ភ្នំពេញ៖ កាលពីម្សិលមិញនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីល្បីឈ្មោះ និងកំពុងតែមានភាពពេញនិយម  មាស សុខ សោភា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីការតុបតែងខ្លួនរបស់នាង នៅក្នុងឈុតសម្លៀកបំពាក់មួយស្អាតប្លែក។

មួយឈុតនេះរបស់តារាចម្រៀងស្រី មាស សុខ សោភា ពិតជាមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ សម្រាប់អ្នកគាំទ្ររបស់នាងជាច្រើនរូបនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏បានសរសើរថា ពិតជាស្រស់ស្អាត គួរឱ្យស្រលាញ់ខ្លាំងណាស់។

មិនតែប៉ុណ្ណោះ មានអ្នកគាំទ្រខ្លះទៀតក៏បានប្រាប់ឱ្យដឹងដែរថា អ្នកនាង មាស សុខ សោភា អាយុកាន់តែច្រើនមែនពិត ប៉ុន្តែសម្រស់កាន់តែស្រស់ស្អាតខ្លាំងលើសពេលមុនទៅទៀត។

ទន្ទឹមនឹងនេះផងដែរ យើងនៅមិនទាន់ដឹងនៅឡើយទេថា តើមួយឈុតថ្មីរបស់តារាចម្រៀង មាស សុខសោភា គឺជាឈុតនៅក្នុងការថតចម្រៀងបទថ្មី ឬយ៉ាងណានោះទេ ប៉ុន្តែក្រោយការបង្ហាញខ្លួនជាមួយសម្លៀកបំពាក់ឈុតថ្មីនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់នាង មានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង៕ 

ទស្សនារូបថតស្អាតៗ របស់អ្នកនាង មាស សុខសោភា ដូចខាងក្រោម៖

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ផលិតកម្មហង្សមាស ច្រានចោល​ទាំងស្រុង​ចំពោះការចោទប្រកាន់​របស់​ កញ្ញា ឈិត សុវណ្ណបញ្ញា ដែល​បានរិះគន់ធ្ងន់ៗ​ដល់ក្រុមហ៊ុន​

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៉ឹង សុងលាភ អ្នកគ្រប់គ្រងផលិតកម្មហង្សមាស បានចេញមុខបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ខុសការពិត របស់កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបានរិះគន់ធ្ងន់ៗចំពោះក្រុមហ៊ុន និងបានលើកឡើងថា ការចាកចេញរបស់នាង នាពេលនេះគឺដោយសារ ក្រុមហ៊ុនមិនបានចេញ Solo អាល់ប៊ុមឲ្យរូបនាង។

ឆ្លើយតបនឹងការលើកឡើងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ថាអស់រយៈពេលជាង១១ឆ្នាំ ផលិតកម្មមិនបានធ្វើអ្វីល្អចំពោះរូបនាង, ត្រូវបានលោក អ៉ឹង សុងលាភ ប្រតិកម្មទៅវិញយ៉ាងដូច្នេះថា «តើតារាចម្រៀង ឈិត សុវណ្ណបញ្ញា មានកេរ្តិ៍សព្វថ្ងៃនេះដោយសារអ្នកណា, តើ១១ឆ្នាំមុន នាងនៅឯណា ហេតុអ្វីចាំបាច់រិះគន់ និងប្រមាថកន្លែង ដែលធ្លាប់ផ្តល់ការភាពល្បីល្បាញ និងកេរ្តិ៍ដល់នាងទៅវិញ»។

លោក អ៉ឹង សុងលាភ បានបន្តថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ពេលដែលគាត់មិនទាន់ចូលហង្សមាស ដើរច្រៀងតាមកន្លែងផ្សេងៗ គឺប្រៀបដូចជាក្មេងកំព្រា ម្នាក់ដែលគ្មានទីពឹង បន្ទាប់ពីយើងយកគាត់មកកាន់ផលិតកម្ម យើងបានចិញ្ចឹម​បីបាច់ថែរក្សា បានធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរពីអ្វីដែល គេមិនដែលស្គាល់ និងមិនមានទ្រព្យធន ធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស។ យើងបានចិញ្ចឹមបីបាច់រយៈពេល១១ឆ្នាំ តើការចំណាយទាំងថវិកា និងសម្ភារៈយ៉ាងណា។ ហេតុអ្វីនៅពេលគាត់ចាកចេញពីកន្លែង ដែលធ្លាប់ចិញ្ចឹមបីបាច់គាត់ បែរជាគាត់មករិះគន់វាយប្រហារ តើគុណសម្បត្តិអស់ រយៈពេល១១ឆ្នាំកន្លងមកនេះ បែរជាទទួលបានពាក្យវាយប្រហារប្រមាថ យកទោសសងគុណយ៉ាងដូច្នេះទៅវិញ តើគាត់គិតយ៉ាងមិចដែរ?។

«ពិសេសជាងនោះទៅទៀត នៅពេលដែលគាត់ចាកចេញពីទ្រនំ ទីដែលបង្ហាត់បង្រៀនដល់រូបគាត់ បែរជាមិនបានមកជួបដើម្បីលា និងមិនបានប្រាប់អំពី បញ្ហាអ្វីដែរ, គ្រាន់តែសរសេរសំបុត្រមួយច្បាប់សុំឈប់ចប់តែម្តង។ ទោះបីយ៉ាងណា​យើងគោរពតាមការសម្រេចចិត្តរបស់គាត់ ហើយជូនពរគាត់ទទួលបាន ជោគជ័យបន្ថែមទៀត» នេះបើតាមសម្តីលោក អ៉ឹង សុងលាភ បន្ថែមប្រាប់យ៉ាងដូច្នេះ។ លោកបានអះអាងទៀតថា រាល់ការលើកឡើងរបស់នាង គឺជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។

ឆ្លើយតបនឹងបញ្ហាចេញអាល់ប៊ុមថ្មី លោកបានបន្ថែមថា ក្រុមហ៊ុនមិនបាននិយាយថា មិនចេញ Solo អាល់ប៊ុមឲ្យទេ គ្រាន់តែក្រុមហ៊ុនត្រូវចំណាយ ពេលក្នុងការផលិត ហើយត្រូវសិក្សាឲ្យបានច្រើន និងសិក្សាលើទីផ្សារផងដែរ តើគួរធ្វើបែបណា ព្រោះចំនូន១០បទ មិនមែនធ្វើក្នុងរយៈពេល ក្នុងមួយថ្ងៃអោយហើយទេ សំរាប់បទនិពន្ធភ្លេងថ្មី។

ទោះបីយ៉ាងណាអ្នកដឹកនាំផលិតកម្មហង្សមាសរូបនោះបានព្រលយនូវសុភាសិកមួយឃ្លាថា «ផឹកទឹកត្រូវនឹកដល់ប្រភពដើមផង»។

សូមជំរាបថា ការប្រតិកម្មខ្លាំងៗពីសំណាក់ផលិតកម្មហង្សមាស នៅពេលនេះធ្វើឡើងបន្ទាប់ពីមានអ្នកគាំទ្រកញ្ញា ឈិត សុវណ្ណបញ្ញា បានរិះគន់ធ្ងន់ៗដល់ផលិតកម្ម ហង្សមាស ស្របពេលដែលតារាចម្រៀងរូបនោះ ប្រកាសផ្តាច់ខ្លួនចេញពីផលិតកម្មនេះជាផ្លូវការ ក្រោយពីជ្រកក្រោមដំបូលផលិតកម្មអស់រយៈពេល ជាង១១ឆ្នាំមកនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា