វីដេអូឃ្លីបមួយបានធ្វើអោយ មានមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនៅក្នុងវីដេអូនោះយើងបានឃើញ នូវហេតុការណ៍មួយដ៏កម្រកកើតមាន គឺមានខ្យល់កួចអណ្តាតភ្លើង គួរអោយចាប់អារម្មណ៍។

ដោយយោងទៅតាម គេហៈទំព័រ FoxNews ដែលចុះផ្សាយកាលពីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១២ បានអោយដឹងថា វីដេអូឃ្លីបនេះត្រូវបានថតនៅឯ Alice Springs, Australia ដោយលោក Chris Tangey។ លោកបាននិយាយប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំមិនឃើញហេតុការណ៍បែបនេះទេ តាំងពីមុនមក" គាត់បានដាក់ឈ្មោះអោយភ្លើងនោះថា "fire devils"។ គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នោះ អណ្តាតភ្លើងមានកំពស់ដល់ទៅ ៣០ ម៉ែត្រ រីឯខ្យល់កួចវិញគឺមានល្បឿនដល់ទៅ ៣៥ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]