ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កូនស្រីពិធីការិនីដ៏ឆ្នើម អ្នកនាង គង់ សុជាតិ បានឃើញពន្លឺព្រះអាទិត្យ១ខែ ២ថ្ងៃហើយ ដែលរូបគេ បានកើតកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៧។

ចំពោះកូនស្រី របស់ពិធីការិនីរូបនេះ ដែលមានឈ្មោះថា ជា សុជាតិនារី ហៅដូរី គឺពិតជាមានប្រជាប្រិយភាពមិនធម្មតានោះទេ ព្រោះថា ចាប់តាំងពីរូបគេកើតភ្លាម ឃើញតារាល្បីៗ ដូចជា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងមិត្តភក្តិជាច្រើននាក់ទៀត បានទៅលេងជារឿយៗ មិនចេះដាច់ទាល់តែសោះ។

ក្នុងនោះដែរ គេក៏ចាប់អារម្មណ៍ផងដែរថា ខ្ទង់ច្រមុះ កូនរបស់អ្នកនាង គង់ សុជាតិ ពិតជាខ្ពស់ស្រួច និងទម្រង់មុខ គួរឲ្យក្នាញ់ខ្លាំងណាស់ តាំងពីតូចតែម្តង។

ជាពិសេស មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានពោលពាក្យលេងថា បើគួរឲ្យស្រលាញ់ថ្នាក់នេះ ប្រហែលជាធំឡើង អាចក្លាយជាតារាល្បី ឬពិធីការិនី ដូចជាអ្នកម្តាយគេហើយ៕

ចាំអីទៀត តោះមើលរូបCute Cute របស់ក្មេងស្រីតូច ដូរី ទាំងអស់គ្នា ថាយ៉ាងណាដែរ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក ជា វិបុល ដែលត្រូវស្វាមី អ្នកនាង គង់ សុជាតិ បានមើលថែកូនយ៉ាងល្អ ជំនួសភរិយា។

ក្រោយពីអ្នកនាង គង់ សុជាតិ សម្រាលបានកូនស្រីដ៏ស្រស់ស្អាត គួរឱ្យស្រលាញ់ម្នាក់រួចមក យើងសង្កេតឃើញថា លោក ជា វិបុល មិនសូវលេចមុខទៅកាន់ក្បាលមេក្រូ ធ្វើជាពិធីករនិយាយនៅតាមកម្មវិធីល្បីៗផ្សេងៗ ជាមួយនឹងអ្នកនាង កែវ ចាន់ កែវនិមល នោះឡើយ។

ស្របពេលជាមួយគ្នានេះ បែរជាឃើញលោក ជា វិបុល កាន់ដបទឹកដោះគោបំបៅកូនស្រីសំណព្វចិត្តរបស់ខ្លួនទៅវិញ។ ដោយនៅក្នុងបណ្តាញអ៊ីនស្តារក្រាម លោកបានប្រាប់ឱ្យដឹងថា៖ «ជួយមើលកូនជំនួសប្រពន្ធខ្លះ» ព្រមជាមួយនឹងរូបថតបីកូន ឱ្យបៅទឹកដោះគោយ៉ាងទំនង ពោរពេញទៅដោយក្តីរំភើបសប្បាយរីករាយ។

លោកឪពុកដែលទើបតែទទួលបានកូនស្រី ជាលើកដំបូងរបស់ខ្លួននេះ កំពុងតែបំពេញភារកិច្ចជាប៉ាៗ ដ៏ល្អម្នាក់ហើយ ក្រៅពីការងារសិល្បៈរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។

ចំណែកឯអ្នកនាង គង់ សុជាតិ ឯណោះវិញ ក៏បានបង្ហាញនូវភាពសប្បាយរីករាយរបស់ខ្លួន និងអរគុណស្វាមីសំណព្វចិត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរដោយប្រាប់ថា៖ «អរគុណលោកប្តី ដែលតែងតែ ជួយសំរាលបន្ទុកប្រពន្ធ I love you»។

ទាំងនេះគឺជាសុភមង្គលនៅក្នុងគ្រួសាររបស់តារាល្បីឈ្មោះទាំងពីរដួងនេះ ទោះបីជាមានភារកិច្ចនៅខាងក្រៅ ជាប់រវល់យ៉ាងណាក៏ដោយ ក៏មិនភ្លេចមើលថែរក្សាកូនស្រីជាទីស្រលាញ់របស់ខ្លួនដែរ ជាពិសេសគឺ លោកជា វិបុល តែងតែជួយចិញ្ចឹមកូនជំនួសភរិយាខ្លួនដោយក្តីពេញចិត្ត។

ចុះប្រិយមិត្តវិញគិតយ៉ាងម៉េចដែរ តើលោក ជា វិបុល គួរឱ្យស្រលាញ់ទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ