ភ្នំពេញ៖ តារាចម្រៀង Original Song ដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យសម័យថ្មី អ្នកនាង អេដា (Adda) កាលពីម្សិលមិញនេះ បានបង្ហាញរថយន្តស៊េរីទំនើប ដ៏ថ្មីស្រឡាងមួយគ្រឿងម៉ាក «Range Rover» នៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន។

មិនតែប៉ុណ្ណោះ អ្នកនាង អេដា ក៏បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះផងដែរថា៖ « Heheheh after 1 year hard work! C u soon (see you soon) ច្រៀងចង់ដាច់សសៃក បានប៉ុណ្ណឹង»។

គួរឱ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះ អ្នកនាង អេដា ទទួលបានប្រជាប្រិយភាពនិងការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ទស្សនិកជន ទាំងក្នុង ក៏ដូចជាក្រៅប្រទេសផងដែរ ដោយសារតែការធ្វើបទចម្រៀង Original Song ថ្មីដែលមានចំណងជើងថា៖ «ពីរនាក់បានហើយ»។ ដោយបទនេះ ក៏បានទទួលការគាំទ្រជាច្រើនហូរហែបន្តបន្ទាប់ តាំងពីកំឡុងដើមខែមករាឆ្នាំថ្មី២០១៧នេះមក៕

អ្នកនាង អេដា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុន MVបទ «ពីរនាក់បានហើយ» របស់ ADDA ក៏មានការចូលរួមសម្តែងដោយគូស្នេហ៍ពិតៗរបស់តារាចម្រៀង Original Song ដូចគ្នាផងដែរ គឺលោក ម៉ា ច័ន្ទបញ្ញា និងសង្សារ មើលហើយអាចលើសជាតិស្ករ។

វីដេអូបទចម្រៀងដ៏សែនរ៉ូមែនទិក «ពីរនាក់បានហើយ» របស់ តារាចម្រៀង Original Song កញ្ញា Adda ជាមួយនឹង Noly បានចេញជាផ្លូវការហើយ។

យ៉ាងណាមិញ MV ចម្រៀងមួយបទនេះផងដែរ ទទួលបានការពេញចិត្តជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយសារតែ មានការចូលរួមសម្តែងផ្ទាល់ ពីគូស្នេហ៍កំពូល Sweet និងកំពុងល្បីឈ្មោះ នោះគឺតារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា ជាមួយនឹងមិត្តស្រីរបស់លោកតែម្តង ដែលកាន់តែធ្វើឲ្យការសម្តែងឈុតស្នេហា នៃMV ចម្រៀងមួយបទនេះ មើលទៅដូចជាធម្មជាតិ និងធ្វើឲ្យអ្នកមើលស្លុងអារម្មណ៍ ទៅតាមបទចម្រៀងដ៏សែនរ៉ូមែនទិកមួយបទនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា