កាលពីថ្ងៃទី 21 កញ្ញា កន្លងមកនេះ ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួន ដោយមានការបង្ហោះនូវការអញ្ជើញភ្ងៀវតាម Facebook ដែលក្នុងថ្ងៃនោះមាន ភ្ងៀវចូលរួមជាង ១០០០ នាក់ដែលនាងមិនបានរំពឹងទុក។

តាមសម្តីក្មេងស្រីម្នាក់នេះ បានបញ្ជាក់អោយដឹងថា មុនពេលដល់ថ្ងៃខួបកំណើតរបស់នាង នាងបានធ្វើការបង្ហោះលិខិតអញ្ជើញខួបកំណើត តាមរយះគេហទំព័រសង្គម Facebook ។ ដោយសារតែមានការធ្វេសប្រហែស ព្រោះនាងមិនបាន ដាក់ការបង្ហោះនោះជា Private ទើបវាក្លាយទៅជាការបង្ហោះ សាធារណះ ដែលធ្វើអោយមានការចូលរួមពីមនុស្ស យ៉ាងច្រើនកុះករលើសពីការរំពឹងទុក។

ប៉ូលីសបាននិយាយថា នៅក្នុងថ្ងៃនោះមានការកកកុញដោយមនុស្ស ហើយប៉ូលីសពិតជាមានការពិបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងលើស្ថានភាពបែបនេះ។ គួររំលឹកថា កាលពីឆ្នាំមុន ក៏មានករណីបែបនេះកើតឡើងម្តងដែរ ដែលកើតមានលើស្រ្តីជនជាតិ អាល្លឺម៉ង់ម្នាក់ដោយកាលនោះក្នុងពិធីរបស់នាង មានភ្ងៀវលើសពី ១៥០០ នាក់។
 ដូចនេះ សូមប្រិយមិត្តប្រុងប្រយត្ន័បន្ថែមលើការប្រើប្រាស់ និងការបង្ហោះព្រឹត្តិការណ៍នានាតាមគេហទំព័រសង្គម Facebook ដើម្បីជៀសវាងរឿងដែលមិនបានរំពឹងទុក។

សូមប្រិយមិត្តមើល វីដេអូខាងក្រោមៈ

Sokunthea

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]