ភ្នំពេញ៖ ថ្ងៃនេះ ខ្មែរឡូត សូមលើកយកប្រធានបទដ៏ចាប់អារម្មណ៍មួយ ដើម្បីចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នា ទស្សនាកម្សាន្ត ទាក់ទងទៅនឹង តារាខ្មែរជាច្រើនដួង ដែលពួកគេព្រមបើកចំហរ និងប្រកាសថាខ្លួនមានម្ចាស់បេះដូងរួចហើយ ជាមួយនឹងពិធីភ្ជាប់ពាក្យភ្ជាប់និស្ស័យ យ៉ាងអធិកអធមជាមួយគ្នាផងដែរ ប៉ុន្តែដំណឹងរៀបការបែរជាស្ងាត់សូន្យ មិនទាន់ចេញជារូបរាងទៅវិញ។

ជាការពិតណាស់ ចំណងស្នេហ៍ត្រឹមជាគូដណ្តឹងរបស់តារាប៉ុន្មានដួងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនជម្រុញ ចង់ឲ្យពួកគេចូលរោងការជាមួយនឹងគ្នាឲ្យបានឆាប់ៗ។ ដោយសារតែឃើញថាតារាទាំងប៉ុន្មានដួងនេះ ពួកគេបានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹង មានរយៈពេលយូរគួរសមដែរហើយ។

ម៉្យាងវិញទៀត គឺអ្នកគាំទ្រតែងសង្កេតឃើញថា តារាទាំងប៉ុន្មានដួងនេះ ពួកគេតែងតែបង្ហាញក្តីស្រលាញ់ដាក់គ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម ដែលបានធ្វើឲ្យអ្នកគាំទ្រស្ទើរលើសជាតិស្ករថែមទៀតផង៕ 

ដូចនេះចង់ដឹងថាមានតារារូបណាខ្លះ តាមដានទាំងអស់គ្នា

លោក ខេង រតនៈ ហៅនាយព្រែក ជាមួយនឹងគូដណ្តឹង
នីឡា ជាមួយនឹងគូដណ្តឹង
កញ្ញា អែនជី និង គូដណ្តឹង
កញ្ញា នី មុន្នីនាថ និង គូដណ្តឹង
កញ្ញា រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ
កញ្ញា លី ចាន់លីហា និង គូដណ្តឹង
លោក ទិត្យ វិច្ឆិកា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា