ប៉េរូ៖ ស្រ្តីមាឌធំវ័យកណ្តាល សញ្ជាតិប៉េរូម្នាក់ បានធ្វើឲ្យពិធីការិនីសម្ភាសន៍ និងក្រុមការងារថតប្រចាំប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ រួមទាំងអ្នកឈរមើលជាច្រើន ស្ទើរតែស្រឡាំងកាំង ក្រោយពីរូបគាត់បានបង្ហាញចេញ នូវសកម្មភាពខុសឆ្គងមួយ ដែលមិននឹកស្មានដល់ ខណៈពេលកំពុងតែ ថតផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ  ជួបសម្ភាសន៍ផ្ទាល់ដោយអ្នកយកការណ៍ របស់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ នៅឯកសិដ្ឋានមួយកន្លែងក្នុងប្រទេសប៉េរូ ។ អ្នកសម្ភាសន៍បានចោទសួរ នូវសំណួរមួយចំនួន និយាយទាក់ទងពីបញ្ហាភ្លៀងធ្លាក់ខ្លាំង និងរងការជន់លិចពីទឹកជំនន់ ដែលបានបណ្តាលឲ្យរងផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរទៅលើ អាជីវកម្មរកស៊ីរបស់អ្នកស្រុករស់នៅក្នុងតំបន់។

ប៉ុន្តែផ្ទុយទៅវិញ ស្រ្តីដែលជាពលរដ្ឋខាងលើ ដែលត្រូវបានក្រុមការងារ ទូរទស្សន៍សួរនោះ ស្រាប់តែគាត់លើកកាន់កូនជ្រូកតូច សម្បុរខ្មៅមួយក្បាលអង្អែលក្បាលរបស់វា ហើយភ្លាមៗនោះក៏ស្រាប់តែ លាត់ចុងអាវឡើង បញ្ចេញសុដន់ឲ្យកូនជ្រូកបៅតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបគេឃើញដែរថា បន្ទាប់ពីស្រ្តីខាងលើនេះ បញ្ចេញនូវសកម្មភាពមួយដែលខុសឆ្គង អាចជាការរំខានមួយដល់អ្នកទស្សនានោះ ក្រុមការងារថតក៏បានថតបង្វែរកាម៉េរាចេញ ដោយបែរទៅថតចាប់យកទិដ្ឋភាព ផ្ទៃមុខរបស់អ្នកស្រុក ដែលកំពុងតែឈរមើល ក្នុងហេតុការណ៍នោះវិញតែម្តង។ រីឯអ្នកសម្ភាសន៍ ក្រោយឃើញដូច្នោះ ក៏បានដើរចេញពីស្រ្តីរូបនោះ  រួចបន្តនិយាយធ្វើបទយកការណ៍ជាធម្មតាផងដែរ។

គេមិនទាន់ដឹងច្បាស់ទេថា មូលហេតុអ្វីបានជាស្រ្តីខាងលើនេះ សម្រេចចិត្តហ៊ានឲ្យកូនជ្រូក បៅដោះរបស់គាត់ទាំងកំពុង ថតផ្សាយផ្ទាល់ដូច្នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មតិមួយចំនួនបានលើកឡើងថា គាត់ធ្វើបែបនេះ ក៏ដើម្បីបង្ហាញនិងពន្យល់ពីចំណុចមួយ ដែលអាកាសធាតុបានផ្តល់ផលប៉ះពាល់ខ្លាំង ដល់ផលិតផលម្ហូបអាហារផងដែរ។

គួរឲ្យដឹងដែរថា ហេតុការណ៍បានកើតឡើង នៅក្នុងតំបន់ San Juan de Lurigancho នៃទីក្រុង Lima ប្រទេសប៉េរូ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  

ទស្សនាវីដេអូ៖ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ផ្ទុះរោងចក្រគីមី នៅភាគខាងកើតប្រទេសចិន ដូចផ្ទុះគ្រាប់បែកនុយក្លេអ៊ែ (មានវីដេអូ) 

ចិន៖ សារព័ត៌មាន RT របស់រុស្ស៊ី បានចុះផ្សាយនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ថា មានហេតុការណ៍ផ្ទុះដ៏ធំមួយ នៅរោងចក្រគីមី ក្នុងទីក្រុង Tongling ភាគកណ្តាលខេត្ត Anhui កាលពីយប់ថ្ងៃពុធ ម្សិលមិញ និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន២នាក់រងរបួស។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ផ្ទុះដ៏ធំមួយនេះ បានកើតឡើងនៅម៉ោងប្រមាណ ១០និង៥០នាទីយប់ ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅជុំវិញតំបន់រោងចក្រឧស្សាហកម្មគីមី Tongling Hengxing Chemicals នេះបើយោងតាមការឲ្យដឹងរបស់អាជ្ញាធរក្នុងមូលដ្ឋានខាងលើ។

តាមរយៈវីដេអូដែលថតបាន ដោយសាក្សីនៅជិតកន្លែងកើតហេតុ បានបង្ហាញថា ការផ្ទុះនោះបានកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយបង្កឲ្យមានដុំភ្លើងឆាបឆេះដ៏ធំ បង្កើតឲ្យមានផ្សែងពណ៌ខ្មៅ មានរាងជាផ្សិត ដូចគ្នាទៅនឹងការផ្ទុះរបស់គ្រាប់បែកនុយក្លេអ៊ែ អ៊ីចឹងដែរ។

ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីមានការផ្ទុះដ៏ធំនេះ វាបង្កឲ្យមានការរញ្ជួយយ៉ាងខ្លាំង នៅជុំវិញតំបន់នោះទាំងមូល ហើយក៏នៅមានការផ្ទុះតូចៗជាបន្តបន្ទាប់ទៀតផងដែរ ។ សារព័ត៌មានចិន ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នគេអាចគ្រប់គ្រងស្ថានការណ៍បានហើយ ចំណែកប្រតិបត្តិការនៃការស្វែងរក និងជួយសង្គ្រោះក៏បានចាប់ផ្តើមដែរ។

ចំពោះទំហំនៃការខូចខាត និងមូលហេតុនៃការផ្ទុះនេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងតែត្រូវបានធ្វើឡើង។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយនេះ សុវត្ថិភាពរោងចក្រគីមីរបស់ចិន ហាក់នៅមានកម្រិត ដោយមានហេតុការណ៍ផ្ទុះជាច្រើនបានកើតឡើង ហើយហេតុការណ៍ដ៏ធំបំផុតនោះ គឺការផ្ទុះនៅកំពង់ផែក្នុងទីក្រុង Tianjin កាលពីខែសីហា ឆ្នាំ២០១៥ ដោយបានសម្លាប់មនុស្សអស់ប្រមាណ១៦៥នាក់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]