ភ្នំពេញ៖ ដោយសារតែភាពល្បីល្បាញ កេរ្តិ៍ឈ្មោះរន្ទឺ នៅក្នុងរង្វង់សិល្បៈ បានកែប្រែ ស្ថានភាពរស់នៅរបស់តារានីមួយៗ មួយទំហឹងតែម្តង ដែលគេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ពួកគេបានធ្វើឲ្យជីវិតរបស់ខ្លួន កាន់តែអស្ចារ្យខ្លាំង ជាមួយនឹង សម្ភារៈនិយមក្រៅខ្លួន ដែលមានតម្លៃថ្លៃ ឬរថយន្ត សុទ្ធតែម៉ាកទំនើបៗជាដើមផងដែរ។

ថ្ងៃច័ន្ទដើមសប្តាហ៍នេះដែរ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅក្រឡេកមើល រថយន្តរបស់តារាល្បីៗ ស្រី ប្រុស ដែលពួកគេ កំពុងតែជិះ ទៅបំពេញការងារជារៀងរាល់ថ្ងៃ។ ក្នុងនោះ រថយន្តផ្ទាល់ខ្លួន របស់តារាទាំងអស់នោះ គឺពិតជាមិនណយនោះទេ សុទ្ធតែម៉ាកទំនើបៗ ហើយក៏មានតម្លៃថ្លៃខ្លាំងផងដែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រភាគច្រើន បានសរសើរ និងច្រណែន ពីពួកគេ ដែលមានសមត្ថភាព ក្នុងការទិញរថយន្ត សុទ្ធតែខ្ទង់ម៉ឺនដុល្លារយ៉ាងដូច្នេះ៕

ពិតជាចង់ដឹងហើយមែនទេ ថាតើតារាណាខ្លះ កំពុងតែជិះរថយន្តម៉ាកទំនើបៗ និងមានតម្លៃថ្លៃនោះ តោះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖ 

អ្នកនាង ពេជ្រ សោភា
កញ្ញា ពៅ លីដា
កញ្ញា ដេននី ក្វាន់
លោក ករុណា ពេជ្រ
លោក សុគន្ធ ថេរ៉ាយុ

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរថយន្តទំនើបៗនេះដែរ ក៏កាលពីលើកមុន បណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយ នូវរូបថតរថយន្តទំនើបៗ នៅស្រុកខ្មែរជាច្រើនគ្រឿង។

សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនាកំសាន្តនូវបណ្តុំរូបភាព នៃរថយន្តប្រភេទ Supercar សេរ៊ីទំនើបៗ ដែលមានវត្តមាននៅស្រុកខ្មែរ។

មានរូបភាពជាច្រើនសន្លឹក ត្រូវបានគេបង្ហោះឡើង លើបណ្តាញសង្គម ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន លាន់មាត់ច្រឡំស្មានតែ ស្ថិតនៅទីក្រុងឌូបៃ អារ៉ាប់រួម។ បើយើងមើលមួយភ្លែតពិតជាគិតថានៅបរទេស តែបើមើលឲ្យយូរបន្តិច ជាពិសេសមើលទៅលើស្លាកលេខ ទើបដឹងថានៅរាជធានីភ្នំពេញ។

ក្នុងនោះគេឃើញមាន ដូចជាម៉ាក Lamborghini, Roll Royce, Ferrari, Maserati, Alfa Romeo 4C, Bentley ជាដើម ដែលសុទ្ធសឹងតែជាម៉ាក ល្បីៗបំផុត នៅលើពិភពលោក។ ទោះជាយ៉ាងណា នេះគ្រាន់តែជា កម្រងរូបភាព ចែករំលែកជូនប្រិយមិត្ត ដែលនិយមចូលចិត្តរថយន្ត បានទស្សនាកំសាន្តតែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់