ការប្រកួតប្រជែង សំរាប់ពានស្តេចទាយបាល់ ប្រចាំខែកញ្ញា កំពុងតែក្តៅគគុក ក្នុងចំណោមអ្នកលេងចំនួន 27698 នាក់ ដោយសល់តែមួយសបា្ដហ៍ទៀត។ យើងអង្កេតឃើញថា ពាននេះប្រហែលជាបានទៅម្នាក់ ក្នុងចំណោមជើងខ្លាំង ១០នាក់ប្រចាំខែ។ លោក Rami Ismile កំពុងនាំមុខគេ ជាមួយ ២២ពិន្ទុ តាមពីក្រោយដោយ Mann Pagna, Puthy Dara, Sam Art, Davann Siv, Nao Sokkun, Heng Dinarith, Sereyboth Kong, Bong Yong, Davinoth Sok ដែលមានពិន្ទុ ១៩។ តើអ្នកណាអាចឈ្នះ ពានស្តេចទាយបាល់ ប្រចាំខែកញ្ញា និងទទួលរង្វាន់២សែនរៀល ពីKhmerload? សូមបញ្ជាក់ថា ក្នុងចំណោមជើងខ្លាំងទាំង ១០ ប្រចាំខែកញ្ញា មានលោក Rami Ismile ជាអ្នកឈ្នះប្រចាំសបា្ដហ៍ ទី៤។ យើងនឹងដឹងថា អ្នកណាជាជើងខ្លាំង ប្រចាំខែកញ្ញា នៅសបា្ដហ៍ ក្រោយនេះ។

បើយើងក្រលែកមើល តារាងប្រចាំរដូវកាល សំរាប់រង្វាន់ធំ ២លានរៀល លោក Sang Ho នៅពីលើតារាង ជាមួយ ២៩ពិន្ទុ តាមពីក្រោយដោយលោក Mann Pagna, Rami Ismile, Puthy Dara ជាមួយ ២៩ពិន្ទុដែរ តែឈរនៅក្រោមលោក Sang Ho ដោយសារពិន្ទុ Slot រាសីខ្មែរឡូតទាបជាង ។ លោក Sang Ho ជាអ្នកឈ្នះក្នុងសបា្ដហ៍ ទី១។

 

ខ្មែរឡូតសូមបញ្ជាក់ថា ខ្មែរឡូតនឹងខំទាក់ទងប្រិយមិត្តដែលមាន ពិន្ទុលើគេតាមសារ Facebook ។ បើប្រិយមិត្តឃើញថាខ្លួនមាន ពិន្ទុលើគេសូមចាំមើលសារពី Khmerload តាម Facebook ឬ ក៏ទាក់ទងមក Khmerload ផ្ទាល់តាមលេខ ០១៦៩២៩២៩២។ បើប្រិយមិត្តមានទីលំនៅ នៅឆ្ងាយពីក្រុងភ្នំពេញ ខ្មែរឡូតនឹងបញ្ជូនប្រាក់រង្វាន់តាមវិធីផ្សេងៗ ដែលអាចទៅរួច ឲ្យតែប្រិយមិត្តរួសរាន់ទាក់ទង ខ្មែរឡូត។

ប្រិយមិត្តដែលមិនទាន់បានចូលរួម ការលេងហ្គេមនេះ នៅមានឱកាសឈ្នះរង្វាន់ ព្រោះថារង្វាន់មានរាល់សប្តាហ៍ ខែ និង រដូវកាល។ លេងហ្គេមមិនអស់លុយ មានតែឈ្នះ និងបង្កើនភាពរំភើបក្នុងការតាម ដានបាល់ទាត់ English Premier League។

បើក្រុមហ៊ុនអ្នកចង់ ឧបត្ថម្ភកម្មវិធីនេះ (ពី៥០០ដុល្លារ ឡើងទៅ សម្រាប់មួយរដូវកាល) ដែលមានអ្នកលេងរហូតដល់ទៅ 27698 នាក់ សូមទាក់ទងលេខ ០១៦ ៩២៩២៩២។ ការឧបត្ថម្ភកម្មវិធី របស់អ្នក នឹងទទួលបានការផ្សព្វផ្សាយ រង្វាន់របស់ក្រុមហ៊ុនអ្នក ជារៀងរាល់សប្តាហ៍ នៅខ្មែរឡូត ដែលមានអ្នកអានជាង ២លាននាក់ នៅប្រទេសកម្ពុជា។ កម្មវិធីនេះ បានទទួល ការឧបត្ថម្ភកម្មវិធីធំពី m88.com។

Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]