ក្រុមហ៊ុនអេឡិចត្រូនិក Samsung ឈានមុខគេលើបច្ចេកវិជ្ជាព័ត៌មានឌីជីថល នឹង ដំណើរការកម្មវិធី Roadshow ជាច្រើនកន្លែង ដោយលើកដំបូងនៅថ្ងៃទី 22-23 កញ្ញា នៅហាង Kfour ក្នុងផ្សារទំនើប City Mall ដើម្បីផ្តល់ឱកាសជូនអតិថិជនទទួលយក បទពិសោធន៍ពីទូរទស្សន៍ Smart TV ដោយផ្ទាល់។ យោងតាមប្រសាសន៍លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិន ឲ្យដឹងថា កម្មវិធីនេះ ជាការឆ្លើយតបចំពោះអតិថិជនដែលចាប់អារម្មណ៍លើទូរទស្សន៍ Samsung Smart TV ។  “យើងទទួលបានការពេញចិត្តជាច្រើនពីអតិថិជន ចាប់តាំងពីយើងបាន ដាក់បង្ហាញទូរទស្សន៍ Smart TV ជាច្រើនម៉ូដែល ដូចជាប្រភេទ LED ES8000 និង ES7500 ព្រមទាំងស៊េរី Plasma E8000 នៅលើទីផ្សារប្រទេសកម្ពុជាមក។ ទោះជាយ៉ាងណា យើងនៅតែមានឱកាសដ៏ធំមួយដើម្បីបង្ហាញជូនអតិថិជនរបស់យើងនូវមុខងារ Smart Interaction, Smart Content និង Smart Evolution ដែលអាចជា បទពិសោធន៍ដ៏ល្អបំផុត សម្រាប់ម៉ូដែលចុងក្រោយនៃទូរទស្សន៍ Samsung Smart TV 2012”។

បច្ចេកវិជ្ជា Smart Interaction របស់ Samsung បានផ្តល់ឲ្យអ្នកប្រើប្រាស់ទូរទស្សន៍ Smart TV នូវជម្រើសប្រកបដោយអព្ភន្តរញ្ញាណច្រើន សម្រាប់ការបញ្ជា និងប្រើប្រាស់ទូរទស្សន៍ រវាង អ្នកប្រើប្រាស់ និងអេក្រង់ទូរទស្សន៍។ ប្រព័ន្ធបញ្ជាបែបថ្មី ដោយសំឡេង ដោយដៃ និង ដោយការចំណាំផ្ទៃមុខមនុស្ស របស់ Samsung បានបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់។ អ្នកប្រើអាចបើក ឬបិទទូរទស្សន៍ ប្តូរប៉ុស្ត៍ និងដំឡើង សំឡេង ឆែកអ៊ីនធឺណិត កម្សាន្តលើ Facebook ឬលេងហ្គេមដូចជា Angry Birds និង អាចប្រើ Video Calls លើកម្មវិធី Skype ដោយមិនចាំបាច់ប្រើតេឡេបញ្ជា។ ស៊េរី ទូរទស្សន៍ Samsung Smart TV 2012 មានភ្ជាប់មកជាមួយនូវកាមេរ៉ាដែលអាចកំណត់ ចលនានៅខាងមុខ ព្រមទាំងមីក្រូហ្វូន ដែលអាចចំណាំសំឡេងបានផងដែរ។

លោក Gwihan Lee បានបញ្ជាក់ថា “ទូរទស្សន៍ Samsung Smart TV នាំមកនូវ បទពិសោធន៍ថ្មីនៃការប្រើប្រាស់ទូរទស្សន៍ក្នុងកម្រិតមួយដ៏ខ្ពស់ ដោយផ្តល់នូវពណ៌ ដ៏ស្រស់បំព្រងពិតៗដល់ជីវិត និងភាពភ្លឺច្បាស់ល្អខណៈពេលទស្សនាភាពយន្ត លេង ហ្គេមកម្សាន្តជាមួយហ្គេមជាទីពេញចិត្តរបស់អ្នកដូចជា Angry Birds ព្រមទាំងអាច រីករាយនឹងសំឡេង Surround Sound នៅពេលទស្សនាវីដេអូតន្រ្តី K-Pop លើ អ៊ីនធឺណិត។ បន្ថែមលើនេះ ទូរទស្សន៍ Samsung Smart TV រចនាឡើងយ៉ាងល្អ ឥតខ្ចោះ ដែលអាចដាក់តាំងយ៉ាងស្រស់ស្អាតនៅលើតុក្នុងបន្ទប់គេង ឬចាប់ព្យួរនៅលើ ជញ្ជាំងនៃបន្ទប់ទទួលភ្ញៀវរបស់អ្នក។ ប៉ុន្តែ ដើម្បីឲ្យជាក់ច្បាស់ សូមអញ្ជើញមក ទស្សនាផលិតផលដោយផ្ទាល់”។

បន្ថែមទៅលើការច្នៃប្រឌិតនៃបច្ចេកវិជ្ជា Smart Interaction, Smart Content និង Smart Evolution ក្រុមហ៊ុន Samsung ក៏មានភាពឈានមុខគេក្នុងបច្ចេកវិជ្ជា LED ដោយប្រើប្រព័ន្ធបាច់ពន្លឺខាងក្រោយ LED ជះចេញជាពន្លឺគ្របដណ្តប់ពេញផ្ទៃអេក្រង់ ទូរទស្សន៍ បង្កើតចេញជារូបភាពក្នុងកម្រិតច្បាស់ (HD) ជាមួយប្រព័ន្ធចំណាំងផ្លាត ឌីណាម៉ិចដ៏អស្ចារ្យ និងពណ៌ច្បាស់ល្អ។ ជាពិសេស ទូរទស្សន៍ LED ដ៏សែនស្តើងរបស់ Samsung បានកាត់បន្ថយការប្រើថាមពលអគ្គីសនីរហូតដល់ជិត 40% បើធៀបនឹងទូរទស្សន៍ LCD ធម្មតា។ លោក Gwihan Lee បានឲ្យដឹងថា “គ្មានអ្វីប្រសើរជាងការឃើញផ្ទាល់ ដើម្បីបញ្ជាក់ អំពីគុណភាពរូបភាព និងការរចនានៃទូរទស្សន៍ LED ឡើយ។ ហើយកម្មវិធី Roadshow របស់យើងនឹងអនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចទស្សនាដោយផ្ទាល់ដើម្បីប្រៀប ធៀបរវាងទូរទស្សន៍ LED និង LCD របស់យើង”។

កម្មវិធី Samsung Smart TV Roadshow នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១០ ព្រឹក ដល់ ម៉ោង 7 យប់ តាមកាលបរិច្ឆេទដូចតទៅ: ថ្ងៃទី 22-23 កញ្ញា 2012 នៅហាង Kfour ផ្សារទំនើប City Mall ។ ថ្ងៃទី 29-30 កញ្ញា 2012 នៅ SMC សាខាអ៊ីនធឺខន។ ថ្ងៃទី 06-07 តុលា 2012 នៅ K4 Big A ។ ថ្ងៃទី 13-14 តុលា 2012 នៅ SMC សាខាព្រះសីហនុ។ ថ្ងៃទី 20-21 តុលា 2012 នៅ K4 ផ្សារទំនើបសូរិយា។ ថ្ងៃទី 27-28 តុលា 2012 នៅ K4 បាក់ទូក។ ថ្ងៃទី 03-04 វិច្ឆិកា 2012 នៅ K4 ផ្សារទំនើបសូរិយា។ ថ្ងៃទី 10-11 វិច្ឆិកា 2012 នៅ SMC សាខា InterCon និង ថ្ងៃទី 22-23 ធ្នូ 2012 នៅ SMC សាខាមុន្នីរ៉េត ។

 

 

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]