រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា បាន​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​មើល​ខ្ទង់ច្រមុះ​របស់​នាង​ដែល​របួស​ដោយ​អតីត​សង្សារ​វាយ​នោះ ។

កញ្ញា​ពេជ្រ អា​វី​ហ្សា បាន​វិល​មក​ពី​ជួប​ពិគ្រោះ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​កែ​សម្រស់​នៅ​ប្រទេស​ថៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ តារា​ស្រី​ដែល​ធ្លាប់​រង​កណ្តាប់ដៃ​អតីត​សង្សារ​រូប​នេះ​បញ្ជាក់​ថា​ច្រមុះ​របស់​នាង​មិន​មាន​អ្វី​គួរ​ព្រួយបារម្ភ​ទេ​ក្រោយ​ពី​ពិនិត្យ​យ៉ាង​ដិត​ដល់​រួច​មក ។

អា​វី​ហ្សា បាន​ចេញដំណើរ​ទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ២០១៧ ដើម្បី​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​កែ​សម្រស់​ឱ្យ​ត្រួតពិនិត្យ​ខ្ទង់ច្រមុះ​ដែល​ធ្វើទុក្ខ​ក្រោយ​ពី​រង​កណ្តាប់​ដៃ​របស់​អតីត​គូស្នេហ៍ ។ ក្រោយ​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​កែ​សម្រស់ ពិសេស​ត្រួតពិនិត្យ​ខ្ទង់ច្រមុះ​រួច​មក ក្រុម​វេជ្ជបណ្ឌិត​ប្រទេស​ថៃ​លើក​ឡើង​ថា​មិន​មាន​អ្វី​ដែល​ប៉ះពាល់​ធ្ងន់​រហូត​ដល់​ដក​ខ្ទង់ច្រមុះ​សិប្បនិមិត្ត ចេញ​ទេ ។

ពេជ្រ អា​វី​ហ្សា​បញ្ជាក់​ថា​«​ក្រោយ​ការ​ពិនិត្យ យ៉ាង​យកចិត្តទុកដាក់​មក គឺ​មិន​មាន​សញ្ញា​មាន​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ឡើយ ។ ច្រមុះ​របស់ខ្ញុំ​នឹង​វិល​មក​កាន់​ភាព​ប្រក្រតី​ឡើង​វិញ ក្រោយ​ពី​ទទួលយក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ផ្សះ​របួស​ដែល​តម្រូវ​ឱ្យ​នាង​ខ្ញុំ​លេប​ប្រមាណ​ត្រឹម​១០​ថ្ងៃ​ប៉ុណ្ណោះ ។ ពេល​នេះ​ការ​ឈឺ​ចុកចាប់​នៅ​ត្រង់​មុខរបួស​ហាក់​ធូរស្រាល​ច្រើន​ជាង​មុន​» ។

ទាក់ទិន​នឹង​ស្ថានភាព​រស់នៅ​កញ្ញា​ពេជ្រ អា​វី​ហ្សា ថា​មិន​មានការ​ព្រួយបារម្ភ​អ្វី​ទេ​ព្រោះតែ​នាង និង​អតីត​សង្សារ​បាន​បញ្ចប់​ការ​ទាក់ទង​គ្នា​ទាំងស្រុង​ហើយ ។ មុន​ទៅ​ប្រទេស​ថៃ នាង​បាន​ទៅ​បំភ្លឺ​ជុំវិញ​ករណី​ប្រើប្រាស់​ហិង្សា​ធ្ងន់​លើ​នាង​ពី​អតីត​សង្សារ​រូប​នោះ ។ នាង​នៅ​តែ​រក្សា​ជំហរ​មិន​ប្តឹង​អតីត​សង្សារ​ទេ ព្រោះ​នាង​ចង់​អហោសិកម្ម​ឱ្យ​គេ​គ្រប់យ៉ាង ដែល​ធ្លាប់​មាន​ជាមួយ​គ្នា​ឱ្យ​ចប់​ទាំងអស់ កុំឱ្យ​មានកម្ម​ពៀរ​ជាមួយ​គ្នា​តទៅ​ទៀត ។ នាង​ក៏​មិន​ចង់​ទទួល​បាន​សំណង​អ្វី​ពី​អតីត​គូស្នេហ៍​ទេ ក្រៅ​តែ​ពី​ចង់​បញ្ចប់​បញ្ហា ដោយ​សន្តិវិធី ។

ពេជ្រ អា​វី​ហ្សា ត្រូវ​អតីត​គូស្នេហ៍​របស់​ខ្លួន​វាយ​ឱ្យ​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៦​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក​គៀង ហេង ជា​អតីត​សង្សារ​នាង​ពេជ្រ អា​វី​ហ្សា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

តារា​សម្តែង​ពេជ្រ អា​វី​ហ្សា ប្រាថ្នា​ថា​ប្រសិនបើ​មាន​គូស្នេហ៍​ថ្មី​ទៀត សូម​ព្រះ​ប្រទាន​បុរស​ចិត្តល្អ ចិត្ត​ស្មោះ​ប្រកបដោយ​ធម៌ ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ពេជ្រ អាវីហ្សា ទៅប្រទេសថៃ ដើម្បីកែបន្ថែមច្រមុះ និងកន្លែងណាខ្វះខាត ក្រៅពីនេះទៅទិញសម្ភារៈ ប្រើប្រាស់ ម៉ាកល្បីៗ មួយចំនួន

ភ្នំពេញ៖ តារាសម្តែងស្រីមុខដូចកូនកាត់សាច់ស ពេជ្រ អាវីហ្សា បានចំណាយពេលទៅប្រទេសថៃ ដើម្បីកែបន្ថែមនូវទម្រង់ច្រមុះ ​និងកន្លែងណាខ្វះខាតរបស់ខ្លួន ក្រៅពីនេះនាងទៅទិញសម្ភារៈ ប្រើប្រាស់ម៉ាកល្បីៗមួយចំនួន ផងដែរ។

ក្នុងអារម្មណ៍ស្រស់ថ្លា រាងសប្បាយចិត្តបន្តិច កញ្ញា ពេជ្រ អាវីហ្សា បានថ្លែងថា "ទោះជាមានស្រស់ស្អាត ដូចធម្មតាវិញដែរ។ ប៉ុន្តែយ៉ាងណា នៅតែមានបំណង ចង់ទៅកែសម្ជស្សបន្ថែមទៀត នៅប្រទេសថៃ ។ ខ្ញុំទើបនិងចាកចេញទៅ កាលពីព្រឹកថ្ងៃទី១១មករា" ។

កញ្ញាសាច់ខ្ចីមុខខ្ជូត ពេជ្រ អាវីហ្សា បានចំណាយពេលទៅប្រទេសថៃ ដើម្បីកែបន្ថែមនូវទម្រង់ច្រមុះរបស់ខ្លួន។ ក្រៅពីនេះនាងទៅទិញសម្ភារៈ ប្រើប្រាស់ម៉ាកល្បីៗ មួយចំនួនផងង។ ការទៅលើកនេះ ពេជ្រ អាវីហ្សា មិនបានបញ្ជាក់ថា ទៅរយៈពេលប៉ុន្មានថ្ងៃឡើយ។ ទោះបីជាមានសម្រស់ស្រស់ស្អាត និងមានសម្បុរស្បែកសខ្ចី ក៏ពិតមែន តែ ពេជ្រ អាវីហ្សា នៅតែមិនអស់ចិត្ត និងមានបំណងចង់កែកុន ចំណុចខ្វះខាត នៃរូបសម្រស់របស់ខ្លួន។

រយៈ​ពេល​ប្រមាណ​កន្លះ​ខែ ​​ក្រោយ​ជួប​រឿង​រ៉ាវ​ខាង​លើ​រួច​មក​ ពេជ្រ អាវីហ្សា បញ្ជាក់​ថា​ "នាង​បាន​ធូរ​ស្រាល​បន្តិច​ ទាំង​អារម្មណ៍​ផ្លូវ​កាយ​ និង​ចិត្ដ ​សុខ​ និង​ទុក្ខ​ ដើរ​ទន្ទឹម​គ្នា​ទេ​បង ព្រោះ​នៅ​មិន​ទាន់​ជា​ស្រួល​បួល ​មុខ​របួសផ្លូវ​ចិត្ត ​ក៏​មិន​ទាន់​ប្រសើរ​ដែរ​ ទើប​តែ​បាន​ ៥០ភាគរយ​ហ្នឹង​បង។ ប៉ុន្តែ​ចេះ​តែ​ខំ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ និង​ទទួល​ការងារ​ដូច​មុន​ វា​បាន​ជួយ​កាត់​ស្រ្តេស​ដែរ ម្យ៉ាងអផ្សុក មិន​ចង់​​សម្រាក​នៅ​ផ្ទះ​ឡើយ"។

តារា​សម្ដែង​សាច់​ស​ខ្ចី​ ពេជ្រ អាវីហ្សា ធ្លាប់ប្រាប់ថា ​"រឿង​ស្នេហា​សុំ​សម្រាក​ លែង​ចង់​មាន​សង្សារ​ទៀត​ហើយ​ ត្បិត​អី​ កន្លង​មក​ជួប​តែ​រឿង​មិន​សម​ប្រកប។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ស្អប់​មនុស្ស​ប្រុស​ណាស់​បង លែង​ចង់​បាន​សង្សារ​ហើយ​ ប៉ុន្តែ​បើ​មាន​គេ​ចូល​សួរ​ជា​គូ​អនាគត​ អាច​នឹង​ពិចារណា​បាន​បង។ ចង់​ទុក​ពេល​វេលា​ សម្រាប់​ខ្លួន​ឯង ​ឲ្យបានច្រើន ​ក៏​ដូចជា ​គិត​គូ​រឿង​ការងារ​សិល្បៈ​ ធ្វើ​យ៉ាង​ណា​​ឲ្យ​កាន់​តែ​រលូន​ជាង​មុន"។

សូមជម្រាបថា នៅ​លើ​ដង​ខ្លួន​ របស់ ពេជ្រ អាវីហ្សា មាន​ស្នាម​សាក់ ​រហូត​ដល់​ទៅ៣ក្លែង​ឯ​ណោះ ​២​កន្លែង​ទៀត ​មាន​​នៅ​​ជើង​ខាង​ស្ដាំ ដោយ​នាង​សាក់​​ឈ្មោះ​​ខ្លួន​ឯង និងមួយ​កន្លែង​ទៀត​ នៅ​ករ​ដៃ​ស្ដាំ ​សាក់​​​ជា​រូប ជីងចក់។ តារា​ស្រី​រូប​នេះ មិន​ទាន់​មាន​គម្រោង​ សាក់​លើ​ដង​ខ្លួន​បន្ត​ទៀត​ឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]