(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីបញ្ហាអាកាសធាតុ នៅកម្ពុជាថា រាជធានី-ខេត្តចំនួន១៣ ក្នុងនោះមាន៖ រាជធានីភ្នំពេញ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ តាកែវ កោះកុង កំពង់ឆ្នាំង កំពង់ធំ រតនគិរី និងមណ្ឌលគិរី អាកាសធាតុនឹងចុះត្រជាក់ ក្នុងរង្វង់ពី១៧-១៩អង្សាសេ៕

ព័ត៌មានលម្អិត សូមអានសេចក្តី ជូនដំណឹងទាំងស្រុង៖

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទីតាំង X-Ray នៅព្រលានយន្ដហោះភ្នំពេញ នៅតែបន្ដយឺតយ៉ាវ ខណៈមន្ដ្រីជំនាញបានត្រឹមតែចុះទៅពិនិត្យ ដោយគ្មានចំណាត់ការ

(ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែបន្តរិះគន់ភាពយឺតយ៉ាវ កន្លែង X-Ray (ត្រួតពិនិត្យឥវ៉ាន់យួរដៃ) នាំឲ្យកកស្ទះរាល់​ថ្ងៃមុនឡើង​យន្តហោះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧មានមន្ដ្រីថ្នាក់លើ បានចុះទៅពិនិត្យជាក់ស្ដែង ប៉ុន្ដែមិនមានចំណាត់ការអ្វីទាំងអស់។

នេះបើតាមមន្ដ្រីបម្រើការនៅព្រលានយ​ន្ដហោះអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រុមភ្ញៀវជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធនៅទីនោះ បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ក៏ដូចជានាយកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មេត្តាជួយមានចំណាត់ចំពោះករណីនេះផង ដើម្បីកុំឲ្យបន្ដមានការថ្នាំថ្នាក់ ជាមួយភ្ញៀវបែបនេះបន្ដទៀត។​

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកដំណើរក៏បានសុំឲ្យអង្គភាព Fresh News ចុះផ្សាយពីភាពយឺតយ៉ាវទាំងនេះ ប៉ុន្តែរហូតមកដល់់ពេលនេះ ថ្នាក់ដឹកនាំព្រលានយន្តហោះ និងមន្រ្តីពាក់ព័ន្ធមិនទាន់មានដំណោះស្រាយ​នោះទេ ពោលនៅតែទុកបណ្តែតបណ្តោយ ឲ្យមានបញ្ហានេះកើតឡើងដដែល។

ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែមានសភាពយ៉ាងណែនណាប់ បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។

ភ្ញៀវជនជាតិខ្មែរដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ បាននិយាយថា មានភ្ញៀវជាច្រើននាក់ជាពិសេសបរទេសតែម្តង បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង។

បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះ បានកើតឡើងយូរថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]