ភ្នំពេញ៖ សាលា​មត្តេយ្យ​ល្បី​លំដាប់​អន្តរជាតិ​មួយ​មក​ពី​សិង្ហបុរី ហ៊ាន​ធានា​ថា ក្មេង​តូច​ៗ​មក​រៀន នឹង​កាន់​តែ​ក្លាហាន លេច​ធ្លោ និង​ចេះ​និយាយ​អង់គ្លេស​ជា​មួយ​អ្នក​ផ្ទះ ក្នុង​រយៈ​ពេល​តែ ១ វគ្គ (Term) ពោល​គឺ ៣ ខែ​ប៉ុណ្ណោះ។

លោក តាំង សេងប៉ តំណាង​សាខា​សាលា​មត្ដេយ្យ KINDERLAND បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា៖ "ក្មេងៗ​នៅ KINDERLAND មក​រៀន​ចាប់​ពី ១ Term ទៅ នឹង​ឃើញ​ថា​ប្លែក...ប្លែក​យ៉ាង​ម៉េច? គឺ​គាត់​ក្លាហាន និយាយ​ច្រើន លេច​ធ្លោ​ខុស​មុន​ពេល​មក​រៀន"។

"ខ្ញុំ​ដឹង​តាម​ឪពុក​ម្ដាយ​សិស្ស​ប្រាប់​ថា ពេល​កូន​ពួកគាត់​ចូល​ក្នុង​ចំណោម​កូន​មិត្តភ័ក្ដិ កូន​គាត់​លេច​ធ្លោ​ជាង​គេ​លើ​ការ​និយាយ​ស្ដី និង​អាកប្បកិរិយា ហើយ​គាត់​សឹង​មិន​ជឿ​ថា​កូន​រីក​ចម្រើន​ក្នុង​ពេល​ខ្លី​អ៊ីចឹង​។ ភាគ​ច្រើន​ទើប​រៀន​បាន ៣ ទៅ ៦ ខែ"។ តំណាង​សាខា KINDERLAND ល្បី​របស់​សិង្ហបុរី​រូប​នេះ បញ្ជាក់។

KINDERLAND ជា​សាលា​មត្ដេយ្យ​ធំ និង​ល្បី​ខ្លាំង​នៅ​សិង្ហបុរី ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហបុរី​ផ្ទាល់ ដំណើរ​ការ ៣៨ ឆ្នាំ​នៅ​សិង្ហបុរី​មក​ហើយ ខណៈ​បច្ចុប្បន្ន​បាន​ពង្រីក​ជាង ១០០ សាខា​នៅ​សិង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី បង់ក្លាដេស និង​កម្ពុជា។

សាខា​សាលា​មត្តេយ្យ KINDERLAND នៅ​កម្ពុជា​ឯណេះ​វិញ ថ្លៃ​សិក្សា​ជាង ៤០០០ ដុល្លារ/ឆ្នាំ ទើប​បើក​ដំណើរ​ការ​ជិត ១ ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​មីនា ២០១៦ មក​ម្ល៉េះ។

KINDERLAND កម្ពុជា ដែល​ទទួល​សិស្ស​ចាប់​ពី ១,៥ ឆ្នាំ ដល់ ៦ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ 20EO ផ្លូវ​២៨៧ កែង​ផ្លូវ ៥៥៨ សង្កាត់​បឹង​កក់១ ខណ្ឌ​ទួល​គោល ភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

ទូរសព្ទ 023 66666 00 / 067 76 8888

អ៊ីមែល [email protected]

វិបសាយ www.kinderlandcambodia.com

គ្រូ​បង្រៀន​នៅ KINDERLAND ត្រូវ​ឆ្លង​កាត់​ការ​សម្ភាស​ផ្ទាល់​ពី KINDERLAND ​សិង្ហបុរី ដើម្បី​ធានា​គុណភាព​បង្រៀន ហើយ​កម្មវិធី​សិក្សា​ត្រូវ​បាន​អនុវត្ត​តាម​កម្មវិធី​ដើម​ទាំង​ស្រុង​ដូច KINDERLAND សិង្ហបុរី​ទាំង​អស់ ទាំង​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស ចិន កម្មវិធី​លេង​ព្យាណូ Computer ITC និង KINDERFIT។ ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ក្មេងៗ ​មាន​ជីវជាតិ​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​ប្រចាំ​ថ្ងៃ​ដែល​ឆ្លង​កាត់​ប្រឹក្សា​ជាមួយ KINDERLAND ​សិង្ហបុរី។ អនាម័យ​ក្នុង​បរិវេណ​សាលា បន្ទប់​រៀន និង​សម្ភារ​លេង​ប្រចាំ​ថ្ងៃ ជា​ចំណុច​អាទិភាព​របស់​សាលា ខណៈ​សម្ភារៈ​លេង​ត្រូវ​បាន​សម្អាត​ជាមួយ​ទឹក​សម្លាប់​មេរោគ។ សាលា​នេះ មាន​ទីធ្លា​​ទូលាយ និង​ឧបករណ៍​ច្រើន​មុខ​សម្រាប់​លេង​បង្កើន​ប្រាជ្ញា ដែល​នាំ​ចូល​ពី​សិង្ហបុរី និង​អាមេរិក។

វិះ​ភ្លេច! KINDERLAND កម្ពុជា កំពុង​បញ្ចុះ​តម្លៃ​ដ៏​ពិសេស ៥០% សម្រាប់​សិស្ស ៥០ នាក់​ដំបូង ខណៈ​ឥឡូវ មាន​សិស្ស ៣៨ នាក់​ចុះ​ឈ្មោះ​ហើយ។ ចាំ​អី​ទៀត សល់​តែ ១២ នាក់​ទៀត​ប៉ុណ្ណោះ! ចេះ​ទាំង​អង់គ្លេស ទាំង​ចិន ​ហើយ​កូនៗ​មាន​ចរិយា​ទៀត រក​នៅ​ណា​មាន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]