ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានដែលបានចុះផ្សាយថា តាចេក តារាកំប្លែងវ័យចំណាស់មានបំណងប្រាថ្នាចង់ជួបតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាយើងចំនួន៣រូបគឺមានដូចជា លោក ព្រាប សុវត្ថិ  អ្នកនាង ពេជ្រ សោភា និងតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-devith នោះ ពេលនេះតារាចម្រៀងល្បី២ដួង ក្នុងចំណោមអ្នកទាំង៣បានឆ្លើយតបឱ្យដឹងហើយ តាមរយៈបណ្តាញហ្វេសប៊ុករបស់ខ្លួន។

ដោយ អ្នកនាង ពេជ្រ សោភា បានប្រាប់ឱ្យដឹងថា ខ្លួននឹងធ្វើដំណើរទៅជួបលោកតាចេក នៅកន្លែងដែលគាត់លក់ទឹកសុទ្ធជាប្រចាំតែម្តង ហើយព្រមទាំងជួយលក់ទឹកសុទ្ធផងដែរ នៅថ្ងៃណាដែលទំនេរពីការងារសិល្បៈ។

ពេជ្រ សោភា បានផុសនៅលើហ្វេសប៊ុករបស់នាងថា៖ «ចាសអ៊ំ ខ្ញុំទៅជួបអ៊ំ ហើយជួយលក់ទឹកសុទ្ធអ៊ំ នៅថ្ងៃខ្ញុំទំនេរ ទៅថ្ងៃណា»

ចំណែកឯតារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យសម័យបច្ចុប្បន្ននេះ លោក ងួន ចាន់ដេវីត នេះវិញ ក៏បានឃើញ និងបានដឹងឮពីព័ត៌មាននេះដែរ ហើយក៏មិនភ្លេចប្រាប់ថា​ នឹងទៅជួបលោកតាចេកនៅក្នុងពេលឆាប់ៗខាងមុខនេះដែរ ទោះជាលោករវល់យ៉ាងណាក្តី។ 

ដេវីត បានប្រាប់នៅលើហ្វេសប៊ុកខ្លួនថា៖ «ជួបគ្នាឆាប់ឆាប់អ៊ំចេក ក្មួយនឹងឆ្លៀតពេល ទោះរវល់យ៉ាងណាក៏ដោយ អ៊ំបានចូលរួមចំណែកជួយខ្ញុំច្រើនណាស់ អរគុណអ៊ំ ជួបគ្នាឆាប់ឆាប់»

ដោយឡែកនៅសល់តែ កំពូលតារាចម្រៀងជើងចាស់ លោក ព្រាប សុវត្ថិម្នាក់ប៉ុណ្ណោះដែលមិនទាន់បានឆ្លើយតប ឬបង្ហាញសារនៅលើហ្វេសប៊ុករបស់លោក ឱ្យដឹងថាយ៉ាងណានៅឡើយនោះទេ គិតមកដល់ពេលនេះ។

គួរឱ្យដឹងដែរថា លោកតាចេក សព្វថ្ងៃប្រកបរបរជាអ្នកលក់ទឹកសុទ្ធធម្មតាម្នាក់ ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២ ហួសរង្វង់មូលគួរស្រូវប្រមាណជា៣០០ ទៅ៤០០ម៉ែត្រ នៅខាងស្តាំដៃ ក្នុងទឹកដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕ 

ពេជ្រ សោភា
ងួន ចាន់ដេវីត
ព្រាប សុវត្ថិ
តាចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ