ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុក យើងឃើញមានរូបភាពជាច្រើនសន្លឹករបស់ក្រុមគ្រួសារពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានរៀបចំពិធីជប់លៀងអបអរថ្ងៃខួបកំណើតយ៉ាងសប្បាយរីករាយ ឱ្យកូនប្រុសច្បងរបស់ខ្លួនដែលមានឈ្មោះថា ម៉ៅ សាលភាពបុត្រ។

លោក ម៉ៅ សាលភាពបុត្រ ជាកូនប្រុសច្បងគេរបស់អ្នកនាង គង់ សុជាតិ និងស្វាមីមុន ដោយលោកក៏ទើបតែបានបញ្ចប់ការសិក្សាដោយជោគជ័យ ផ្នែកគ្រប់គ្រងអាជីវកម្ម មកពីប្រទេសថៃ។

ទិដ្ឋភាពនៃពិធីជប់លៀងទាំងមូល យើងឃើញក្រុមគ្រួសាររបស់អ្នកនាង គង់ សុជាតិ បានជួបជុំគ្នា ធ្វើខួបកំណើតឱ្យកូនប្រុសខ្លួនប្រកបដោយភាពកក់ក្តៅ ព្រមទាំងមានការជូនអាំងប៉ាវជាកាដូថ្ងៃខួបកំណើតផងដែរ៕

ទស្សនាកម្រងរូបភាពខាងក្រោមជាមួយគ្នា៖  

កំណត់ហេតុខ្មែរឡូត៖ 

រំលឹកព័ត៌មានចាស់កាលពីលើកមុនវិញ ទោះជិតដល់ពេលសម្រាលកូនទៅហើយក៏អ្នកនាង គង់ សុជាតិ ខំទៅលើកទឹកចិត្ត លោក ម៉ៅ សាលភាពបុត្រ នៅថ្ងៃទទួលបរិញ្ញាបត្រដល់ប្រទេសថៃដែរ។

ពិធីការិនី គង់ សុជាតិ បានទៅអបអរ ជាមួយនឹងកូនប្រុសច្បងរបស់នាង ដែលទទួលបរិញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្ម ទៅដល់ប្រទេសថៃឯណោះ ទោះបីពេលនេះ ជិតគ្រប់ខែសម្រាលក៏ដោយ ក៏នាងត្រូវតែទៅលើកទឹកចិត្ត ដល់កូនដែរ។

នៅក្នុងទំព័រហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានបង្ហោះរូបថតកូនប្រុសរបស់នាង ជាមួយនឹងសារដ៏មានអត្ថន័យមួយ ដែលសរសេរថា «ម៉ាក់រីករាយសប្បាយចិត្តណាស់ ដែលកូនប្រុសបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្មនៅសាលា Raffle International Collage នាទីក្រុងបាងកក។ សូមកូនខំប្រឹងប្រែង ជាបន្តទៀតដើម្បីអនាគត កូនភ្លឺស្វាងត្រចះត្រចង់។ ម្តាយសូមឲ្យកូនទទួលបានជោគជ័យ»

អ្វីមិននឹកស្មានដល់ គឺអ្នកគាំទ្រជាច្រើននាក់ មានការភ្ញាក់ផ្អើល ពេលឃើញកូនប្រុសរបស់នាងធំពេញវ័យថ្នាក់ហ្នឹង ព្រោះពួកគេគិតថា រូបនាងមានតែកូនស្រីតូចម្នាក់ទេ។ ប៉ុន្តែតាមការពិតទៅ អ្នកនាង គង់ សុជាតិ មានកូន២នាក់ ប្រុស និងស្រី ជាមួយស្វាមីមុន រីឯកូនក្នុងផ្ទៃជាកូនជាមួយនឹង លោក ជា វិបុល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ