តើម៉ូតទាន់សម័យបែបណាទៅ ដែលអ្នកគិតថា នឹងធ្វើវាឡើង? យ៉ាងណាមិញ សម្រាប់ពេលនេះគេបានយក នូវសិល្បះវប្បធម៌របស់ចិន យកមកកែច្នៃដោយលាយជាមួយ នឹងឈុតហែលទឹកដ៏សិចស៊ី នៅក្នុងកម្មវិធីប្រលងមួយ។

កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីប្រលងបវរកញ្ញា ឈុតប៊ីគីនីអន្ដរជាតិ នៅវគ្គចុងក្រោយ គេឃើញមានអ្នកប្រលង បានពាក់ឈុតហែលទឹក ជាមួយនឹង ការលាយឡំនឹង Peking Opera ឬ ក៏អាចហៅថា ហ៊ី ដែលនេះជាសិល្បះដ៏ចំណាស់របស់ចិន យកមកបង្ហាញ មេប្រយោគ។ ទោះជាយ៉ាងណា ការលាយឡំ រវាងវប្បធម៌ដើមរបស់ចិន និង ម៉ូតសម័យបច្ចុប្បន្នបែបនេះ បានធ្វើឲ្យទទួលការមិនពិត ចិត្ដនិងការរិះគន់ជាច្រើន ពីសាធារណៈជន។ ក៏ដូចជាជំនួសឲ្យភាពរស់រវើក នៃម៉ូតថ្មីនេះ បានធ្វើឲ្យប្រជាជនជាច្រើន និយាយថាការស្លៀកពាក់បែបនេះ ពិតជាមិនសាកសម និងធ្វើឲ្យប៉ះពាល់ដល់ សិល្បះនិងវប្បធម៌ដ៏ចំណាស់របស់ចិនថែមទៀត។

តើប្រិយមិត្ដយល់យ៉ាងណា? សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]