ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៨នេះ លោកម៉ា សេរី ដែលប្រិយមិត្ដ ធ្លាប់បានឃើញគាត់ជាពិធីករក្នុងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យរុស្ស៊ីដោយជំងឺ។

យ៉ាងណាមិញ តារាចម្រៀងស្រីល្បីខាងសម្រស់មិនផ្លាស់ប្ដូរ សុគន្ធ និសា ក៏បានទៅចូលរួមពិធីបុណ្យសពរបស់លោកភ្លាមៗតែម្ដង ដោយសារតែលោកជារៀមច្បងរបស់កញ្ញា ហើយក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា អ្វីដែលពិសេស លោកម៉ាសេរី ក៏ធ្លាប់ជាកវីនិពន្ធបទចម្រៀងឲ្យកញ្ញា សុគន្ធ និសា ច្រៀងផ្ទាល់តែម្ដង ដែលបទនោះមានចំណងជើងថា “អរគុណភាពក្រ”

ដោយឡែក កាលពីថ្ងៃមិញនេះកញ្ញា​ សុគន្ធ និសា ក៏បានទៅដល់គេហដ្ឋានរបស់លោក ម៉ាសេរី ដើម្បីអុជធូបជូនដំណើរលោកទៅកាន់សុគតិភព លើសពីនេះកញ្ញាក៏បានបង្ហោះសារមួយ លើហ្វេសប៊ុករបស់កញ្ញាថា”ថ្ងៃនេះទើបត្រលប់មកពីពិធីបុណ្យសពលោកពូម៉ាសេរីនាងខ្ញុំពិតជាសោកស្តាយ និងតក់ស្លុតចំពោះការបាត់បង់មនុស្សដ៏ល្អ និងគួរអោយគោរពដូចជាលោកពូ លោកពូ ម៉ាសេរី បានលាចាកលោកកាលពីព្រឹកមិញនេះដោយរោគាពាធ គឺជម្ងឺមហារីក ហើយនាងខ្ញុំក៏សូមអោយបងប្អូនគ្រប់រូបមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះសុខភាពខ្លួនឯង ព្រោះជម្ងឺមហារីកនេះពិតជាកាចសាហាវណាស់វាបានឆក់យកជីវិតមនុស្សជាច្រើន ហើយនាងខ្ញុំបានជួបប្រទះការបាត់បង់មនុស្សដ៏គួរអោយគោរពជុំវិញខ្លួនច្រើននាក់មកហើយដោយសារជម្ងឺនេះ ដូចជាម្តាយរបស់កញ្ញាឈិតសុវណ្ណបញ្ញា និងលោកជុំប៊ុនធឿនជាដើម នាងខ្ញុំសូមអោយបងប្អូនថែរក្សាសុខភាពខ្លួន និងធ្វើការពិនិត្យសុខភាពអោយបានទៀងទាត់ ទើបអាចព្យាបាលបានទាន់ពេលវេលា”

ជាចុងក្រោយ សារនេះជាសារផ្ដាំផ្ញើ ដល់អ្នកគាំទ្រទាំងអស់គ្នាឲ្យថែរក្សាសុខភាព គិតគូរពីសុខភាពជាធំ ព្រោះជំងឺអាចធ្វើឲ្យយើងទាំងអស់គ្នា ឃ្លាតចាកពីមនុស្សដែលយើងស្រលាញ់ ហើយអ្វីដែលនៅសល់គឺត្រឹមតែជាអនុស្សាវរីយ៍ដែលធ្លាប់បានឆ្លងកាត់ជាមួយគ្នាប៉ុណ្ណោះ។

ខាងក្រោមជាសាររបស់កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា