ភ្នំពេញ៖ ក្រោយរូបថតមួយសន្លឹក ដែលតារាស្រី អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននេះ ដែលឃើញនាង បានថតរូបជួបជុំគ្រួសារ ជាមួយនឹង អតីតឪពុកក្មេក និងអតីតស្វាមីនោះ បានធ្វើឲ្យមហាជនពិតជាឆ្ងល់យ៉ាងខ្លាំង ដែលចង់ដឹងថា តើនាង និងអតីតស្វាមី ត្រូវរ៉ូវគ្នាហើយមែនទេ?

នេះបើយោងតាមកិច្ចសម្ភាសន៍ ជាមួយនឹងកាសែតភ្នំពេញប៉ុស្តិ៍ តារាស្រីរូបនេះ បានឲ្យដឹងថា តាមពិតទៅ នាង និងអតីតស្វាមី លោក ទូច ដាណារ៉ា មិនអាចវិលបកក្រោយបាននោះទេ ហើយការជួបជុំនេះ គឺគ្រាន់តែជាសម័្ពន្ធភាពនៃទំនាក់ទំនងរាប់អានគ្នា ដែលមិនអាចកាត់ផ្តាច់បាន ព្រោះមានចំណងកូនស្រី។

រូបនាង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រវាងនាង និង អតីតស្វាមី នៅពេលនេះ គ្រាន់រាប់អានជាមួយគ្នា ត្រឹមជាមិត្តប៉ុណ្ណោះ ហើយក្រុមគ្រួសារ ខាងឪពុកម្តាយក្មេក ក៏នៅតែរាប់អានជាមួយគ្នាដដែល បើទោះបី កាលពីមុន ធ្លាប់ជាគ្រួសារតែមួយក៏ដោយ។ អ្វីដែលសំខាន់ រូបនាង មិនអាចផ្តាច់ចំណង កូនស្រី និងប៉ារបស់គេបានឡើយ ដូច្នេះរូបនាង ក៏សម្រេចចិត្តទៅចូលរួមកម្មវិធីនោះ ដោយខកខានមិនបាន។

គួររំលឹកផងដែរថា តារាសម្តែងស្រី សុខ សោម៉ាវត្តី បានចូលរោងការ ជាមួយនឹង លោក ទូច ដាណារ៉ា កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១២ ហើយក៏បានរួមរស់ជាមួយគ្នា បានកូនស្រីម្នាក់ ជាចំណងដៃ។ រហូតដល់ឆ្នាំ២០១៦ ស្រាប់តែបានប្រកាសថា រូបនាងនៅលីវ ទៅវិញ ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី