ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត មិនសូវដឹងប៉ុន្មានទេ ពីមិត្តភាពដ៏ល្អ រវាងតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ជាមួយនឹង តារាចម្រៀងស្រី វ័យក្មេង ពេជ្រ សូលីកា ថាពួកគេស្រលាញ់គ្នា ដល់កម្រិតណានោះ។

បើទោះបី តារាចម្រៀងស្រី ពេជ្រ សូលីកា បានបាត់មុខ ពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរ ហើយសូម្បីតែមុខនាង ស្ទើរតែធ្វើឲ្យមហាជនភ្លេចទៅហើយក្តី ក៏នៅមានមិត្តម្នាក់ ក្នុងរង្វង់សិល្បៈដូចគ្នា គឺកញ្ញា ទេព បូព្រឹក្ស តែងតែទៅលេង និងនឹករលឹកនាង ជារឿយៗ។

ក្នុងនោះដែរ គេសង្កេតឃើញថា ទង្វើរបស់ កញ្ញា ទេព បូព្រឹក្ស គឺពិតជាស្រលាញ់ កញ្ញា ពេជ្រ សូលីកា ខ្លាំងណាស់ ដែលនៅពេល ពេជ្រ សូលីកា បានបើកហាងលក់បាយ ដែលដាក់ឈ្មោះថា «បាយអូនអ៊ូក» រួចមក គឺ កញ្ញា ទេព បូព្រឹក្ស តែងតែខំប្រកូសប្រកាស តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យអ្នកគាំទ្របានឃើញ និងជួយទៅញ៉ាំបាយ នៅហាងមិត្តនាង។

ជាពិសេស រាល់ពេលមានកម្មវិធី តូច ធំ ដូចជា កម្មវិធីខួបកំណើតរបស់កញ្ញា ពេជ្រ សូលីកា កាលពីលើកមុនក៏ដោយ ក៏កញ្ញា ទេព បូព្រឹក្ស នៅតែឆ្លៀតពេលទៅចូលរួម ទោះបីជានាងមានការរវល់យ៉ាងណាក៏ដោយ។

អ្វីដែលសំខាន់ ថ្មីៗនេះ ពួកគេទាំងពីរនាក់ ថែមទាំងបានពាក់ចិញ្ចៀនម៉ូតដូចគ្នាទៀត ដែលទាំងនេះ អាចបញ្ជាក់បានថា  ពួកគេពិតជាស្រលាញ់គ្នាយ៉ាងខ្លាំង ប្រៀបបីដូចជាបងប្អូននឹងគ្នា៕

ចុះតើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចិញ្ចៀនម៉ូតដូចគ្នា​ ដែលកញ្ញា ទេព បូព្រឹក្ស និង ពេជ្រ សូលីកា បានពាក់

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញតារាចម្រៀង ពេជ្រ សូលីកា បានលេចមុខ នៅក្នុងថ្ងៃខួបកំណើតរបស់នាង ក្រោយបាត់ខ្លួនអស់មួយរយៈពេលយ៉ាងធំ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ ជាថ្ងៃកំណើតរបស់ តារាស្រី ពេជ្រ សូលីកា ដែលរូបនាង បានរៀបចំពិធីយ៉ាងសាមញ្ញ និងហៅតែមិត្តជិតស្និទ្ធប៉ុន្មាននាក់តែប៉ុណ្ណោះ។ ក្នុងនោះ ក៏ឃើញវត្តមាន កញ្ញា ទេព បូព្រឹក្ស ចូលរួមផងដែរ ដោយរូបនាង បានបង្ហាញអារម្មណ៍រីករាយ ពេលបានជួបជុំ ពេជ្រ សូលីកា ជាថ្មីម្តងទៀត។

បើក្រឡេកមើលរូបសម្រស់ របស់តារាស្រីវ័យក្មេង ពេជ្រ សូលីកា ដូចជាមិនបានប្រែប្រួលអ្វីបន្តិចសោះ គឺនៅតែស្រស់ស្អាត និងគួរឲ្យស្រលាញ់ដដែល។ មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើន ចង់ឃើញនាង ឡើងច្រៀងម្តងទៀត ព្រោះពួកគេ ពិតជានឹកដល់សម្លេង និងការសម្តែង បែបCute Cute របស់នាងខ្លាំងណាស់។

ចំពោះការចាកចេញពីសិល្បៈ និងខានចេញមុខតាមសង្គម អស់មួយរយៈធំ របស់តារាស្រីរូបនេះ មិនត្រូវបានគេដឹងថា តើរូបនាង ទៅប្រកបមុខរបរអ្វី រហូតដល់ថ្នាក់ សុខចិត្តបោះបង់អាជីពសិល្បៈយ៉ាងដូច្នេះ ដែលពេលនោះ កេរ្តិ៍ឈ្មោះរបស់នាងបានល្បីល្បាញយ៉ាងខ្លាំង៕

តោះមើលពេជ្រ សូលីកា ក្រោយខានឃើញមុខយូរ ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា