ភ្នំពេញ៖ ដើម្បីលើកកំពស់ប្រជាជនកម្ពុជា ឲ្យកាន់តែមានចំណេះដឹងអំពីការថែទាំសុខភាពមាត់ធ្មេញអោយកាន់តែប្រសើរជាងមុន ក្រុមហ៊ុន ខលហ្គេត ប៉ាម៉ូលីវ (Colgate-Palmolive) និងគណៈទន្តពេទ្យកម្ពុជា បានរៀបចំកម្មវិធីទិវាជាតិសុខភាពមាត់-ធ្មេញ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់ភាពគ្មានរោគពុកធ្មេញ” ស្ថិតក្នុងទីរួមខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់៖

- ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ

- ឯកឧត្តម ទន្តបណ្ឌិត សុខុម រិទ្ធីវុធ ប្រធានគណៈទន្តពេទ្យជាតិ

- លោកជំទាវ ទឹម សាវាត អភិបាលរងនៃ គណៈអភិបាល ខេត្តកំពង់ស្ពឺ

- តំណាងក្រុមហ៊ុន ខលហ្គេត; លោក សាំពុង ឆារុវីចិត្រាថាណា

យុទ្ធនាការឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីពិនិត្យ និងពិគ្រោះជំងឺមាត់ធ្មេញដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ដោយទន្តពេទ្យ ជំនាញមកពីគណៈទន្តពេទ្យកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខគេក្នុងពិភពលោកផ្នែកសុខភាពមាត់ធ្មេញ ក្រុមហ៊ុនខលហ្គេត តែងតែរៀបចំកម្មវិធីទិវាជាតិសុខភាពមាត់ធ្មេញជារៀងរាល់ឆ្នាំ ជាមួយបណ្តាប្រទេសជាង ៨០ នៅក្នុងពិភពលោក ដែលមានការសហការណ៍ជាមួយសមាគមទន្តពេទ្យក្នុងតំបន់ប្រចាំប្រទេសនីមួយៗ ដើម្បីអប់រំប្រជាជន ទូរទៅអោយយល់កាន់តែច្បាស់ពីការថែទាំសុខភាពមាត់ធ្មេញ។ 

តាមរយៈ ទិវាជាតិសុខភាពមាត់ធ្មេញ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមហ៊ុនខលហ្គេត ប្តេជ្ញាថានឹងចូលរួមចំណែកក្នុងការប្រឆាំងភាពគ្មានរោគពុកធ្មេញដល់ប្រជាជនកម្ពុជា ហើយយុទ្ធនាការនេះមានគោលបំណងបង្កើនការយល់ដឹងបន្ថែមទៅលើ សុខភាពមាត់ធ្មេញ និងសកម្មភាពប្រចាំថ្ងៃដែលជាកត្តាបង្ករជាផលប៉ះពាល់ដល់សុខភាពទូទៅរបស់ប្រជាជនកម្ពុជា។ ការស្រាវជ្រាវបានបង្ហាញថាមាត់ធ្មេញមានសុខភាពល្អពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយអោយរាងកាយរបស់យើង មានសុខភាពល្អ ដែលនេះជាមូលហេតុដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់រូបគួរតែមានការថែរក្សា និងទទួលការពិនិត្យមាត់ធ្មេញឲ្យ បានទៀងទាត់និងត្រឹមត្រូវ។

សកម្មភាពសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីជម្រុញទឹកចិត្តប្រជាពលរដ្ឋកម្ពុជាអោយទទួលបានការពិនិត្យ និងពិគ្រោះមាត់ធ្មេញ ដោយឥតគិតថ្លៃនៅតាមបណ្តាគ្លីនិកមួយចំនួន ដែលមានដូចជាការជួយវិនិច្ឆ័យ រោគសញ្ញាក្នុងដំណាក់កាលដំបូង ការព្យាបាលដែលមានប្រសិទ្ធិភាព ការផ្តល់ប្រឹក្សាយោបល់ ដែលមានជំនាញវិជ្ជាជីវៈ និងការចែកផលិតផលសាកល្បង សម្រាប់ការថែទាំមាត់ធ្មេញនៅក្នុងគ្រួសារ។ ជាមួយនិងការគាំទ្រ ក៏ដូចជាកិច្ចសហការណ៍យ៉ាងខ្លាំងក្លា ពីគណៈទន្តពេទ្យកម្ពុជា ក្រុមហ៊ុនខលហ្គេត បានរៀបចំកម្មវិធីទិវាជាតិសុខភាពមាត់ធ្មេញ អស់ជាច្រើនឆ្នាំ និងប្រកបទៅភាពជោគជ័យដោយមានការចូលរួម និងគាំទ្រពីប្រជាជនកម្ពុជាយ៉ាងច្រើន។ ហើយឆ្នាំនេះ ក្រុមហ៊ុនខលហ្គេតនឹងបន្តសកម្មភាពនេះ អោយកាន់តែច្រើនជាងមុន ព្រោះបើរាប់មកដល់ពេលនេះ មានគ្លីនិកជាង ២៥០កន្លែងក្នុងក្រុងភ្នំពេញ និងខេត្តធំៗមួយចំនួន រួចមកហើយដែលទទួលពិនិត្យ និងពិគ្រោះជំងឺមាត់ធ្មេញដោយឥតគិតថ្លៃជូនដល់ ប្រជាពលរដ្ឋកម្ពុជា។ 

ក្រុមហ៊ុនខលហ្គេត រីករាយនឹងចែករំលែកនូវចំណេះដឹង ផ្នែកសុខភាពមាត់ធ្មេញ ការចែកផលិតផលសាកល្បង និងការលើកកំពស់អនាម័យមាត់ធ្មេញ។ យើងទាំងអស់គ្នាចូលរួមកម្ចាត់ភាព គ្មានរោគពុកធ្មេញទៅកាន់ប្រជាជនកម្ពុជាទាំងអស់ ឲ្យមានស្នាមញញឹមស្រស់ស្រាយ និងមាត់ធ្មេញមានសុខភាពល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]