នេះមិនមែនជាផ្លូវដើរសំរាប់អ្នក ដែលមានជំងឺខ្សោយបេះដូងនោះទេ។ ចង្កេះភ្នំមួយ ដែលមានកំពស់ 4,000ft  ដែលមានផ្លូវទំហំ 3ft និងកំរាស់ 2.5in។

ផ្លូវដែលធ្វើជាប់នឹងចំហៀងភ្នំនេះ គឺធ្វើឡើងពីកញ្ចក់ថា្លដែល អាចមើលឃើញដល់ក្រោម ធ្វើអោយ អ្នកដំណើរភ័យបុកពោះបាន។

អ្នកប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជានារីក្នុងរូបភាពនេះ តោងច្រាំងថ្មជាប់ ហើយខំប្រឹងដើរ ដោយភាពតានតឹង។

ផ្លូវដើរលើអាកាសនេះ មានកំពស់​ 4,700ft ពីផ្ទៃសមុទ្រ នៅចំហៀងភ្នំ Tianmen នៅ Zhangjiajie​​ នៃប្រទេសចិន។

ផ្លូវដើរ ដែលមានចំងាយ 200ft នេះភ្ជាប់ពី ច្រាំងភាគខាងលិចនៃកំពូលភ្នំ Yunmeng Fairy​ , កំពូលភ្នំ Tianmen និង​ Zhang Jiajie។

សូម្បីតែអ្នកបោសសំអាត ក៏មានភាពភ័យខ្លាចខ្លាំងណាស់ដែរ​ ហេតុដូច្នេះហើយ ទើបបានជាគេសុំអោយ អ្នកទេសចរណ៍ទាំងអស់ ពាក់ក្រណាត់រុំសែ្បកជើងដើម្បីការពារកុំអោយប្រឡាក់ផ្លូវ។

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]