ភ្នំពេញ៖ កាលពីថ្ងៃទី០៤ កន្លងទៅនេះ លោក Kunatip Pinpradab ដែលយុវវ័យខ្មែរភាគច្រើនហៅថា Nick នោះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីចែករង្វាន់មួយនៅផ្សារទំនើប Aeon រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីនោះមានវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ និងតារាៗជាច្រើន រួមជាមួយវត្តមានអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីអាចនិយាយភាសាអង់គ្លេស និងថៃបានយ៉ាងរលូន។ កម្មវិធីបានចាប់ផ្តើមដំណើរការ ខណៈវត្តមានរបស់តារាសម្តែងថៃ លោក Nick ក៏បានមកដល់លើវេទិកា ដែលបានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោរយ៉ាងកងរំពង។

ភាពស្និទ្ធស្នាលរវាង អ្នកនាង សានណា និង លោក​Nick

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការសន្ទនារវាងអ្នកនាង សាណា និងលោក Nick ហាក់មានភាពស្និទ្ធស្នាលខុសពីធម្មតា រហូតដល់ថ្នាក់លោក Nick ប្រាប់ទៅអ្នកនាង សាណា ថានឹងទិញរថយន្តមួយគ្រឿងដែលកំពុងដាក់តាំងនេះ ជូនដល់អ្នកនាង សាណា ជាអនុស្សាវរីយ៍តែម្តង។

ឭបែបនេះ អ្នកនាងខៀវ សានសាណា ពិតជាមានអារម្មណ៍ថារំភើប និងរីករាយ សើចបិទម៉ាត់មិនជិតតែម្តង។  លោក Nick  បានបន្ថែមថា “ខ្ញុំនិយាយលេងទេ”។ អ្នកនាង សាណា ក៏សើចទាំងដឹងក្នុងចិត្តមុនទៅហើយថា លោក Nick គ្រាន់តែនិយាយលេងដើម្បីបង្កើនភាពរីករាយដល់ទស្សនិកជនតែប៉ុណ្ណោះ។  ចុងក្រោយ អ្នកនាង សាណា នៅតែមិនបានទទួលកាដូពិសេសនោះពី Nick ដដែល....! ខំតែអរ៕

Nick: ហេ! អ្នកនាងសានណា ... ខ្ញុុំចង់ទិញឡានមួយគ្រឿងនោះជូនអ្នកនាង
សានណា: អរ! តាមពិតនិយាយលេងសោះ ...​ ខំតែអរ
អ្នកនាង សានណា និង រថយន្តដែលលោកNick ថានឹងទិញឲ្យជាកាដូ

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គ្រាន់តែកើត មិនបានប៉ុន្មានផង កូនស្រី គង់ សុជាតិ ច្រមុះខ្ពស់ និងមុខគួរឲ្យក្នាញ់ បែបនេះទៅហើយ!

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កូនស្រីពិធីការិនីដ៏ឆ្នើម អ្នកនាង គង់ សុជាតិ បានឃើញពន្លឺព្រះអាទិត្យ១ខែ ២ថ្ងៃហើយ ដែលរូបគេ បានកើតកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៧។

ចំពោះកូនស្រី របស់ពិធីការិនីរូបនេះ ដែលមានឈ្មោះថា ជា សុជាតិនារី ហៅដូរី គឺពិតជាមានប្រជាប្រិយភាពមិនធម្មតានោះទេ ព្រោះថា ចាប់តាំងពីរូបគេកើតភ្លាម ឃើញតារាល្បីៗ ដូចជា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងមិត្តភក្តិជាច្រើននាក់ទៀត បានទៅលេងជារឿយៗ មិនចេះដាច់ទាល់តែសោះ។

ក្នុងនោះដែរ គេក៏ចាប់អារម្មណ៍ផងដែរថា ខ្ទង់ច្រមុះ កូនរបស់អ្នកនាង គង់ សុជាតិ ពិតជាខ្ពស់ស្រួច និងទម្រង់មុខ គួរឲ្យក្នាញ់ខ្លាំងណាស់ តាំងពីតូចតែម្តង។

ជាពិសេស មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានពោលពាក្យលេងថា បើគួរឲ្យស្រលាញ់ថ្នាក់នេះ ប្រហែលជាធំឡើង អាចក្លាយជាតារាល្បី ឬពិធីការិនី ដូចជាអ្នកម្តាយគេហើយ៕

ចាំអីទៀត តោះមើលរូបCute Cute របស់ក្មេងស្រីតូច ដូរី ទាំងអស់គ្នា ថាយ៉ាងណាដែរ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា