ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ព័ត៌មានដ៏គួរឲ្យសោកស្តាយបំផុត ដែលយើងត្រូវបាត់បង់នូវ អ្នកអត្ថាធិប្បាយ ព័ត៌មានកីឡាដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា គឺលោក ម៉ា សេរី ដែលលោកបានទទួលមរណភាព កាលពីវេលាម៉ោង៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅឯមន្ទីរពេទ្យរុស្ស៊ី។

ទាក់ទងនឹងដំណឹងដ៏គួរក្រៀមក្រំនេះផងដែរ ក៏មានមហាជនជាច្រើន បាននាំគ្នា ផ្ញើជាសារចែករំលែកទុក្ខ ដោយក្នុងនោះក៏យើងឃើញមានសាររំលែកទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេច ដោយលោកបានបង្ហាញពីភាពសោកស្តាយ ពីការបាត់បង់មិត្តភក្តិ គឺលោក ម៉ា សេរី និងជាដៃគូដែលតែងហៅ រកសួរនាំពីបញ្ហាកីឡាផងដែរ។

ដោយឡែក ក្រឡេកមកវិស័យសិល្បៈវិញម្តង ពិតជាមិនធ្លាប់បានដឹងទេថា តាមពិតទៅលោក ម៉ា សេរី លោកក៏ធ្លាប់និពន្ធទំនុកច្រៀងឲ្យ កញ្ញា សុគន្ធ និសាច្រៀងពីមុនមកដែរ។ នេះបើយោងតាមការបង្ហោះ របស់អតីតអ្នកនិពន្ធប្រចាំផលិតកម្ម រស្មីហង្សមាស លោក សុខ ជំនោរ កាលពីមិនប៉ុន្មានម៉ោងមុននេះ បានសរសេរថា៖

«ម្ចាស់បទ(អ្នកច្រៀង) បទ អរគុណភាពក្រ គួរទៅអុជធូប អ្នកនិពន្ធទំនុកច្រៀង លោក ម៉ា សេរី (គាត់ស្លាប់ហើយ)»។

ដោយដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិននឹកស្មានថា ក្រៅពីអាជីពជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏ឆ្នើមមួយរូប លោកម៉ា សេរី ក៏អាចនិពន្ធទំនុកច្រៀងបានយ៉ាងពិរោះថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា យោងតាមអត្ថន័យសារដែល លោក សុខ ជំនោរបានបង្ហោះ គឺលោកចង់ឲ្យ កញ្ញា សុគន្ធ និសា ទៅអុជធូប នៅក្នុងពិធីបុណ្យសព របស់លោក ម៉ា សេរីដោយផ្ទាល់ ដោយសារតែលោកជា ធ្លាប់បាននិពន្ធបទចម្រៀងឲ្យនាង ដែលធ្វើឲ្យនាងល្បីមកទល់សព្វថ្ងៃ៕

ចង់ដឹងថា បទ«អរគុណអ្នកក្រ» មានអត្ថន័យយ៉ាងណា ទស្សនាទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា