក្នុងផលិតកម្មហង្សមាស បានបង្ហោះរូបថតមួយសន្លឹក ដែលក្នុងនោះ បានឃើញ កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា និង លោក អ៊ិន ទីតូ ដែលពួកគេ បានទទួលទានអាហារជុំគ្នា ហើយក៏ជាការលាគ្នាផងដែរ។

ចំពោះរូបមួយសន្លឹកនេះ គឺអាចសបញ្ជាក់បានថា កញ្ញា ទេព បូព្រឹក្ស មិនត្រឹមតែ សរសេររៀបរាប់បង្ហាញពីអារម្មណ៍ពិត តាមរយៈហ្វេសប៊ុកប៉ុណ្ណោះទេ នាងថែមទាំងចំណាយពេល មកជប់លៀង ជូនពួកគេទាំង៣នាក់ ដើរចេញពីហង្សមាសទៀតផង ជាមួយនឹងភាពអាល័យ និងមិនដាច់ចិត្តពីពួកគេ ព្រោះកាលពីមុន នាង និងតារាទាំងនោះ ធ្លាប់មានអនុស្សាវរីយ៍ល្អៗជាច្រើន នៅក្នុងផលិតកម្មរស្មីហង្សមាស ប្រៀបដូចជាគ្រួសារតែមួយ៕ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង ការដើរចាកចេញពីរស្មីហង្សមាសផងដែរ ក៏តារាចម្រៀងឈិត សុវណ្ណបញ្ញា បានប្រាប់ថា ខណៈពេលនេះ នាងមិនទាន់សម្រចចិត្ត ដើរចូលផលិតកម្ម ណាមួយនៅឡើយទេ។

តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា បានអះអាងថា មិនមានគម្រោងហក់ចូលផលិតកម្មណាមួយជាថ្មីនោះទេ បន្ទាប់ពីលិខិតសុំឈប់រួចហើយ ហើយខាងហង្សមាសក៏យល់ព្រមដែរ ខណៈមានការអាក់ អន់ចិត្តនឹងផលិតកម្ម យូរក្រែល ដែរ ។

ហេតុផលដែលចាកចេញពីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានអះអាងថា ដោយសារតែមានសតិអារម្មណ៍ជាមួយទ្រនំរបស់ខ្លួន ទើបកញ្ញាបានដាក់ពាក្យសុំឈប់ ដោយមុនប្រកាសនៅលើហ្វេសប៊ុកកញ្ញាថា ខ្លួនបានទទួលលិខិតយល់ព្រមពីខាងហង្សមាសតាមពាក្យសុំឈប់នោះផង។ ណាមួយដាច់កុងត្រាជាមួយហង្សមាសយូរក្រែលមកហើយ ។ ខ្ញុំដាក់លិខិតសុំឈប់រួចហើយ ហើយខាងហង្សមាសក៏យល់ព្រមដែរ បានខ្ញុំហ៊ាននិយាយថាខ្ញុំឈប់ពីហង្សមាសហ្នឹង។

រយៈពេល១១ឆ្នាំនៅក្នុងផលិតកម្មហង្សមាស កញ្ញាថាមានរឿងគ្រប់គ្រាន់ទើបកញ្ញាសម្រេចចិត្តលាឈប់និងថាបើទោះជាហង្សមាសចង់ឃាត់ក៏មិនទទួលយក។ កញ្ញាលើកឧទាហរណ៍សាមញ្ញមួយថា ធៀបនឹងតារាចម្រៀងដែលចូលហង្សមាសមុននិងចូលក្រោយ សុទ្ធតែមានវ៉ុលចម្រៀងម្នាក់ឯង (Solo Album) តែកញ្ញាមិនធ្លាប់នោះទេ ដោយយល់ថាបណ្ដាលមកពីកញ្ញាមិនសមត្ថភាពតាមការចង់បានរបស់ហង្សមាស ទើបហង្សមាសមិនលើកស្ទួយកញ្ញាទាំងកញ្ញាប្រឹងប្រែងច្រើនមកហើយ។ អត់ធ្មត់យូរណាស់មុនពេលសម្រេចចិត្តលាឈប់ ហើយក្រោយហង្សមាសយល់ព្រមអោយកញ្ញាលាឈប់ គឺកញ្ញាយល់ថានោះជាជម្រើសដ៏ល្អ។

យ៉ាងណាក៏ដោយ កញ្ញា ឈិត សុវណ្ណបញ្ញា ប្រកាសថាអត់មានគម្រោងពិចារណាហក់ចូលផលិតកម្មថោនឬសាន់ដេនោះទេ បើទោះជាឱកាសរបស់កញ្ញានឹងអាចចូលប្រឡូកអាជីពចម្រៀងជាតារាកុងត្រាក្នុងផលិតកម្មមួយចំណោមផលិតកម្មទាំងពីរដោយមិនពិបាក។ មិនចង់ស្ថិតក្រោមសម្ពាធរបស់ផលិតកម្មណាមួយទៀតទេ បន្ទាប់ពីការហក់ចូលផលិតកម្មហង្សមាសរយៈពេល១១ឆ្នាំធ្វើអោយកញ្ញាយល់ថាគ្រប់គ្រាន់។ ឥលូវនេះខ្ញុំអត់ទាន់គិតអីចេញទេ តែតាមមើលខ្ញុំអត់ចូលផលិតកម្មណាទេ ចង់នៅឯករាជ្យខ្លួនឯងវិញ អត់ចង់ចូលខាងនេះខាងនោះអីទេ ។

សូមរំលឹកថា ស្រីស្រស់ ឈិត សុវណ្ណបញ្ញា មិនមែនជាតារាទី១ដែលបានសុំឈប់ពីហង្សមាសនោះទេ ដោយសារតែពេលកន្លងមក ក៏មានតារាច្រើននាក់មកហើយដើរចេញដូចជាលោក អេនឌី និងតារាចម្រៀង គឹម លក្ខិណា ជាដើម។ ក្រៅពីនេះក៏លេចឮថាតារាចម្រៀងមួយចំនួនទៀតដូចជា កញ្ញា សុន ស្រីពេជ្រ និង យក់ ឋិតរដ្ឋា ក៏ប្រកាសចង់លាឈប់ដែរ តែមិនទាន់ដាក់ពាក្យនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា