ចិន៖ កាលពីសប្តាហ៍មុននេះ ស្រ្តីជាម្តាយជនជាតិចិនម្នាក់ រស់នៅក្នុងខេត្ត Jiansu បានទិញកូនគ្រាប់បាល់ជ័រតូចៗ ដែលមានចម្រុះពណ៌ជាច្រើន នៅឯផ្សារទំនើបមួយកន្លែងក្នុងប្រទេសចិន ដើម្បីផ្ញើឲ្យកូនស្រីសំណព្វចិត្ត វ័យ៣ឆ្នាំរបស់ខ្លួនបានញ៉ាំ ព្រោះគាត់គិតស្មានថាជាស្ករគ្រាប់ តែទីបំផុតបានត្រឹមតែធ្វើឲ្យគាត់ខកចិត្ត នឹងកំហុសខ្លួនឯងទៅវិញ។

បើតាមប្រភពសារព័ត៌ចិនបានឲ្យដឹងថា បន្ទាប់ពីស្រ្តីជាម្តាយមិនបង្ហាញអត្តសញ្ញាណខាងលើ បានត្រឡប់ពីផ្សារមកដល់ផ្ទះវិញ រូបគាត់ក៏បានចាប់ផ្តើម ធ្វើការងារមួយចំនួននៅក្នុងផ្ទះ។ ឯប្តីរបស់គាត់វិញ ក៏មិនបានដឹង ហើយក៏មិនបានចាប់អារម្មណ៍ស្មានតែថា កូនបាល់ជ័រតូចៗ ដែលប្រពន្ធខ្លួនទិញយកមកទាំងនោះ ជាស្ករគ្រាប់ដែរ ក៏គិតតែអង្គុយបញ្ចុកកូនស្រីឲ្យញ៉ាំ មួយដុំហើយមួយដុំទៀត ដោយឥតសង្ស័យ។

ប៉ុន្តែផ្ទុយទៅវិញ តាមពិតកូនបាល់ជ័រតូចទាំងអស់នោះ វាមិនមែនជាស្ករគ្រាប់ឡើយ។ ពោល វាគឺជាគ្រាប់ជ័រម្យ៉ាង ដែលរីកមាឌពេលដាក់ត្រាំក្នុងទឹក ហើយវាគ្រាន់តែជារបស់មួយ សម្រាប់ក្មេងលេងតែប៉ុណ្ណោះ ឬអាចជាគ្រាប់ជ័ររីកមួយប្រភេទ សម្រាប់គេយកទៅដាក់លម្អក្នុងទឹក ជាមួយនឹងរុក្ខជាតិប៉ុណ្ណោះ ។

ប្រភពដដែលបន្តថា ក្រោយមក ស្រាប់តែស្រ្តីជាម្តាយក៏បានសាកញ៉ាំ គ្រាប់ជ័រនោះមួយដោយខ្លួនគាត់ ទើបដឹងថាតាមពិតវាមិនមែនជាស្ករគ្រាប់ ខណៈកូនស្រីរបស់គាត់ បានញ៉ាំវាអស់ចំនួន២៨០គ្រាប់ ចូលក្នុងពោះអស់បាត់ទៅហើយ។ ភ្លាមៗនោះដែរ ទាំងប្តីនិងប្រពន្ធ ក៏បានប្រញាប់ប្រញាល់បញ្ជូនកូនស្រីរបស់ខ្លួន ទៅកាន់មន្ទីរពេទ្យ ដោយធ្វើការថតមើលតាមរយៈកាំរស្មីអ៊ិច (X-ray) ដោយរកឃើញថា ក្នុងពោះរបស់ក្មេងស្រីរងគ្រោះ គឺសុទ្ធតែគ្រាប់រីកតូចៗនោះតែម្តង។

ជាសំណាងល្អ ដែលឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះដឹងទាន់ បញ្ជូនកូនរបស់ខ្លួនមកមន្ទីរពេទ្យ ដោយខាងក្រុមគ្រូពេទ្យ បានជួយសង្គ្រោះទាន់ពេលផងដែរ។ ព្រោះថាកូនគ្រាប់ជ័រទាំងអស់នោះ មិនទាន់រីកខ្លាំង នៅក្នុងពោះរបស់ក្មេងស្រីរងគ្រោះ បើមិនដូច្នោះទេ នាងនឹងកាន់តែអាច រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាងនេះជាមិនខាន ឬអាចស្លាប់បានផងដែរ។

ការសង្គ្រោះរបស់ក្រុមគ្រូពេទ្យ គឺមិនបានធ្វើការវះកាត់ទៅលើក្មេងស្រីរងគ្រោះឡើយ។ ពោល គ្រូពេទ្យបានផ្តល់ជាថ្នាំមួយចំនួន ឲ្យក្មេងស្រីរងគ្រោះផឹក ដើម្បីជួយបណ្តេញ ឬទម្លាក់ចោលនូវគ្រាប់ជ័រទាំងអស់នោះ  ពីក្នុងក្រពះរបស់នាងតែម្តង។ 

ទីបំផុតគ្រាប់ជ័ររីកចំនួន ២០០គ្រាប់ ក៏ត្រូវបានបញ្ចេញមកវិញពីក្នុងក្រពះរបស់នាង ខណៈក្រុមគូ្រពេទ្យ បានអះអាងបញ្ជាក់ថា ត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ គ្រាប់ជ័រដែលនៅសល់ទាំងប៉ុន្មានទៀត និងត្រូវបានយកចេញអស់ ពីក្រពះរបស់នាង ៕  

ប្រភព៖ Shanghaiist

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

សុគន្ធ និសា ថតរូបស្និទ្ធស្នាលជាមួយជនពិការ ដោយមិនរើសអើង និងមិនប្រកាន់ខ្លួនថាជាតារាល្បី!

សៀមរាប៖ កញ្ញា សុគន្ធ និសា ជាតារាចម្រៀងមួយដួងដែលកំពុងតែមានភាពល្បីល្បាញនៅក្នុងពិភពសិល្បៈ។ មិនត្រឹមតែមានទឹកដមសម្លេង ពិរោះរណ្តំចិត្តទាក់ទាញការគាំទ្រពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា សុគន្ធ និសា ក៏បានក្លាយជាតារាមួយរូបដែលបានទទួលកេរ្តិ៍ឈ្មោះ ថាជាតារាគំរូ មិនចេះវាយឫក ឬប្រកាន់ខ្លួនថាជាតារាល្បីឡើយ។

ជាក់ស្តែងនៅក្នុងដំណើរទៅខេត្តសៀមរាបថ្មីៗនេះ កញ្ញា សុគន្ធ និសា បានជួបបុរសក្រីក្រជាជនពិការម្នាក់នៅកន្លែងព្រះអង្គចេកព្រះអង្គចម ហើយក៏បានជូនលុយមួយចំនួន និងថតរូបជាមួយបុរសនោះទៀត ដោយទឹកចិត្តអាណិតអាសូរ និងមិនមានភាពរើសអើងថាជាជនពិការ ឬជនក្រីក្រអ្វីឡើយ។

នេះមិនមែនលើកទីមួយនោះទេ ដែលតារាចម្រៀងរាងតូចច្រឡឹងគួរឱ្យស្រលាញ់ កញ្ញា សុគន្ធ និសា បានជួយដល់បុរសក្រីក្រជាជនពិការរូបនោះ ពោលគឺគ្រប់ពេលដែលនាងបានធ្វើដំណើរទៅសៀមរាប មិនថាទៅដើម្បីធ្វើដំណើរកម្សាន្ត ឬក៏ដើម្បីទៅចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនានានោះទេ នាងតែងតែបានជួបជាមួយបុរសរូបនោះ ហើយជូនថវិកា និងថតរូបជាមួយទុកជាអនុស្សាវរីយ៍ទៀតផង មិនដែលរំលងទេ រាល់លើកពេលដែលបានចូលទៅ សំពះបួងសួងសុំសេចក្តីសុខពីព្រះអង្គចេកព្រះអង្គចមនៅទីនោះ។

សន្តានចិត្តដ៏ល្អផូរផង់ និងសប្បុរសធម៌ដែលមាននាងមានបែបនេះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រថា រូបសម្បត្តិស្អាតហើយ នៅមានទឹកចិត្តល្អប្រពៃថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]