កាលពីថ្ងៃម្សិលមិញនេះ ក្រុមតារាចម្រៀងកូរ៉េ TVXQ បានចេញនូវវីដេអូចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា ''Catch Me'' ដែលជាបទចម្រៀងមួយ មានសាច់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ រួមជាមួយនឹង ក្បាច់រាំដ៏គួរអោយទាក់ទាញ។

ក្រុម TVXQ កាលពីមុន មានសមាជិកក្រុម ចំនួន ប្រាំនាក់ ហើយក្រោយមកក៏មានការបែកបាក់គ្នា រវាងសមាជិកក្រុមទាំង ប្រាំនាក់ទើប នៅក្នុងវីដេអូចម្រៀងនេះ គេឃើញក្រុម TVXQ មានសមាជិកត្រឹមតែ ពីរនាក់តែប៉ុណ្ណោះ។

ទោះបីជាបែបណា ក្រុមតារាចម្រៀង TVXQ ដែលមានសមាជិក ត្រឹមតែ ពីរនាក់នេះ ក៏អាចបង្កើតក្បាច់រាំ យ៉ាងពិសេសជាមួយសាច់ភ្លេងដ៏ពិរោះផងដែរ។

TVXQ ក៏ធ្លាប់មានឈ្មោះល្បីល្បាញតាមរយះ បទចម្រៀងជាច្រើនផងដែរ ដូចជា Mirotic , Maximum , Before you go, Keep your head down និងបទចម្រៀងជាច្រើនទៀត។

គួរបញ្ជាក់ថា បទចម្រៀង Catch Me នេះជាបទថ្មីដែលគេទើបនឹងបានចេញ បន្ទាប់ពីបទចុងក្រោយ Keep Your Headdown ។

ឥឡូវនេះ សូមប្រិយមិត្តទាំងអស់ ទស្សនានូវ វីដេអូបទថ្មីរបស់ TVXQ មានចំណងជើងថា Catch Me :

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]